«គ្មាន​អ្នកណា​ដោះ​ស្រាយ​បញ្ហា​កម្មករ​ទេមាន​តែ​អ្នក​បង្ក្រាប»

នៅថ្ងៃទី២២ កក្កដានេះ ក្រុមកម្មកររោងចក្រ «គានធិច» ១ និង២ នៅម្តុំសួនកាណាឌីយ៉ា បាននាំគ្នាធ្វើការតវ៉ា នៅមុខក្រសួងការរងារ។ តំណាងកម្មករម្នាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលមកដល់ មុខក្រសួងការងារ មានកងកម្លាំងចម្រុះ ប្រមាណជា៦ឡាន ទៅរារាំង មិនឲ្យតវ៉ា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 23, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងកម្មករ លោក ខាត់ ឡួត បានប្រាប់ទស្សនាវដ្តី​ មនោរម្យ.អាំងហ្វូ ឲ្យដឹងថា អស់រយៈពេល ជាង១០ថ្ងៃ​ហើយ ដែលក្រុមកម្មករធ្វើការតវ៉ា តែគ្នានក្រសួង និងអ្នកដែលជាប់ពាក់ព័ន្ធ ចេញមកជួយដោះស្រាយ បញ្ហា​របស់កម្មករទេ មានតែដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់កម្លាំងតវ៉ានេះទៀត។ លោកបញ្ជាក់ទៀតថា នៅ​ថ្ងៃ​ទី២២ ខែកក្កដាឆ្នាំ ២០១៥នេះ ចំណុចទាមទារ ដ៏សំខាន់សម្រាប់កម្មករ គឺសុំឲ្យថៅកែ ជាជនជាតិចិន ពិនិត្យ​កិច្ចសន្យាចុះកុងត្រា ជាមួយកម្មករ ក្នុងរយៈពេលប្រាំឆ្នាំម្តង តាមកិច្ចសន្យា របស់ថៅកែ។

កម្មការនីម្នាក់ ដែលកំពុងកាន់បដា ប្រកាសសរសេរថា៖ «ក្រុមហ៊ុន PUMA ត្រូវតែជំរុញឲ្យនិយោជក ដោះ​ស្រាយ​ជាមួយកម្មករនិយោជិត»នោះ បានរៀបរាប់ថា ក្នុងចំណោមរោងចក្រពីរ គានធិច១ និងគានធិច២ គឺមានថៅកែតែមួយ ជាជនជាតិចិនដូចគ្នា។ កញ្ញាបានបន្តថា ថ្ងៃនេះ ក្រុមកម្មករត្រូវបាមក្រុមកងម្លាំងចម្រុះ ទប់ស្កាត់មិនឲ្យតវ៉ា នៅមុខរោងចក្រទេ។ ប៉ុន្តែសភាពការណ៍តឹង ដូចខ្សែរខ្លែងនោះ ត្រូវបានរលត់ទៅវិញ ដោយបញ្ជាឲ្យក្រុមកម្មករ មកតវ៉ានៅមុខក្រសួងការងារ។

ក្រុមកម្មករ និងតំណាងកម្មករ ប្រមាណ៤០០នាក់ នៅតែមិនទាន់មាន អ្នកដោះស្រាយពីញ្ហា នៅក្នុងរោងចក្រ​ជាមួយថៅកែនេះ នៅឡើយ។ តំណាងក្រុមកម្មករ បានបញ្ជាក់ជាចុងក្រោយថា អ្នកនៅក្នុងរោងចក្រទាំងអស់ មិនព្រមចូលធ្វើការជាដាច់ខាត បើថៅកែមិនដោះស្រាយ បញ្ហាឲ្យកម្មករ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...