ហ៊ុន សែន ថាបក្សសង្រ្គោះជាតិ គួរ«ខន្តី»
នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន មិនបានប្រតិកម្មខ្លាំងក្លា ចំពោះគម្រោងសមាជរបស់គណបក្សសង្រ្គោះជាតិនោះទេ តែបានព្រមានដោយប្រយោលថា កុំធ្វើអ្វីហួសដែនកំណត់របស់ច្បាប់ ហើយគម្បីប្រកាន់ធម៌ខន្តី។ ការលើកឡើងរបស់លោក ហ៊ុន សែន បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថានឹងដឹកនាំធ្វើសមាជប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
នយោបាយកម្ពុជា - ថ្ងៃទី២៧ មីនា នេះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកម្មវិធីមួយនៅខេត្តពោធិ៍សាត់ បានអះអាថា លោកមិនព្រួយបារម្ភ នឹងការធ្វើបាតុកម្មណាមួយនោះទេ តែលោកបានព្រមានថា [...]