Posts tagged as "Hun Sen"

កឹម សុខា ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ ករណី​អំពើ​ហិង្សា​នៅ​វ៉េងស្រេង

កឹម សុខា ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ ករណី​អំពើ​ហិង្សា​នៅ​វ៉េងស្រេង

នៅជាមួយនឹងវត្តមាន នៃអ្នកគាំទ្រច្រើនសិបនាក់ ដែលបានមកជួបជុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ទី៨ ខែមេសានេះ លោក កឹម សុខា បានចូលទៅកាន់បន្ទប់ របស់តំណាងអយ្យការ ដើម្បីស្តាប់ និងឆ្លើយនូវអ្វី ដែល​តុលាការ​ចង់ដឹងបន្ថែម។

ការកោះហៅអនុប្រធានទីមួយ នៃរដ្ឋសភានេះ ឲ្យចូលបំភ្លឺនៅក្នុងតុលាការ បានធ្វើឡើង នៅក្នុងរង្វង់ នៃការស៊ើបអង្កេត ក្នុងសំនុំរឿង លើកំណាត់ផ្លូវវ៉េងស្រេង ដែលបណ្តាល ឲ្យមានមនុស្សស្លាប់ របួស និងបាត់ខ្លួន កាលពីចុងឆ្នាំ២០១៣ និង​ដើមឆ្នាំ២០១៤។ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ធ្លាប់បានអះអាងថា ការប៉ះទង្គិចគ្នា រវាងអាជ្ញាធរ ជាមួយ​នឹង​មហាជន កាលពីដើមឆ្នាំ២០១៤ នោះ ស្ថិតក្រោមការទទួលខុសត្រូវ របស់គណបក្សសង្គ្រោះជាតិ ជាពិសេសថា​មាន​លោក កឹម សុខា នៅពីក្រោយ និងមានចេតនាផ្តួលរំលំរដ្ឋាភិបាល។

ស្របពេល ដែលនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានប្រកាសថា និងដាក់សំណុំរឿងលោក កឹម សុខា [...]

កឹម សុខា ចូល​ខ្លួន​តាម​ការ​កោះ​របស់​តុលាការ ទោះ​មាន​«អភ័យ​ឯកសិទ្ធ​សភា»

កឹម សុខា ចូល​ខ្លួន​តាម​ការ​កោះ​របស់​តុលាការ ទោះ​មាន​«អភ័យ​ឯកសិទ្ធ​សភា»

ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥នេះ ជាថ្ងៃដែលលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា ត្រូវដល់ពេលកំណត់តាមដីកា របស់សាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវ ឲ្យមកបង្ហាញខ្លួន និងអង្គុយចាំឆ្លើយ ទៅនឹងសំនួរមួយចំនួន របស់តំណាង​អយ្យការ ពាក់ព័ន្ធនិងរឿងហិង្សា នៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤។ តែមកទល់នឹងពេលនេះ នៅចំពោះការចូល​ខ្លួន របស់មេដឹកនាំគណបក្សប្រឆាំង ដែលជាតំណាងរាស្ត្រមួយរូបនោះ បានបង្កឲ្យមាន ភាពចម្រូងចម្រាស់ខ្លាំង​នៅ​ឡើយ ជុំវិញ​ការលើកឡើង ថាតើជាការរំលោភ«អភ័យឯកសិទ្ធសភាព» ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ របស់កម្ពុជា ឬ​យ៉ាង​ណា?

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសុំការបញ្ជាក់ ពីលោក មុត ចន្ថា នាយខុទ្ធកាល័យ លោក កឹម សុខា តែលោកមិន​បាន​ធ្វើការបកស្រាយ អ្វីច្រើន ក្រៅតែពីបានថ្លែងឲ្យដឹងថា ដីកាកោះរបស់តុលាការ ត្រូវបានខាងលោកទទួលរួចហើយ ឯ​ព័ត៌មាន​​លំអិត ត្រូវសួរខាងមេធាវី ដែលជាតំណាងផ្លូវច្បាប់។

លោកមេធាវី ជូង [...]

ហ៊ុន សែន អួត​ថា​បាន​ស្នើ​តុលាការ ឲ្យ​ដោះ​លែង​ស្ត្រី​ស្រវឹង​បើក​ឡាន

ហ៊ុន សែន អួត​ថា​បាន​ស្នើ​តុលាការ ឲ្យ​ដោះ​លែង​ស្ត្រី​ស្រវឹង​បើក​ឡាន

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីបីទសវត្សន៍ របស់កម្ពុជា តែងបង្ហាញកណ្តាប់ដៃដែក របស់ខ្លួន ទៅលើស្ថាប័នតុលាការ នៅស្ទើរគ្រប់រឿងទាំងអស់ ជាពិសេសរឿង ដែលលោកគិតថា ជាការប្រឆាំង ឬមិនស្របតាមគំនិត និងការសម្រេច​របស់​លោកជាដើម។ មិនថាតែរឿង ដែលទាក់ទងនឹងសកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង រឿងទាក់ទងនឹងឃាតករសម្លាប់ លោក អ៊ឹង ម៉េងជឺ ឬរឿងលោក កឹម សុខា នោះទេ បើទោះជាសំនុំរឿង បទល្មើសចរាចរណ៍ ដូចករណីស្រ្តីវ័យក្មេង ផឹក​ស្រវឹង បុករបងភូមិគ្រឹះ របស់លោក នៅជិតវិមានឯករាជ្យ ក៏តែងតែមានការលើកឡើង ឬបញ្ជាដោយផ្ទាល់ ពីនាយក​រដ្ឋ​មន្រ្តី​ដ៏​មហិមា ទៅកាន់តុលាការដែរ។

ជាក់ស្តែងកាលពីថ្ងៃទី ៦ ខែមេសា នេះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈទៀតថា ការដោះលែងស្រ្តី វ័យ​២៦ឆ្នាំ ដែលមានជាតិស្រវឹងក្នុងខ្លួន ហើយបើកបរ (ឡាន) បុករបងភូមិគ្រឹះរបស់លោក ដោយតុលាការ ជាគំនិតផ្ទាល់​របស់លោក។ លោកបានអះអាងថា ការដែលលោកស្នើទៅតុលាការ ឲ្យនៅក្រៅឃុំបែបនេះ [...]

«បើ CPP ចាញ់​ឆ្នោត ​រដ្ឋាភិបាល​យោធា​ផ្ដាច់​ការ នឹង​ឡើង​កាន់​អំណាច»

«បើ CPP ចាញ់​ឆ្នោត ​រដ្ឋាភិបាល​យោធា​ផ្ដាច់​ការ នឹង​ឡើង​កាន់​អំណាច»

ឆ្លើយតបនឹងសំនួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាតើកម្ពុជា នឹងមានសង្គ្រាមឬទេ បើគណបក្សប្រជាជនកម្ពុជា ឬលោក ហ៊ុន សែន ចាញ់ឆ្នោត នៅអាណត្តិក្រោយ? លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព បានឆ្លើយយ៉ាងខ្លីថា «សង្គ្រាម» នឹងមិនអាចកើតមានបានឡើយ ក្នុងបរិបទបច្ចុប្បន្ននេះ។ តែលោកបាន​បង្ហាញ​ការយល់ឃើញថា៖ «ប៉ុន្តែអាចនឹងកើតមាន ដូចករណីនៅភូមា គណបក្សដែលឈ្នះឆ្នោត ហើយ​រដ្ឋាភិបាល​យោធា មិនប្រគល់អំណាចឲ្យ»។

ការថ្លែងរបស់លោក យ៉ង់ គឹមអេង បានធ្វើឡើង បន្ទាប់ពីការព្រមានរបស់លោក ហ៊ុន សែន ដែលធ្វើទៅកាន់ពលរដ្ឋ​ម្ចាស់ឆ្នោត ថាបើគណបក្សប្រជាជនកម្ពុជា ចាញ់ការបោះឆ្នោត (លើកក្រោយ) នោះកម្ពុជា អាចនឹងកើតមានសង្គ្រាម។ ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាន និងផ្លូវជាតិលេខ៩ មិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែង និងខេត្ត​ព្រះវិហារ កាលពីថ្ងៃទី០១ ខែមេសា ម្សិលម៉ិញនេះ [...]

យ៉ង់ គឹមអេង៖ «ហ៊ុន សែន ច្រឡំ​អង្គការ​សង្គម​ស៊ីវិល​ដែល​បង្កើត​ដោយ​បក្ស»

យ៉ង់ គឹមអេង៖ «ហ៊ុន សែន ច្រឡំ​អង្គការ​សង្គម​ស៊ីវិល​ដែល​បង្កើត​ដោយ​បក្ស»

មិនត្រឹមតែថ្លែងជាសាធារណៈ ព្រមានថា នឹងធ្វើច្បាប់ គ្រប់គ្រង សមាគម និងអង្គការសង្គមស៊ីវិលនោះ លោក ហ៊ុន សែន ថែមទាំងបានរិះគន់យ៉ាងចាស់ដៃ ទៅលើបុគ្គល នៃអង្គការសង្គមស៊ីវិលណាក៏ដោយ ដែលជ្រកក្រោយ​ផ្លាក​អព្យាក្រិត្យ ឬឯករាជ្យ តែបែរជាដើរឃោសនា ឲ្យគណបក្សនយោបាយទៅវិញនោះ។

ក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាន និងផ្លូវជាតិលេខ៩ មិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែមេសា ម្សិលម៉ិញនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានឆ្លើយតប ទៅកាន់អង្គការ​សង្គម​ស៊ីវិលមួយចំនួន ដែលចាត់ទុកច្បាប់ គ.ជ.ប ថ្មី ថាមាន«ភាពអាក្រក់» ជាងមុន(ច្បាប់ចាស់) ខណៈដែល​តំណាង​រាស្រ្ត​១២៣រូប នៃរដ្ឋសភាគាំទ្រ សមាជិកព្រឹទ្ធភា ទាំងមួលឯកភាព ក្រុមព្រឹក្សាធម្មនុញ្ញទទួលយក និងចុងក្រោយ​ព្រះ​មហា​ក្សត្រ បានឡាយព្រះហត្ថលេខាទៅទៀតនោះ។ លោកបានសួរថា តើនៅកម្ពុជា មានអ្នកណាដែលធំជាង ព្រះ​មហា​ក្សត្រ​ទៅទៀតនោះ?

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...