«កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី ចេញ​ពី​នាវា​មុជ​ទឹក»

អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូង បានគិតថា ការបាញ់កាំជ្រួចចេញពីនាវាមុជទឹក របស់របបក្រុងព្យុងយ៉ាង ទំនងជាត្រូវបានធ្វើឡើង ដើម្បីអបអរសាទរ មហាសន្និបាតរបស់គណបក្សពលករ ដែលជាគណបក្សតែមួយគត់ របស់ប្រទេសកូរ៉េខាងជើង។
«កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី ចេញ​ពី​នាវា​មុជ​ទឹក»
រូបថតដែលគ្មានថ្ងៃខែបញ្ជាក់ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA (កូរ៉េខាងជើង) បង្ហាញពីការបាញ់កាំជ្រួច ចេញពីនាវាមុជទឹក។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 24, 2016
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ កាលពីថ្ងៃសៅរ៍ ចេញពីនាវាមុជទឹករបស់ខ្លួន ដែល​កំពុង​ស្ថិតនៅ ក្នុងសមុទ្រភាគខាងកើត នៃឧបទ្វីបកូរ៉េ។ នេះជាការប្រកាស របស់អាជ្ញាធរកូរ៉េខាងត្បូង នៅ​ក្នុង​ថ្ងៃ​ដដែល។ ក្រុងសេអ៊ូល សង្ស័យថា សកម្មភាពនេះអាចជំហានដំបូង មុននឹងឈានទៅសាកល្បង គ្រាប់​បែក​នុយក្លេអ៊ែរ របស់របបកុម្មុយនីស ក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារព័ត៌មាន «Yonhap» បានស្រង់ការថ្លែង របស់ការិយាល័យបញ្ជាការកងទ័ព របស់ប្រទេស​កូរ៉េ​ខាង​ត្បូង មកបញ្ជាក់ថា កាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញ នៅវេលាម៉ោង១១និង៣០នាទី ហើយ​បាន​ហោះឡើង​ទៅលើអាកាស ក្នុងរយៈពេលច្រើននាទី។ ប៉ុន្តែការបញ្ចេញព័ត៌មាននេះ មិនត្រូវបាន​បញ្ជាក់ ឲ្យ​បាន​លំអិតនោះទេ។

បើតាមអ្នកជំនាញ ក្នុងប្រទេសកូរ៉េខាងត្បូង បានពន្យល់ថា ក្រុងព្យុងយ៉ាងអាចនឹងមានបំណង ចង់​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន នៅមុនមហាសន្និបាតគណបក្សពលករ ដែលនឹងប្រព្រឹត្តិទៅ នៅក្នុងខែឧសភាខាងមុខ។ នៅ​ក្នុង​ឱកាសនោះ ប្រទេសកុម្មុយនីស​អាចនឹងប្រកាសអួតអាង ពីកម្លាំងអាវុធនុយក្លេអ៊ែរ​របស់ខ្លួន ទៅកាន់​អង្គ​សន្និបាត។

បទយកការណ៍បំភ្លៃ...

ការបាញ់កាំជ្រួចចេញពីនាវាមុជទឹក មិនមែនជាការបាញ់លើកទីមួយទេ។ កាលពីឆ្នាំទៅម៉ិញ ប្រទេស​កូរ៉េ​ខាង​ជើង បានព្យាយាមធ្វើរួចហើយ ក្នុងការសាកល្បងដូច្នេះ។ ប៉ុន្តែការសាកល្បង ក្នុងពេលក្រោយៗមក ទំនង​ជា​មិន​ទទួល​បាន​លទ្ធផលល្អ តាមការទន្ទឹងចង់បាន របស់អាជ្ញាធរកុម្មុយនីសនោះឡើយ។

តែផ្ទុយទៅវិញ របបក្រុងព្យុងយ៉ាង​បានធ្វើ​បទ​យកការណ៍​​បំភ្លៃ​ជា​ច្រើន ស្ដីពីការសាកល្បងទាំងនេះ ដើម្បីបង្ខំ​ឲ្យគេជឿ ពីភាពជោគជ័យដ៏អស្ចារ្យ។ នេះបើតាមការអះអាង របស់ក្រុមអ្នកជំនាញ ដែលបានទស្សនា​​ឯកសារ​យក​ការណ៍​​ទាំង​នោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...