នៅកម្ពុជា ពូកែបង្ក្រាប នឹងបានឡើងបុណ្យ?
បន្ទាប់ពីបានបង្ក្រាបយ៉ាងសកម្ម និងបានចាប់ឃុំខ្លួន ទៅលើសកម្មជនដីធ្លី សិទ្ធិមនុស្ស យុវជន និងសកម្មជនគណបក្សប្រឆាំងជាដើម បានទទួលជោគជ័យរួច មន្ត្រីមួយចំនួន ដែលដឹកនាំសមត្ថកិច្ចចម្រុះ ឬសន្តិសុខនោះ តែងត្រូវបានតម្លើង«ស័ក្ក» និង«ឋានៈ» ដើម្បីជាការលើកទឹកចិត្ត ប្រកបដោយកិត្តិយសយ៉ាងថ្លៃថ្នូ បើទោះជាមន្ត្រីនោះស្ថិតនៅក្នុងជួរនគរបាល ឬក្នុងជួរទាហានក្ដី។ នេះជាការកត់សម្គាល់របស់មជ្ឈដ្ឋានទូទៅ បន្ទាប់ពីអនុក្រិត្យតម្លើងថានៈមួយ ទើបនឹងចេញផ្សាយកាលពីពេលថ្មីៗនេះ ទៅលើមន្ត្រីមួយចំនួនដែលគេស្គាល់ថា ស្ថិតនៅលំដាប់ជួរមុខ ក្នុងការដឹកនាំកម្លាំងទៅបង្ក្រាបការទាមទារតវ៉ា របស់ពលរដ្ឋកន្លងមក។
អនុក្រឹត្យ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ម្សិលម៉ិញនេះ ដែលចុះហត្ថលេខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន [...]