ជា មុន្នី ថ្លែងពីគណកម្មការអង្កេតដ៏«ចម្លែក» របស់ ហ៊ុន សែន
ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី បានបង្ហាញនូវការហួសចិត្ត និងភាពងឿងឆ្ងល់ ដែល១១ឆ្នាំមកនេះ ប្រទេសកម្ពុជាស្ថិតក្នុងសន្តិភាព បែរជារដ្ឋាភិបាលមិនអាចដោះស្រាយ ឬស្វែងរកចាប់ខ្លួនឃាតករពិត មកផ្តន្ទាសទោសបាន។ លោក ជា មុន្នី បានថ្លែងឡើងថា ការប្រកាសបង្កើតគណកម្មការនេះ ទំនងជាស្ថិតក្រោមសំពាធណាមួយ ដែលត្រូវបង្ខំចិត្ត (លោក ហ៊ុន សែន) ឲ្យត្រូវតែធ្វើវាឡើង។ សំពាធនោះ អាចមកពីអង្គការពលកម្មអន្តរជាតិ តាមរយៈក្រសួងការងារ។ លោកបានលើកយកហេតុផល មកនិយាយថា ព្រោះមានសំណើរ របស់ក្រសួងការងារ ស្នើឲ្យមានគណកម្មការនេះឡើង នៅក្នុងការប្រកាសបង្កើតគណកម្មការនោះ។
ការថ្លែងភ្ញាក់ផ្អើល របស់លោក ជា មុន្នី ធ្វើឡើង បន្ទាប់ពីសេចក្ដីសម្រេចមួយ របស់លោកនាយករដ្ឋមន្រ្តី ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ហើយបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែមិថុនាម្សិលម៉ិញនេះ ប្រកាសពីការបង្កើតគណៈកម្មការ អន្តរក្រសួងមួយឡើង [...]