បែកធ្លាយ៖ សមាជិកមួយចំនួនមិនពេញចិត្ត នឹងសេចក្តីសម្រេចពីររបស់ប្រធាន គ.ជ.ប
ការបង្កើតនេះ បានធ្វើឲ្យសមាជិកមួយចំនួន ក្នុងចំណោមសមាជិកទាំង៩ របស់ គ.ជ.ប មានការមិនពេញចិត្ត ព្រោះតែសេចក្តីសម្រេចនេះ ត្រូវបានតាក់តែងឡើង ដោយប្រធាន គ.ជ.ប ឬសមាជិកមួយចំនួន ដែលមកពីគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ រីឯសមាជិក ដែលមកពីគណបក្សសង្គ្រោះជាតិ ទំនងជាមិនបានគាំទ្រ ចំពោះការសម្រេចនោះឡើយ។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ គ.ជ.ប បានចេញសេចក្តីសម្រេចរបស់ខ្លួនចំនួនពីរ ក្នុងការបែងចែកការងារ និងការទទួលខុសត្រូវ របស់សមាជិកទាំង៩។ តាមសេចក្តីសម្រេច លេខ០៣២ ចុះថ្ងៃទី១៥ ខែមិថុនា ចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក ជាសេចក្តីសម្រេច ស្តីពីការបង្កើតគណកម្មការ ទំនាក់ទំនងការងារនៃ គ.ជ.ប ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលសេចក្តីសម្រេចនេះ ធ្វើការបែងចែកជាបួនក្រុម។ ចំណុចសំខាន់ នៃសេចក្តីសម្រេចនេះ នៅត្រង់ថា ធ្វើឡើងដោយគ្មានកិច្ចប្រជុំ នៃសមាជិកគណកម្មការ ទាំងប្រាំបួនជាមុនឡើយ។ តាមចំណុច«យោង» [...]