អ្នកច្បាប់ គាំទ្រការហៅរដ្ឋមន្រ្តីមកបំភ្លឺនៅរដ្ឋសភា
មជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងការសាទរ ចំពោះគោលជំហរដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាណត្តិទី៥នេះ និងអ្នកតំណាងរាស្រ្តមួយចំនួន បានអះអាងជាបន្តបន្ទាប់ថា នឹងបើកឲ្យសមាជិករដ្ឋាភិបាល មានរដ្ឋមន្រ្តីនិងអ្នកទទួលខុសត្រូវមួយចំនួនទៀត ត្រូវទៅឆ្លើយបំភ្លឺឬជជែកដេញដោល ជាមួយអ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋសភា។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)
នយោបាយនិងច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ ខែមីនា នេះថា [...]