ជនជាតិអាមេរិកម្នាក់ ធ្លាក់ពីជាន់ទី២០នៃសណ្ឋាគារសុខាស្លាប់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៦ តុលា ២០១៥
- កែប្រែចុងក្រោយ: October 15, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនរងគ្រោះខាងលើ ត្រូវបានប្រភពនៅនឹងកន្លែងឲ្យដឹងថា ជាជនជាតិអាមេរិកម្នាក់ ឈ្មោះ «Harris Charles Frederick» អាយុ៦៦ឆ្នាំ បានចូលស្នាក់នៅសណ្ឋាគារខាងលើ កាលពីថ្ងៃទី ០៣ ខែតុលាឆ្នាំ ២០១៥ ក្នុងបន្ទប់លេខ ៧២៨ ជាន់ទី២០។ ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើល ដល់អ្នកជិតខាងនេះ បានកើតឡើង កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី០៥ ខែតុលាឆ្នាំ២០១៥នេះ។
ក្រោយពីភ្ញៀវជនជាតិរបទេសខាងលើ បានធ្លាក់ពីលើសណ្ឋាគារស្លាប់ អ្នកគ្រប់គ្រងផ្នែកសន្តិសុខ នៅសណ្ឋាគារខាងលើបាន បញ្ជាឲ្យបិតផ្លូវភ្លាមៗ រារាំងមិនឲ្យអ្នកសារព័ត៌មាន ប្រមាណ១០ស្ថាប័ន ចូលទៅកន្លែងកើតហេតុនោះទេ។ បើតាមសម្តីប្រជាពលរដ្ឋ នៅជិតទីតាំងកើតហេតុ ក្នុងក្រុមទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវទន្លេបានសាក់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា សណ្ឋាគារខាងលើ ធ្លាប់មានមនុស្ស្សស្លាប់០៤នាក់ មកហើយចាប់តាំងពីដំណើរការ រហូតដល់ពេលនេះ។
បច្ចុប្បន្ន សណ្ឋាគារលំដាប់ផ្កាយ០៥ ដែលមានទីតាំង នៅទល់មុខព្រះបរមរាជវាំង ត្រើយខាងកើតទន្លេនេះ កំពុងមានឈ្មោះ បោះសម្លេងយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ពីមូលហេតុជាក់លាក់ នៃការធា្លក់ស្លាប់ខាងលើនៅឡើយ។ តែអ្នកជិតខាង គ្រាន់តែបានបញ្ជាក់ថា៖ «ធ្លាក់ពីជាន់ទី២០ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ»៕