ចក្រភពអង់គ្លេសបន្ទោសកម្ពុជាធ្ងន់ៗ ថាមិនដែលខ្វល់ពីលទ្ធិប្រជាធិបតេយ្យ
មិនចាំបាច់និយាយ ពីភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យកន្លងមកនេះទេ បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរំលាយ កាលពីខែវិច្ឆិកាកន្លងមក ខណៈអាជ្ញាធរកម្ពុជា ខ្លួនឯងមិនដែលអើពើ ពីលទ្ធិប្រជាធិបតេយ្យពហុបក្ស អ្វីផងនោះ។ នេះ ជាការបញ្ជាក់ ដោយប្រើពាក្យពេជន៍ «ធ្ងន់ៗ» របស់ចក្រភពអង់គ្លេស ដែលធ្វើឡើង តាមរយៈលោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់អាស៊ីន និងប៉ាស៊ីភិក។
សេចក្ដីថ្លែងការណ៍របស់លោក ម៉ាក ហ្វៀល ដែលបានចេញផ្សាយ នៅថ្ងៃអង្គារ ទី៣១ ខែកក្កដានេះ បានអះអាងថា ការបោះឆ្នោតជាតិកម្ពុជា បានរងការខូចខាត ក្រោមស្នាដៃរបស់អាជ្ញាធរ តាំងពីមុនពេលយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្តើមម្លេះ និងបាននាំទៅដល់ការបោះឆ្នោត [...]