កម្មករសំណង់ផ្ទុះការតវ៉ា ថាក្រុមហ៊ុនមិនគោរពម៉ោងពេលការងារ
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១០ កញ្ញា២០១៥
- កែប្រែចុងក្រោយ: September 17, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍តវ៉ានេះ បានកើតឡើងនៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០១៥ នៅវេលាម៉ោង ១២ និង ៥០នាទី ថ្ងៃត្រង់ដោយក្រុមកម្មករ របស់ក្រុមហ៊ុនហុងគង់លែន (HongKong Land) ទល់មុខទីលានប្រជាធិតេយ្យ នៅតាមបណ្តោផ្លូវ១១៦ ក្នុងភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មាន ពីកម្មករម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា មូលហេតុដែលនាំឲ្យពួកគាត់ ចេញមកធ្វើការតវ៉ានេះ ដោយសារតែក្រុមហ៊ុនហុងគង់លែន មិនគោរពច្បាប់ការងារ។
លក្ខខណ្ឌការងារនោះមានពីរចំណុចដែលពួកគាត់មិនពេញចិត្តគឺ ទី១ ក្រុមហ៊ុននេះមិនអនុញ្ញាត ឲ្យពួកគាត់ ចេញមកហូបបាយទៀងម៉ោង (ត្រូវចេញម៉ោង១១ និង៣០នាទី តែម៉ោង១២ ទើបឲ្យចេញ)។ ទី២ ឲ្យកម្មករចូលធ្វើការមុនម៉ោង (ត្រូវចូលធ្វើការម៉ោង១:០០នាទី តែបែរជា ឲ្យចូលធ្វើការនៅម៉ោង ១២និង ៣០នាទី) ទើបពួកគាត់ចេញមកធ្វើការតវ៉ា ដើម្បីទាមទារឲ្យក្រុមហ៊ុន គោរពលក្ខខណ្ឌការងាររបស់ពួក គាត់ផង។
ទស្សនាវដ្ដីមិនអាចសុំការបកស្រាយ ពីភាគីខាងក្រុមហ៊ុន ហុងគង់លែន អំពីមូលហេតុ និងដំណោះស្រាយយ៉ាងណា ចំពោះការតវ៉ារបស់ក្រុមកម្មករ បាននៅឡើយទេ នៅពេលនេះ៕