Posts tagged as "Election"

សួន សេរីរដ្ឋា ថា​បេក្ខជន​ទី ៩ គ.ជ.ប ថ្មី ជា​«សត្វ​សេក»

សួន សេរីរដ្ឋា ថា​បេក្ខជន​ទី ៩ គ.ជ.ប ថ្មី ជា​«សត្វ​សេក»

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលនឹងចូលរួម ការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០១៨ ខាងមុខនេះ បានសរសេររិះគន់ ក្នុងបណ្តាញព័ត៌មាន យ៉ាងខ្លាំងៗ ទៅលើបេក្ខភាពទី៩ របស់ គ.ជ.ប ថ្មី ដែលចេញពី​អង្គការ​សង្គម​ស៊ីវិល ថាជាបេក្ខភាពមួយគ្មានន័យ និងគ្មានតម្លៃ សម្រាប់ធ្វើឲ្យ គ.ជ.ប មួយនេះ មានឯករាជ្យភាព និងតុល្យភាព ព្រោះ​តែ​ខ្លួន បានធ្វើត្រឹមតែជាអ្នកនាំពាក្យ ប៉ុណ្ណោះ។

ប្រធានគណបក្សអំណាចខ្មែររូបនេះ បានធ្វើការប្រៀបប្រដូច អ្នកនាំពាក្យ គ.ជ.ប ថ្មីនេះ ទៅនឹង«សត្វសេក»មួយ របស់ គ.ជ.ប ដែលមានសិទ្ធ និងអំណាច ត្រឹមតែពាំនាំពាក្យនានា របស់ស្ថាប័នថ្មីប៉ុណ្ណោះ។ លោកបានសរសេរថា៖ «បើ​បេក្ខជន​ទី៩ ដែលរើស មកពីខាងអង្គការសង្គមស៊ីវិល បានធ្វើត្រឹមតែជា "សត្វសេក" របស់ គ.ជ.ប ថ្មីនោះ តើបេក្ខភាព​នេះ​មាន​តំលៃ​អ្វី ?»

ប្រធានគណបក្ស ដែលសម្បូរវោហារស័ព្ទរូបនេះ បានចាត់ទុកថា គ.ជ.ប មិនមានភាពឯករាជ្យនៅឡើយ [...]

អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

អ្នក​នាំ​ពាក្យ​ថ្មី ថា​ការងារ​ដំបូង​របស់​គ.ជ.ប នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យថ្មី របស់ គ.ជ.ប បានបញ្ជាក់ថា សមាជិកទាំង៩ កំពុងពិនិត្យលើព្រះរាជក្រិត្យ ក្នុងការ​រៀប​ចំ​រចនាសម្ព័ន្ធរបស់ គ.ជ.ប។ ដោយឡែកសម្រាប់ អគ្គលេខាធិការ និងអគ្គលេខាធិការរង លោកថា នៅមិន​ទាន់​ពិភាក្សា​គ្នា នៅឡើយ។ សម្រាប់លទ្ធផលជាផ្លូវការ គឺការតែងតាំងអ្នកនាំពាក្យប្រចាំ គ.ជ.ប ថ្មីនេះ តែម្តង និងសេចក្តី​ព្រាង​ព្រះ​រាជ​ក្រិត្យ​នៃក្រមខណ្ឌមន្រ្តីរាជការរបស់ គ.ជ.ប។

ការថ្លែងរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាផ្ទៃក្នុង អស់រយៈពេលពីរថ្ងៃមកហើយ សម្រាប់​ស្ថាប័ន គ.ជ.ប ថ្មី ដែលត្រូវបានអង្គព្រះមហាក្សត្រ ផ្តល់សុពលភាព ទៅលើសមាជិកទាំង ៩ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សា ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ និង២២ ខែមេសា ដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប មកពី​គណបក្ស​សង្គ្រោះជាតិ [...]

សមាជិក គ.ជ.ប ថ្មី​ទាំង​៩ មិន​មែន​ជា​មន្រ្តី​គណបក្ស​នយោបាយ​ឡើយ (vdo)

សមាជិក គ.ជ.ប ថ្មី​ទាំង​៩ មិន​មែន​ជា​មន្រ្តី​គណបក្ស​នយោបាយ​ឡើយ (vdo)

កិច្ចប្រជុំសភាពេញអង្គ បានផ្តល់សេចក្តីទុកចិត្ត លើបេក្ខភាពទាំង៩រូប ដើម្បីក្លាយខ្លួន ជាសមាជិក អនុប្រធាន និង​ប្រធាន​នៃ គ.ជ.បថ្មី។ បេក្ខភាព៩រូបនេះ បួនរូបមកពីគណបក្សប្រជាជនកម្ពុជា បួនរូបមកពីគណបក្សសង្គ្រោះជាតិ និង​មួយ​រូប​ទៀត មកពីសង្គមស៊ីវិល ក្រោមការឯកភាពគ្នា នៃគណបក្សទាំងពីរ។

ទាំងនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ទាំងមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ក្រោយបញ្ចប់ការផ្តល់សេចក្តីទុកចិត្ត ទៅ​លើ​បេក្ខភាពទាំង៨ នៃ គ.ជ.ប ថ្មីនេះ បានស្នើឲ្យសមាជិក គ.ជ.ប ទាំង៩រូប ត្រូវធ្វើការផ្តាច់ខ្លួន ចេញពី​គណបក្ស​នយោបាយ ទាំងចិត្ត ទាំងគំនិត ទាំងរូបកាយ។ ពិសេសការផ្តាច់ខ្លួន ចេញពីក្របខណ្ឌរដ្ឋបាល នៃគនបក្សនយោបាយ​របស់ខ្លួន ព្រមតាំងខ្លួន ជាបុគ្កលមួយ «ឯករាជ្យ អណ្យាក្រិត និងតម្លាភាព» ត្រូវបំរើផលប្រយោជន៍រួម នៃប្រជាពលរដ្ឋ ប្រយោជន៍សង្គម និងប្រយោជន៍ប្រទេសជាតិជាធំ។

លោក ហ៊ុន សែន លើកឡើងថា ការសម្រេចចិត្ត នៃសមាជិកទាំង៩រូប របស់ [...]

ស៊ិក ប៊ុនហុក ប្រធាន ខណៈ គួយ ប៊ុនរឿន អនុ​ប្រធាន គ.ជ.ប ថ្មី

ស៊ិក ប៊ុនហុក ប្រធាន ខណៈ គួយ ប៊ុនរឿន អនុ​ប្រធាន គ.ជ.ប ថ្មី

ភាពអន្ទះសារ និងខ្លាចមានការផ្លាស់ប្តូរ ដោយប្រកាណាមួយនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី៨ ខែមេសា ម្សិលម៉ិញនេះ បន្ទាប់ពីបញ្ចប់ជំនួប នាវិមានរដ្ឋសភា ក៏បានប្រកាសភ្លាមៗថា នឹងមានសភា​ពេញអង្គ នាព្រឹកស្អែកថ្ងៃទី៩ ខែមេសា ក្នុងការបោះឆ្នោត និងផ្តល់សេចក្តីទុកចិត្ត លើប្រធាន និងអនុប្រអាន គ.ជ.ប ថ្មី ដោយ​មិនរង់ចាំ ដល់ថ្ងៃទី១៣ ខែមេសាខាងមុខនេះឡើយ។

នាវិមានរដ្ឋសភា ព្រឹកថ្ងៃទី៩ ខែមេសា រដ្ឋសភាក៏បានបើក សម័យប្រជុំពេញអង្គ ដូចការសន្យា។ សម្រាប់បេក្ខភាព និង​បេក្ខជន ដែលឈរឈ្មោះ ជាសមាជិក គ.ជ.ប ទាំង៩រូបនោះ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោក ស៊ិក ប៊ុនហុក ក៏​ត្រូវ​បានគណបក្សប្រជាជនកម្ពុជាសម្រេច ឲ្យឈរឈ្មោះ ជាប្រធាន គ.ជ.ប តាមលិខិតរបស់លោកនាយករដ្ឋមន្រ្តី ចុះថ្ងៃ​ទី៨ ខែមេសាម្សិលម៉ិញ ដោយគ្មានការតវ៉ា ពីគណបក្សសង្គ្រោះជាតិឡើយ។

សម្រាប់បេក្ខភាព ជាអនុប្រធាន គ.ជ.ប ថ្មី [...]

បែក​ធ្លាយ​ថា​ស្ត្រី​សមាជិក គ.ជ.ប ថ្មី ជា​ប្អូន​ស្រី សម រង្ស៊ី?

បែក​ធ្លាយ​ថា​ស្ត្រី​សមាជិក គ.ជ.ប ថ្មី ជា​ប្អូន​ស្រី សម រង្ស៊ី?

បន្ទាប់ពីបំណង ក្នុងការបញ្ចូលកូនស្រី របស់លោក កឹម សុខា គឺកញ្ញា កឹម មនោរវិទ្យា ទៅក្នុងសមាសភាព នៃសមាជិក​គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ត្រូវបានអាក់ខាននោះមក ប្រភពមួយ ដែលស្និតនឹង​គណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យដឹង ក្នុងថ្ងៃនេះថា សមាជិកជាស្ត្រីមួយរូប ក្នុងចំណោមសមាជិកទាំងបួន មកពី​គណបក្ស​ប្រឆាំង មានជាប់សាច់ឈាម ជាមួយប្រធានគណបក្ស។

សមាជិកជាស្ត្រីម្នាក់នេះ អាចនឹងធ្វើឲ្យ អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើសកម្មភាពតស៊ូមតិ សុំឲ្យមានវត្តមានស្ត្រី នៅក្នុង គ.ជ.ប នោះ ទំនងជាបានសប្បាយចិត្ត នឹងឃើញវត្តមានអ្នកស្រី តែ ម៉ានីរ៉ុង នៅក្នុងសមាសភាពទាំងបួននាក់ ដែលតំណាងឲ្យគណបក្សសម្លេងភាគតិច នៅក្នុងរដ្ឋសភា ដែលខុសពីសមាសភាព ទាំងបួននាក់ផ្សេងទៀត មកពី​គណបក្ស​កាន់អំណាច។ នេះបើគេយោង ទៅលើលិខិត របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានីតិកាលទី៥ ចុះថ្ងៃ​ទី០៧ ខែមេសាម្សិលម៉ិញ និងលិខិតរបស់លោក សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...