កូរ៉េខាងជើង​លប់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​ទណ្ឌកម្ម​នៃ​អ.ស.ប.

ទីក្រុងព្យុងយ៉ាងបានប្រកាសពីការលប់ចោល កិច្ចព្រងព្រៀង «មិនឈ្លានពាន»គ្នា ជាមួយនឹងកូរ៉េខាងត្បូង។ វាជាទម្លាប់ទៅហើយ ដែលរបបដឹកនាំរបស់កូរ៉េខាងជើង ប្រើពាក្យសម្ដីធ្ងន់ៗ ប្រឆាំងនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ របបកុម្មុយនីសបានតម្លើង«សាច់ដុំ» របស់ខ្លួន ជាពិសេសនៅចំពោះ ការបោះឆ្នោតសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ឈានជិតមកដល់ និងការត្រៀមបំរុងកងទ័ព រវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង បានគម្រាមឡើងថា «សង្គ្រាមនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើង បានគ្រប់ពេល»។ ភាព​តឹងតែងបានកើនឡើង យ៉ាងខ្លាំងនៅថ្ងៃសុក្រទី០៨ខែមិនានេះ នៅលើឧបទ្វីបកូរ៉េ នៅក្រោយពេលដែលទណ្ឌកម្មថ្មីមួយ ត្រូវបានបោះឆ្នោតទទួលយកដោយ ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងរបបកុម្មុយនីស កូរ៉េខាងជើង។


បណ្ដាជនកូរ៉េខាងជើង នៅលើទីលានព្យុះហយាត្រាយោធា។

ទីក្រុងព្យុងយ៉ាងបានប្រកាសពីការលប់ចោល កិច្ចព្រងព្រៀង «មិនឈ្លានពាន»គ្នា ជាមួយនឹងកូរ៉េខាងត្បូង។ វាជាទម្លាប់​ទៅហើយ ដែលរបបដឹកនាំរបស់កូរ៉េខាងជើង ប្រើពាក្យសម្ដីធ្ងន់ៗ ប្រឆាំងនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប៉ុន្តែនៅ​ប៉ុន្មានថ្ងៃចុងក្រោយនេះ របបកុម្មុយនីសបានតម្លើង«សាច់ដុំ» របស់ខ្លួន ជាពិសេសនៅចំពោះ ការបោះឆ្នោតសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ  និងការត្រៀមបំរុងកងទ័ព នៃទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។

ផ្ដាច់ទូរស័ព្ទ«ក្រហម»

កូរ៉េខាងជើងបានគម្រាម ពីរការដកខ្លួនចេញ ពីកិច្ចព្រមព្រៀងមួយ ដែលបានដាក់បញ្ចប់សង្គ្រាមរវាងកូរ៉េទាំងពីរ កាល​ពី​ឆ្នាំ១៩៥៣ ហើយអាចនឹងបើកអោយមានសង្គ្រាម «នុយក្លេអ៊ែ» ប្រឆាំងនឹងកូរ៉េខាងត្បូង និងព្រមទាំងបានសង្ខើញ សហរដ្ឋ​អាមេរិក ថានឹងអាចរង នូវការវាយប្រហារ«បែបនេះ» ដូចគ្នា។

«កូរ៉េខាងជើងលប់ចោល នូវគ្រប់កិច្ចព្រមព្រៀង មិនឈ្លានពានគ្នា រវាង​ប្រទេសទាំងពីរ» នេះជាការប្រកាសរបស់ គណកម្មាធិការ​«បង្រួបបង្រួមដោយសន្តិភាព ប្រទេសកូរ៉េទាំងពីរ» នៅក្នុងសេចក្ដីផ្សាយព័ត៌មានមួយ នៅក្រោយតែ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ពីការបោះឆ្នោតសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខ។ កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយប្រទេសទាំងពីរ នៅឆ្នាំ១៩៩១ ក្នុងបំណងដោះស្រាយរាល់ជម្លោះណាក៏ដោយ តាមផ្លូវសន្តិភាព និងជៀសវាងការប្រឈមមុខខាងផ្លូវ​យោធា។

នៅក្នុងសេចក្ដីប្រកាសនោះ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ទៅទីក្រុងសេអ៊ូល ថានឹងផ្ដាច់«ខ្សែរទូរស័ព្ទក្រហម» ដែល​ភ្ជាប់ប្រទេសទាំងពីរ តាំងពីឆ្នាំ១៩៧១មក។ ទីក្រុងព្យុងយ៉ាង បានគម្រាមជាច្រើនដងដូចគ្នា ពីការផ្ដាច់ទំនាក់ទំនង ដែល​ធ្លាប់មាន រវាងគ្រប់ផ្នែកនៃប្រទេសទាំងពីរ។

ទណ្ឌកម្មថ្មី ដែលធ្វើអោយកូរ៉េខាងជើងពិបាក

ក្រុមប្រឹក្សាសន្តិសុខ បានដាក់កំហិតជាថ្មីទៀត នូវទណ្ឌកម្ម ប្រឆាំងនឹងប្រទេសកុម្មុយនីសមួយនេះ កាលពីថ្ងៃព្រហស្បត្តិ៍ ដើម្បីជាការឆ្លើយតប ទៅនឹងការសាកល្បងលើកទីបី នៃអាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ។

ដំណោះស្រាយលេខ ២០៩៤ បោះឆ្នោតទទួលយល់ព្រម ក្នុងសម្លេងតែមួយ ដោយសមាជិកទាំង១៥ នៃក្រុមប្រឹក្សា​សន្តិសុខ នឹងកម្រិតទៅលើប្រភពហិរញ្ញវត្ថុ ដែលប្រើប្រាស់ដោយកូរ៉េខាងជើង ក្នុងមហិច្ឆតាយោធា និងការផលិត​អាវុធ​ប្រល័យលោក។ ដំណោះស្រាយ បានដាក់អោយមានការត្រួតពិនិត្យ ទៅលើអ្នកការទូតកូរ៉េខាងជើង និងដាក់បណ្ដាជន​សំខាន់ៗ ឬសហគ្រាសទាំងឡាយ នៅក្នុងប្រទេសនេះ ទៅក្នុង«បញ្ជីខ្មៅ»មួយ។ បញ្ជីខ្មៅ ដែលនឹងកំហិតមិនអោយ​ជន ឬក្រុមហ៊ុនទាំងនេះ អាចធ្វើដំណើរបាន នៅក្នុងពិភពលោក។

អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអ.ស.ប. លោកស្រី ស៊ូសាន រ៉ៃស៍ (Susan Rice) បានថ្លែងថា ទណ្ឌកម្មថ្មីៗទាំងនេះ នឹងវាយ​បក​យ៉ាងខ្លាំង ទៅអោយរបបកុម្មុយនីស ហើយបានបញ្ជាក់យ៉ាងច្បាស់ ពី«ភាពឯកោ»របស់ខ្លួន។ «ការបង្ករឿង ដាក់​សហគមន៍អន្តរជាតិ វាបានធ្វើអោយមេដឹកនាំ ប្រទេសកូរ៉េខាងជើង មានភាពពិបាកកាន់តែខ្លាំង»។

សូមបញ្ជាក់ថា ទណ្ឌកម្មថ្មីៗ កាលពីថ្ងៃព្រហស្បត្តិ៍នេះ បានបន្ថែមពីលើទណ្ឌកម្មចាស់ៗ ដែលមានពីមុនមក គិតចាប់តាំង ពីការសាកល្បង អាវុធនុយក្លេអ៊ែរលើកទីមួយ នៅឆ្នាំ២០០៦ របស់ប្រទេសនេះ។ អគ្កលេខាធិការនៃ អ.ស.ប. លោកបាន គីម-មូន (Ban Ki-moon) បានស្នើសុំអោយ កូរ៉េខាងជើង «បោះបង់ចោល នូវសកម្មភាពបង្កអស្ថិរភាព និងជៀសវាង ការផលិតអាវុធប្រល័យលោក»។

សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ស្ដីពីព្រឹត្តិការណ៍ជុំវិញការសាកល្បង អាវុធនុយក្លេអ៊ែ លើកទីបី របស់កូរ៉េ​ខាងជើង។

ទំនាក់ទំនងរវាង ប្រទេសខាងជើង និងខាងត្បូង «លែងអាចជួសជុល»បាន

នៅក្នុងសេចក្ដីផ្សាយព័ត៌មាន របស់គណកម្មាធិការ«បង្រួបបង្រួមដោយសន្តិភាព ប្រទេសកូរ៉េទាំងពីរ» បាននិយាយថា «ទំនាក់ទំនង»រវាងប្រទេសកូរ៉េទាំងពីរ នឹងមិនអាចជួសជុលបានទៀតឡើយ ហើយស្ថានភាពដ៏គ្រោះថ្នាក់ ថាអាច​មាន​សង្គ្រាមនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ នឹងអាចកើតមាននៅគ្រប់ពេល។

កងទ័ពរបស់ប្រទេសកូរ៉េខាងជើង នឹងឆ្លើយតប ដោយមិន«អាណិតអាសូរ» ទៅគ្រប់ការបំពារបំពានទាំងឡាយ បើសូម្បី​តែ«ចៃ»មួយក៏ដោយ នៅលើទឹកដីរបស់ខ្លួន។

ដោយឡែក សេតវិមាន បានអះអាងនៅថ្ងៃព្រហស្បត្តិ៍ដដែល ថាសហរដ្ឋអាមេរិក ពិតជា«មានសមត្ថភាព» នឹងការពារ​ខ្លួនបាន។ ព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាធិបតេយ្យ លោក បប មេណេនដេស (ob Menendez) បានឆ្លើយតប​វិញថា រាល់ការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នឹងជាការ«សម្លាប់ខ្លួន»មួយ ហើយលោកបាន​វាយតម្លៃ ពីការគម្រាមទាំងនេះ ថា«គ្មានន័យ»អ្វីសោះ៕

--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...