យឹម សុវណ្ណ រំលឹកចេតិយ នៃ​ព្រឹត្តិការណ៍​ថ្ងៃ​៣០​មីនា ពី​១៨ឆ្នាំ​មុន

រូបភាពប៉ុន្មានសន្លឹក របស់លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យ របស់គណបក្ស​សង្គ្រោះ​ជាតិ ខាងក្រោមនេះ នឹងរំលឹកឡើងវិញ នូវហេតុការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើង នៅក្នុងឆ្នាំ​១៩៩៧ នោះ​គឺ​ចេតិយ​រំលឹក​វិញ្ញាណក្ខន្ធ ដែល​ក្រុម​មន្ត្រី​គណបក្ស​ជាតិខ្មែរ នៅពេលនោះ ព្យាយាមស្រង់​ពីទឹក​ទន្លេ​មក​វិញ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 09, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងឆ្នាំ១៩៩៧ ព្រឹត្តិការណ៍សំខាន់ចំនួនពីរ ដែលបានធ្វើឲ្យប្រទេសកម្ពុជា ត្រូវវិលវល់ជាមួយនឹង​អំពើ​ហិង្សា សារជាថ្មីនោះ គឺការគប់គ្រាប់បែក ទៅលើក្រុមអ្នកតវ៉ា តាមបែបប្រជាធិបតេយ្យ នៅមុខរដ្ឋសភាចាស់ នៅថ្ងៃទី៣០ ខែមិនា និងការធ្វើរដ្ឋប្រហារ ពីសំណាក់កងកម្លាំង ដឹកនាំដោយនាយករដ្ឋមន្ត្រីទីពីរ លោក ហ៊ុន សែន ទម្លាក់នាយករដ្ឋមន្ត្រីទីមួយ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ពីតំណែង នៅថ្ងៃទី៥-៦ ខែកក្កដា។ ប្រសិន​ជាមានអ្នកនៅចង់ចាំ ពីព្រឹត្តិការណ៍ គប់គ្រាប់បែក នៅមុខរដ្ឋសភាចាស់ ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួស​ជា​ច្រើននោះ ប៉ុន្តែហេតុការណ៍ដែលទាក់ទងនឹងចេតិយ នៃការរំលឹកវិញ្ញាណក្ខន្ធ របស់ក្រុមបាតុករ ដែលបាន​ស្លាប់​នៅពេលនោះ មិនសូវជាមាននរណាបានដឹងទេ។

ដើម្បីរំលឹកព្រឹត្តិការណ៍នេះ មកវិញ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរបស់​គណបក្ស​សង្គ្រោះ​ជាតិ បានយករូបថតមួយចំនួន មកចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានសរសេរ​ពន្យល់​ផងថា៖ «ចេតិយដែលបងប្អូនជនរួមជាតិ បានឃើញនេះ លោកប្រធាន សម រង្សុី និងសហការី​របស់​លោក បានកសាងឡើង ដើម្បីរំលឹកវិញ្ញាណក្ខន្ធ វីរបាតុករអហិង្សា ដែលបានពលីជីវិត ពេលចូលរួមធ្វើ​បាតុកម្ម​ទាមទារ ឲ្យមានការកែទំរង់ប្រព័ន្ធយុតិ្តធម៌ នៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧»។

«ចេតិយនេះត្រូវបាន អ្នកមានអំណាច យកទៅបោះចោល នៅក្នុងទន្លេចតុមុខ។ លោកប្រធាន សម រង្សីុ និង​សហការីរបស់លោក បានតស៊ូស្រង់យកចេតិយ ដ៏កំសត់នេះ ចេញពីទន្លេចតុមុខ ហើយយកទៅដំកល់ នៅ​កន្លែង ដែលវីរបាតុករបានបាត់បង់ជីវិត នៅមុខមន្ទីររដ្ឋសភាចាស់។»

អ្នកនាំពាក្យឲ្យគណបក្សសង្គ្រោះជាតិ បានសរសេរបន្តថា៖ «បន្ទាប់ពីមានការតស៊ូដ៏ស្វិតស្វាញ និងមិន​រាថយ របស់លោកប្រធាន សម រង្សីុ លោកអនុប្រធាន គង់ គាំ និងអតីតថ្នាក់ដឹកនាំ និងសកម្មជនគណបក្ស​ជាតិ​ខែ្មរ និង ក្រោយពីមានការសំរបសំរួល ជាមួយអាជ្ញាធររាជធានីភ្នំពេញ ឆ្នាំ១៩៩៧ ចេតិយថ្មី ដែលយើង​មើល​ឃើញ នាពេលបច្ចុប្បន្ន នៅមុខមន្ទីររដ្ឋសភាចាស់ ត្រូវបានសាងសង់ឡើងជាផ្លូវការ សំរាប់កូនខែ្មរ​ជំនាន់​ក្រោយ​ចង​ចាំ នូវវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនវីរបាតុករ ក្នុងការតស៊ូដើម្បី លទិ្ធប្រជាធិបតេយ្យ សេរីភាព និង​យុតិ្តធម៌ នៅក្នុងប្រទេសកម្ពុជា។»

សូមបញ្ជាក់ជូនដែរថា ជនដៃដល់ ដែលបានប្រព្រឹត្តិទង្វើគប់គ្រាប់បែក វាយប្រហារហ្វូងបាតុករនោះ នៅមិន​ត្រូវ​បានចាប់ខ្លួន យកមកផ្ដន្ទាទោសនៅឡើយ។ ក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់បានគូរព្រាងរូបថតជនសង្ស័យ ដើម្បី​តាមចាប់ខ្លួន តែមិនមានលទ្ធផលអ្វីឡើយ។ នៅចំពោះការទាមទារ ពីសំណាក់ក្រុមគណបក្សប្រឆាំង និង​ពី​សំណាក់អង្គការសមាគម ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស ក្រសួងមហាផ្ទៃធ្លាប់បានប្រកាសថា មិន​បាន​បិទ ឬផ្អិបសំនុំរឿងនេះទុកចោលទេ តែនៅកំពុងស្រាវជ្រាវ និងមានដំណើរការទៅមុខនៅឡើយ៕


» រូបភាពទាំងស្រុង ដែលលោក យឹម សុវណ្ណ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក៖





Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...