ឃាត់​ខ្លួន​បុរស​ម្នាក់ ពី​បទ​«ជុះ​នោម»​ដាក់​អ្នក​ដំណើរ​លើ​យន្ដហោះ

អ្នកដំណើរម្នាក់ ដែលស្រវឹងធ្លាក់ភ្នែក នៅលើជើងហោះហើរមួយ នៃក្រុមហ៊ុន «JetBlue» ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រ នៅសហរដ្ឋអាមេរិក បន្ទាប់ពីយន្ដហោះបានចុះចត នៅព្រលានយន្ដហោះ ក្នុងរដ្ឋអូរ៉េហ្គន (Oregon ផ្នែកពាយ័ព្យសហរដ្ឋអាមេរិក)។ អាជ្ញាធរបានអះអាងថា មូលហេតុនៃការឃាត់ខ្លួន ព្រោះបុរសម្នាក់នេះ បាន«ជុះនោម» ដាក់អ្នកដំណើរច្រើននាក់ នៅក្នុងយន្ដហោះ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 14, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើផឹក ត្រូវផឹកឲ្យគេសែង ផឹកដើរខ្លួនឯង ផឹកធ្វើអី! តែនេះមិនមែននរណាផ្សេង មកសែងទេ ព្រោះជាកង​កម្លាំង​នគរបាល មកនាំខ្លួនចេញពីយន្ដហោះ។ ក្រុមហ៊ុនអាកាសចរណ៍ «JetBlue» បានអះអាង នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មានមួយថា៖ «អាជ្ញាធរក្នុងស្រុក បានចូលទៅក្នុងយន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ ៤៥ មក​ពីក្រុង "Anchorage" ក្នុងរដ្ឋអាឡាស្កា ហើយបានមកចុះចត នៅក្នុងព័រឡេន (Portland) នាព្រឹកនេះ បន្ទាប់​ពីមានហេតុការណ៍មួយ បង្កឡើងដោយអ្នកដំណើរស្រវឹងម្នាក់»។

អ្នកដំណើរស្រវឹងធ្លាក់ភ្នែកនោះនោះ ជាយុវជនម្នាក់អាយុ២៦ឆ្នាំ ហើយត្រូវបានអាជ្ញាធរ ក្រុង ព័រឡេន ចាប់​ឃុំ​ខ្លួនជាច្រើនម៉ោង មុននឹងដោះលែងមកវិញ។ ប៉ុន្តែយុវជននេះ បានទទួលដីកាកោះហៅមួយ ជាស្រេច​ហើយ ពីសំណាក់តុលាការ ទាក់ទងនឹងទង្វើរបស់ខ្លួន នៅលើយន្ដហោះ។

ក្រុមបុគ្គលិកបម្រើការនិងអ្នកដំណើរ លើយន្ដហោះបាននិយាយថា យុវជននេះ បានដេកលក់រហូត នៅអំឡុង​ពេលហោះហើរ។ ប៉ុន្តែនៅមុនការចុះចតបន្តិច យុវជនបានភ្ញាក់ឡើង រួចងើបឈរ ធ្វើការបន្ធូរ«ឥរិយាបថ» របស់ខ្លួន ទៅលើមនុស្សនៅជុំវិញ។

របាយការណ៍របស់នគរបាល បានរៀបរាប់ឲ្យដឹងដែរថា៖ «នៅប្រមាណជា ៣០នាទីមុនការចុះចត របស់​យន្ដហោះ យុវជនបានងើបឡើង ហើយចាប់ផ្ដើមបាញ់នោម នៅចន្លោះកៅអីអង្គុយខាងមុខខ្លួន ទៅលើ​អ្នក​ដំណើរផ្សេងទៀត»។ របាយការណ៍បានសរសេរទៀតថា៖ «នៅពេលមួយនោះ យុវជនបានទប់ខ្លួនមិនបាន ក៏ដួលទៅក្រោយ ដោយបាញ់រះទឹកនោមខ្លួន ដាក់អ្នកដំណើរ ដែលនៅអង្គុយនៅជិតខ្លួន អ្នកដំណើរផ្សេង​ទៀត និងបុគ្គលិកបម្រើការ ដែលចូលមកអន្តរាគមន៍»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...