Posts tagged as "Hun Sen"

កឹម សុខា ថា​មាន​ច្បាប់​សមាជ តែ ហ៊ុន សែន ថា​គ្មាន

កឹម សុខា ថា​មាន​ច្បាប់​សមាជ តែ ហ៊ុន សែន ថា​គ្មាន

ដើម្បីយកឈ្នះគូរប្រជែងនយោបាយ និងទាញប្រជាប្រិយភាពនយោបាយ  លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកហេតុផលមកពន្យល់ និងវាយបកលើក​គូរ​បដិបក្ខ ជុំវិញ​ច្បាប់សមាជតាមមូលដ្ឋានតែរៀងៗខ្លួន។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

នយោបាយ - បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធក្នុងការធ្វើសមាជជាតិនោះ លោក កឹម សុខា អនុប្រធានគណបក្ស​សង្រ្គោះ​ជាតិ ជាថ្មីម្តងទៀត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នេះ លើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន បានបញ្ជាក់ថា៖ «កាលៈ​ទេសៈប្រទេសជាតិ កំពុងជាប់គាំងនយោបាយ យើងគួរតែធ្វើសមាជជាតិ ដើម្បី​ប្រមូលបញ្ហា [...]

ហ៊ុន សែន៖ រូបមន្ត​ពីរ​ភាគ​បី ជា​ការ​បំផ្លាញ​អធិបតេយ្យ​កម្ពុជា

ហ៊ុន សែន៖ រូបមន្ត​ពីរ​ភាគ​បី ជា​ការ​បំផ្លាញ​អធិបតេយ្យ​កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានការពារម៉ឺងម៉ាត់ ចំពោះរូបមន្តហាសិបបូកមួយ ជាការចង់បាន​របស់​គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់ការទាមទាររូបមន្តពីរភាគបី របស់គណបក្សសង្រ្គោះជាតិ ថានឹងនាំ​ឲ្យ​មានការបំផ្លិចបំផ្លាញអធិបតេយ្យភាពជាតិកម្ពុជា ។


លោក ហ៊ុន សែន ថ្លែងក្នុងថ្ងៃសម្ពោធផ្សារទំនើបជប៉ុន។ (រូបថតហ្វេសប៊ុក)

ការបោះឆ្នោត - លើទឹកដីខេត្តកំពង់ឆ្នាំង ក្នុងទិវាមច្ឆជាតិ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោក បានប្រាប់ដល់លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) រដ្ឋមន្រ្តីក្រសួងការបរទេស​ជប៉ុន ក្នុងជំនួបនៅថ្ងៃម្សិលមិញ រួចហើយថា ការទាមទារសំឡេងពីរភាគបី ដើម្បីបង្កើតគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត [...]

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យ​ពលករ​ខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយ​ពី​ពលករ​ខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករ​ខ្មែរ​ជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

សិទ្ធិពលករ - ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា [...]

ហ៊ុន សែន៖ អ្នក​ទាញ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​និង​សង្រ្គាម ជា​ឧក្រិដ្ឋជន

ហ៊ុន សែន៖ អ្នក​ទាញ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​និង​សង្រ្គាម ជា​ឧក្រិដ្ឋជន

ក្នុងពេលដែលភាពជាប់គាំង ផ្នែកយោបាយកម្ពុជា នៅបន្តអូសបន្លាយនៅឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមានថា នឹងមិនអនុគ្រោះដល់អ្នកណា ដែលទាញកម្ពុជាធ្លាក់ ទៅក្នុងភ្លើងសង្រ្គាមឡើយ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយ - ដោយមិនបានបញ្ជាក់ចំឈ្មោះ របស់បុគ្គលណាម្នាក់ ឬគណបក្សនយោបាយណាមួយនោះ លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះបានថ្លែងថា៖ «ជនណាម្នាក់ដែលប៉ុន​ប៉ងធ្វើឲ្យ​កម្ពុជា​ អស្ថិរភាពសង្គម និងមានសង្គ្រាមស៊ីវិល នឹងក្លាយជាឧក្រិដ្ឋជន»។

ក្នុងឱកាសសម្ភោធផ្សារទំនើបជប៉ុន អ៊ីអនម៉ល នៅថ្ងៃនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពន្យល់ដែរថា ផ្សារ​ទំនើបជប៉ុន អ៊ីអនម៉ល [...]

កឹម សុខា ថា​ខ្លួន​ជា​ឧបសគ្គ ដល់​អ្នក​ជាន់​ឈ្លី​ប្រជាធិបតេយ្យ

កឹម សុខា ថា​ខ្លួន​ជា​ឧបសគ្គ ដល់​អ្នក​ជាន់​ឈ្លី​ប្រជាធិបតេយ្យ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថារូបលោក នឹងមិនបណ្តោយឲ្យជនណាម្នាក់ ឬ គណបក្សណាមួយ បង្កអំពើហិង្សា និងជាន់ឈ្លីលិទ្ធិប្រជាជិបតេយ្យ នៅកម្ពុជាបានទេ។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយ - អនុប្រធានគណបក្សជំទាស់រូបនេះ បានលើកឡើងថា គោលនយោបាយរបស់ខ្លួន និងគណបក្ស​សង្រ្គោះជាតិ គឺព្យាយាមដោះស្រាយជម្លោះ នយោបាយ ដោយសន្តិវិធីឲ្យអស់លទ្ធភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីអំឡុងខែមេសា ឆ្នាំ២០១៤ បានបង្ហើបឲ្យដឹងជាសាធារណៈ ក្រោយការ​ចរចា​តាមខ្សែទូរស័ព្ទ ជាមួយលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...