ជនសង្ស័យ៖ ចាក់​សម្លាប់​អ្នកគ្រូ​២៨​កាំបិត ព្រោះ​​រំលឹក​រឿង​ចាស់

ជនសង្ស័យ នៅក្នុងឃាតកម្មសម្លាប់អ្នកគ្រូ ដែលបង្រៀន នៅសាលាប៊ែលធី បានសារភាពថា ខ្លូនពិតជា​បាន​សម្លាប់​នាង​មែន ដោយសារពេល​ធ្វើដំណើរទៅផ្ទះ ដល់ពាក់កណ្តាលផ្លូវ នាងបានរំលឹក​រឿងចាស់ៗជាច្រើន ធ្វើ​ឲ្យ​ខ្លួន​ខឹង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២១ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 21, 2015
  • ប្រធានបទ: មនុស្សឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនសង្ស័យ រុំ សុងហេង អាយុ២១ឆ្នាំ ដែលត្រូវបានក្រុមសមត្ថកិច្ចចាប់ខ្លួននេះ បានប្រកាសថា ខ្លួនជា​សង្សា​របស់នារីរងគ្រោះ ហើយបានផ្ទុះការក្ដៅក្រហាយឡើង នៅពេលនាងបានរំលឹករឿងចាស់មកវិញ រហូត​ចាក់​នាង ចំនួន២៨កាំបិត ឲ្យស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអណោចអាធម នៅតាមផ្លូវដ៏ស្ងាត់មួយ។

ជនសង្ស័យបានបញ្ជាក់ថា ខ្លួននិងនារីរងគ្រោះទាំងពីរនាក់ ពិតជាមានទំនាក់ទនងជាមួយគ្នា ជាយូរមក​ហើយ។ ហើយនៅមុន ថ្ងៃកើតហេតុមួយថ្ងៃ គឺថ្ងៃទី១៩ ខែវិច្ឆិកា ខ្លូននិងមិត្តស្រីនេះ បានធ្វើដំណើរ ទៅ​ស្រុក​កំណើត​ជា​មួយគ្នា ក្នុងគោលបំណង ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល)។ ជនសង្ស័យដដែល បាន​រៀប​រាប់​បន្ត ប្រាប់សមត្ថកិច្ច ទាំងទឹកមុខញញឹមស្រស់ថា នៅពេលធ្វើដំណើរ បានពាក់កណ្តាលផ្លូវ ស្រាប់​តែ​នារី​រង​គ្រោះ ចេះរំលឹករឿងចាស់ របស់គេនិងនាង ហើយព្យាយាមឲ្យខ្លួន ផ្តាច់ទំនាកទំនង ជាមួយនឹងសង្សា​ចាស់។

ពេលនោះ ជនសង្ស័យ បានផ្ទុះកំហឹងយ៉ាងខ្លាំង ហើយក៏បានឈប់ម៉ូតូ រួចត្រឡបមកបន្ទប់ជួលវិញ ដោយ​​ទុក​ឲ្យនាងជាសង្សា នៅចាំតែម្នាក់ឯង នៅនឹងផ្លូវនោះ (ប្រាប់ថាទៅបន្ទប់ជួលវិញមួយភ្លេត)។ ពេលខ្លួនត្រឡប់ ទៅដល់កន្លែងកើតហេតុវិញ ក៏បានធ្វើសកម្មភាព ចាក់សម្លាប់សង្សាខ្លូនឯង ប្រមាណជា២៨កាំបិត។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅម៉ោងប្រមាណ១៩ និង៣០នាទី ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​​២០១៥។ ជនសង្ស័យ ក៏បានបញ្ជាក់បន្ថែមទៀតថា ខ្លួនបានធ្វើសកម្មភាព សម្លាប់សង្សាខ្លួនឯង ដោយ​ប្រើ​ពេល​ប្រមាណ​​៩ទៅ១០នាទីប៉ុណ្ណោះ មុននឹងបោះកាំបិតចោល ទៅក្នុងព្រៃ រួចរត់គេចចេញ​ពីកន្លែង​កើត​ហេតុ ទៅ​កាន់​ផ្លូវ​ធំ ក្បែរ​កន្លែងកើតហេតុ ដើម្បីរង់ចាំមិត្តភ័ក្ដិ មកទទួល។

គួរំលឹកដែរថា នារីរងគ្រោះ ផែន សុផានី អាយុ២៣ ឆ្នាំ និងជនសង្ស័យ ដែលជាគូសង្សា ឈ្មោះ រុំ សុងហេង អាយុ២១ឆ្នាំ ជាគ្រូបង្រៀនទាំងពីរនាក់ នៅសាលាប៊ែលធីអន្តរជាតិ សាខាក្រុងតាខ្មៅ។ សាកសពនារីរងគ្រោះ ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច លើផ្លូវលំដ៏ស្ងាត់មួយ ក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល៕


» វីដេអូសារភាព របស់ជនសង្ស័យ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...