បុរសម្នាក់ធ្វើដំណើរទៅរកកូនស្រី ត្រូវម៉ូតូបុកគ្រោះថ្នាក់ធ្ងន់តាមផ្លូវ
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 23, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជិះម៉ូតូ នៅតាមផ្លូវស្របគ្នា តែបានជួបគ្រោះថ្នាក់ រហូតមានមនុស្សសន្លប់។ នោះ គឺការបើកបរបំពាន របស់ភាគីបង្ក ដែលបានធ្វើឲ្យ បុរសវ័យកណ្តាលម្នាក់ រងរបួសធ្ងន់ធ្ងរ រហូតសន្លប់ ដោយមានម៉ូតូមួយគ្រឿង បានមកបុកគាត់ ពីក្រោយពេញទំហឹង។
សាក្សីម្នាក់ អ្នកស្រី ខៀវ យឿន អាយុ ៥៦ឆ្នាំ បានរៀបរាប់ពីករណីគ្រោះថ្នាក់នេះ ពីដើមដំបូងថា គាត់បានឃើញបុរសរងគ្រោះ ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ មានម៉ូតូមួយគ្រឿង បើកពីក្រោយ ម៉ាកឌ្រីម ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ ១CX-១៨០៩ បុកបុរសរងគ្រោះពេញទំហឹង បណ្តាលឲ្យបុរសវ័យកណ្តាលរូបនេះ រងរបួសធ្ងន់ រហូតសន្លប់បាត់ស្មារតី។
យុវតីវ័យ១៧ឆ្នាំម្នាក់ ឈ្មោះ សេង វណ្ណា ដែលត្រូវជាកូន របស់ជនរងគ្រោះ បានរៀបរាប់ ទាំងយំបង្ហូរទឹកភ្នែក ប្រាប់អ្នកសារព័ត៌មានថា ឪពុករបស់ខ្លូន សព្វថ្ងៃរស់នៅ ក្នុងមជ្ឈមណ្ឌលមួយ ឈ្មោះថា «អង្គការដើម្បីភាពញញឹម»។ នាងបាននិយាយទៀតថា ឪពុករបស់នាងឈ្មោះ កែក សុភារិទ្ធ អាយុ៥០ឆ្នាំ គាត់កំពុងធ្វើដំណើរ ទៅរកនាង នៅក្នុងរោចក្រមួយ តាមបណ្តោយផ្លូវ ម៉ៃដា ផ្លូវ២០០៤។
ស្ត្រីម្នាក់ទៀត ដែលជាប្អូនស្រីបង្កើត ជនរងគ្រោះ ឈ្មោះ យាយច្រិប បានប្រាប់ថា រាល់ថ្ងៃ ជនរងគ្រោះបានហូបស្រាខ្លះៗ តែថ្ងៃនេះមិនបានហូបទេ។ អ្នកស្រីថា ម៉ូតូដែលបុកជនរងគ្រោះ បានចេញទៅតាមផ្លូវ ជាប់នឹងផ្លូវ២០០៤នេះ ហើយមានឡានបុរសម្នាក់ បើកតាមពីក្រោយ ព្រោះគេចាំស្លាក លេខម៉ូតូ ដើម្បីឃាត់ជនបង្កឲ្យបាន។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះបន្ទាន់៕