ខ្សែភាពយន្តខ្មែរខ្លី៣រឿង នឹងទៅចូលប្រកួតនៅកោះអូកៃដូ
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៩ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 17, 2015
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចុះផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី ០៩ ខែ សីហាឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្រសួងអប់រំសហការជាមួយ មហោស្រពខ្សែភាពយន្តកុមារអន្តរជាតិខ្លី រយៈពេល ០៣ នាទីបានរៀបចំកម្មវីធី ប្រកួតខ្សែភាពយន្តខ្លី ដើម្បីជ្រើសរើសភាពយន្ត ដែលល្អយកទៅប្រកួត ជាមួយប្រទេសជប៉ុន និងទទួលរង្វាន់ ពីក្រសួងអប់រំ យុវជន និងកីឡា។
នៅក្នុងកម្មវីធីនេះដែរមាន អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ឡុក បុនរ៉ាត់ ទីប្រឹក្សាក្រសួងព័ត៌មាន លោក កាំមូស៊ីដា ណាវគី អ្នកប្រឹក្សាយោបល់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា លោក សៀន និមុល តំណាងនៃមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា ជប៉ុន លោក យី ស៊ីយ៉ាន និងអ្នកស្រី សូថូ កល្លិកា ធ្វើជាគណះកម្មការវាយតម្លៃ លើខ្សែភាពយន្ត។
ក្នុងចំណោមខ្សែភាពយន្តសរុប ចំនួន ៥៣ ដែលបានចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីនេះ គណៈកម្មការបានធ្វើការសម្រេច វាយតម្លៃជ្រើសរើស យកខ្សែភាពយន្តចំនួន ១៦ ក្នុងនោះមានខែ្សភាពយន្តចំនួន ០៣រឿង ត្រូវបានជ្រើសរើសយកទៅប្រកួត នៅកោះអូកៃដូ ប្រទេសជប៉ុន នាខែវិច្ឆកាខាងមុខ ជាមួយនឹងប្រទេសអាស៊ានទាំង១០។ នៅក្នុងការប្រកួតនេះ មានអ្នកចូលរួមចំនួន៣០០នាក់។
កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងពង្រឹង នៃការអភិវឌ្ឍប្រាជ្ញា ស្មារតី ក៏ដូចជាការយល់ដឹង និងស្វែងយល់រវាងសិស្សានុសិស្ស នៃប្រទេសទាំង ១០ ដែលជាសមាជិកភាព នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការផលិត ខ្សែភាពយន្តខ្លីនេះ៕