ការ​ប្រឡង​ហាលវាល​ដំបូង​គេ​បង្អស់​មួយ នៅខេត្ត ត្បូងឃ្មុំ

ចុះបើសិនជាមេឃភ្លៀង គិតយ៉ាងម៉េចទៅ បើក្នុងពេលនេះ ជារដូវវស្សាផងនោះ? តែមើលទៅលោកសាស្ត្រាចារ្យ ដែលរៀបចំការប្រឡង ដ៏ចម្លែកមួយនេះ ទំនងជាបានមើល ការព្យាករណ៍ឧត្តុនិយមច្បាស់ណាស់។
ការ​ប្រឡង​ហាលវាល​ដំបូង​គេ​បង្អស់​មួយ នៅខេត្ត ត្បូងឃ្មុំ
ការរៀបចំប្រលងសាកល្បងថ្មីមួយ នៅវិទ្យាល័យ ហ៊ុន សែន ត្បូងឃ្មុំ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 10, 2015
  • ប្រធានបទ: អប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើសិនជាគេធ្លាប់ឃើញកុមារកម្ពុជា នៅតំបន់ដាច់ស្រយ៉ាលមួយចំនួន បានអង្គុយរៀននៅក្រោមដើមឈើ ឬ​នៅក្រោមដំបូលតង់ រហែកធ្លុះធ្លាយនោះ ប៉ុន្តែករណីលើកនេះ មានលក្ខណៈខុសស្រឡៈតែម្ដង។ ករណីដ៏​ចម្លែក​បានកើតឡើង នៅក្នុងវិទ្យាល័យ ហ៊ុនសែនត្បូងឃ្មុំ កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហានេះ។

មិនមែនសាលាមិនមានអាគារ សម្រាប់ឲ្យសិស្សានុសិស្សទាំងនេះជ្រករៀនទេ តែសាស្ត្រាចារ្យនៃ​វិទ្យាល័យ​មួយនេះ បានបានរៀបចំការប្រលង​ គណិតវិទ្យាសាកល្បងមួយ ដើម្បីបង្ហាញពីតម្លាភាព ដូចជាហាម​ការ​លួចម្លង និងងាយស្រួល ក្នុងការត្រួតពិនិត្យ បេក្ខជននីមួយៗនោះជាដើម។ ​តុ​កៅអី របស់បេក្ខជននីមួយៗ ត្រូវបានយកចេញពីថ្នាក់ មកដាក់នៅក្រោម​ដើមឈើ និងក្រោមមេឃ ដែលមានចំងាយឆ្ងាយៗ​ពីគ្នា ដើម្បី​ឲ្យ​សិស្ស​ប្រលង​សាកល្បង។

រូបភាពទាំងនេះ ត្រូវបានក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម យកមកចែករំលែក​បន្តបន្ទាប់គ្នា យ៉ាងទ្រហឹង​អ៊ឺង​អាប់។ អ្នកខ្លះបានបញ្ចេញយោបល់ថា គួរតែក្រសួងអប់រំ ត្រូវសង់ជាមជ្ឈមណ្ឌលប្រលងមួយ ឲ្យធំសម្រាប់​ពួកគាត់ហើយ ឬយ៉ាងហោចណាស់ ក៏ត្រូវមានសាលដ៏ធំមួយ ប្រចាំសាលានីមួយៗ ដើម្បីអនុញ្ញាតឲ្យសិស្ស អាចចូលទៅអង្គុយប្រលង នៅក្នុងទំរង់បែបនេះ៕


» សូមទស្សនារូបភាពមួយចំនួន ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...