សមាគម​មួយ គ្រោង​​តម្លើង​​រចនាសម្ព័ន​«ស្រមោល» ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត

លោក រស់ សារ៉ុម ប្រធានប្រតិបត្តិ សមាគមជ័យលាភីបញ្ញាជនកម្ពុជា បានថ្លែងក្នុង សិក្ខាសាលាមួយ កាលពីថ្ងៃ០១ ខែឧសភា ឆ្មាំ២០១៥ នៅសណ្ឋាគាភ្នំពេញថា សមាគមលោក ដែលចាប់ផ្តើមក្នុងឆ្នាំ២០១២មួយនេះ គ្រោងនឹងបង្ហាញ រចនាសម្ព័ន្ធស្រមោលរបស់ខ្លួន ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោត នាពេលខាងមុខ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី០២ មេសា ២០១៥
  • កែប្រែចុងក្រោយ: May 05, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជាគេនិយាយ ពីសមាគមមួយ ដែលមានឈ្មោះថា «ជ័យលាភីបញ្ញាជនកម្ពុជា» ទំនងជាមិនសូវ មាននរណា​ស្គាល់​នោះទេ។ ប៉ុន្តែជាមួយនឹងសិក្ខាសាលា ដែលសមាគមនេះបានធ្វើដោយខ្លួនឯង កាលពីថ្ងៃទី០១ ខែឧសភា កន្លងមក មេ​ដឹក​នាំរបស់សមាគម បានថ្លែងពន្យល់អំពីរចនាសម្ព័ន្ធ ក៏ដូចជាគោលការណ៍ របស់សមាគម ទៅកាន់អ្នកចូលរួម និងអ្នក​សារព័ត៌មាន។ មិនត្រឹមតែប៉ុណ្ណោះ សមាគមនេះ មានត្រៀមរៀបចំ «រចនាសម្ព័ន្ធស្រមោល»មួយ ដើម្បីត្រួតពិនិត្យ​មើលការ​បោះ​ឆ្នោត ក្នុងពេលខាងមុខនេះទៀតផង។

លោក រស់ សារ៉ុម ប្រធានប្រតិបត្តិសមាគម ដែលមានឈ្មោះ តាំងពីឆ្នាំ២០១២មក បានរៀបរាប់ថា សមាគមរបស់លោក មិនមែនជាគណៈប្សប្រឆាំង ឬពាក់ព័ន្ធ ជាមួយនយោបាយ របស់គណបក្សទាំធំទាំងពីរទេ គឺសមាគមរបស់លោក បន្ត​កាន់​គោលជំហរបីជាធំ ឯករាជ្យ អព្យាក្រឹត បង្រួបបង្រួមជាតិ។ ម្យ៉ាងទៀតសមាគមមួយនេះ ដើរតួនាទីជាជំនួយ ដល់ប្រជា​ពលរដ្ឋ លើកស្ទួយប្រជាពលរដ្ឋ បង្ហាញផ្លូវប្រជាពលរដ្ឋ អំពីអ្វីដែលពួកគាត់ មិនទាន់ច្បាស់ ក្នុងការជ្រើសរើស តំណាង​របស់​ខ្លូន ដើម្បីដឹកនាំប្រទេស។

មេដឹកនាំសមាគមរូបនេះ បានបញ្ជាក់ថា នៅអាណត្តិក្រោយនៃកាបោះឆ្នោត លោកបានត្រៀម នឹងបញ្ចេញរចនា​សម្ព័ន​ថ្នាក់​ក្រោម របស់សមាគម ដែលមានឈ្មោះថា «រចនាសម្ព័នស្រមោល» មានសមាជិកចំនួន ២៣០០០នាក់ ដើម្បីឃ្លាំមើល​ការបោះឆ្នោត នៅគ្រប់ការិយាល័យទូទាំងប្រទេស។

តើរចនាសម្ព័ន«ស្រមោល»នោះជាអ្វី ហើយលោកមានមោទនាភាពយ៉ាងណា ចំពោះរចនាសម្ព័ននេះ? ទាំងនេះ ជាសំនួរ​របស់អ្នកចូលរួម ក្នុងសិក្ខាសាលា បានសួរទៅកាន់ ប្រធានប្រតិបត្តិខាងលើ។ លោក រស់ សារ៉ុម បានថ្លែងឆ្លើយថា៖ «រចនា​សម្ព័នស្រមោល មានន័យថា យើងមានមនុស្សរួចរាល់ ប៉ុន្តែយើងមិនបញ្ចេញ។ យើងអាចដឹង រាល់​ព័ត៌មានអ្វី​ផ្សេងៗ​ទាំងអស់ ពីតាមបណ្តាភូមិស្រុក នៅក្នុងប្រទេស នៅពេលដែលយើងរៀបចំ រចនាសម្ព័ននេះរួចរាល់»។ លោក​បញ្ជាក់​ថា លោកមានមោទនភាព ខ្លាំងណាស់ ចំពោះក្រុមបញ្ញាជន និងបញ្ញាវ័ន្តខ្មែរ ដែលចូលរួម បម្រើប្រទេសជាតិ និង​ផល​ប្រយោជន៍​ប្រជាជន។

សូមបញ្ជាក់ថា សមាគមខាងលើ មានទីស្នាក់ការកណ្តាល នៅភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...