ឃុំ​ខ្លួន​អតីត​ចៅ​អធិការ​វត្ត​រតនៈ ពី​បទ​រំលោភ​លោក​នេន​តាម​រន្ធ​គូទ​

អតីតចៅអធិការ វត្តរតនមុនីរោងគោ ហៅវត្តរតនៈ ដែលត្រូវបានអាជ្ញាធរចាប់ផ្សឹក កាលពីយប់​ថ្ងៃទី៨ ខែវិច្ឆិកាកន្លង​មក​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ហើយ បន្ទាប់​ពី​ត្រូវ​បាន​សាកសួរ ដោយ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តរួច។ អតីត​ចៅ​អធិការ​រូប​នេះ បាន​ជាប់​ចោទ ពី​បទ​រំលោភបំពាន លើ​លោក​នេន​មិន​ទាន់​គ្រប់​អាយុ ចំនួន​១០អង្គ នៅ​ក្នុង​វត្ត។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១០ វិច្ឆកា ២០១៥
  • កែប្រែចុងក្រោយ: November 11, 2015
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចៅអធិការវត្តរតនមុនីរោងគោ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបញ្ជូនទៅតុលាការ កាលពី​ថ្ងៃ​អង្គារនេះ ត្រូវបានតុលាការ ចោទប្រកាន់ពីបទទិញពេស្យាចារ្យ និងបទរួមភេទ ជាមួយអនីតិជន ហើយ​បញ្ជូន​ខ្លួនទៅឃុំ ជាបណ្ដោះអាសន្នហើយ។ នេះបើតាមការថ្លែងឲ្យដឹង របស់អ្នកស្រី ដួង ថាវរី នាយ​ការិយាល័យ​​នគរ​បាល​​​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​ ខេត្ត​សៀមរាប ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុកមួយ។

តាមការអះអាង របស់មន្ត្រីសមត្ថកិច្ច ស្រុកក្រឡាញ់ បានឲ្យដឹងថា ចៅអធិការវត្តរតនះ ត្រូវបានចាប់ផ្សឹក កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នាវេលា ម៉ោង១៩ និង០០នាទីយប់ នៅនឹងក្នុងវត្តផ្ទាល់តែម្ដង ដោយ​យោងតាមពាក្យបណ្តឹង របស់ញាតិញោម (គ្រួសារ) របស់លោកនេនរងគ្រោះចំនួន ១០អង្គ ដែលមាន​ព្រះ​ជន្ម​ចាប់ពី១១ ដល់១៧ព្រះវស្សា។ ចៅអធិការវត្ត ដែលរងការសង្ស័យ ថាប្រព្រឹត្តខុសធម៍វិន័យព្រះនេះ មាន​ព្រះនាម វង្ស ចែត មានអាយុ ៤៦ឆ្នាំ មានស្រុកកំណើត នៅភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្ត​សៀមរាប។

ក្រោយពីបានចាប់ផ្សឹក​ចៅអធិការរួច អធិការដ្ឋាននគរបាល ស្រុកក្រឡាញ់ បានរៀបចំឯកសារ និងបញ្ជូន​ខ្លួន​ជនសង្ស័យ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៅស្នងការដ្ឋាននគរបាលខេត្ត។

ក្រុមគ្រួសារញាតិញោម របស់លេោកនេនទាំង១០អង្គ បានចោទអតីតចៅអាធិការនោះថា បានរំលោភ​លោក​នេន ដែលសុទ្ធសឹងជាសិស្សគុណរបស់ខ្លួន តាំងពី៥ឆ្នាំមកហើយ។ មន្ត្រីការិយាល័យ ប្រឆាំងការ​ជួញដូរ​មនុស្ស ខេត្ត សៀមរាប បានឲ្យដឹងទៀតថា កូន​នេន​​រងគ្រោះ​មាន​ព្រះជន្ម​ ពី​១១​ ទៅ​១៤វស្សា​ ៥អង្គ និង​ពី​១៦​ ទៅ១៧វស្សា ៥​អង្គ ហើយ​ការ​រំលោភ​ម្តង​ ចៅ​អធិការ​បាន​ផ្តល់​ប្រាក់​ឲ្យ​ ចំនួនពី៣ ទៅ១០ម៉ឺន​រៀល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...