ចោរឆក់កាបូបវ័យក្មេងអស់លក្ខណ៍ ព្រោះដួលម៉ូតូ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៩ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 09, 2015
- ប្រធានបទ: បទល្មើស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រឡប់មកពីភ្ជាប់ពាក្យកូនគេ មិនទាន់ទៅដល់ផ្ទះផង មានឧប្បត្តិហេតុនៅកណ្តាលផ្លូវ ដោយចោរវ័យក្មេងឆក់កាបូប ពេលកំពុងធ្វើដំណើរនៅលើរ៉ឺមកកង់បី ឬហៅថាទុកទុក។ តែមិនមានអ្នកណាម្នាក់រងរបួស និងបាត់បង់របស់អ្វីធ្ងន់ធ្ងរទេ ដោយសារជនល្មើសឆក់មិនបានសម្រេច។
ប្រភពព័ត៍មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះ កើតនៅវេលាម៉ោង ១និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បង្ករដោយជនដៃដល់ គ្នាពីរនាក់ ម្នាក់ឈ្មោះ ឆ្លូញ អាយុ១៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រិទ្ធ មានអាយុប្រហាក់ប្រហែលគ្នា ជនល្មើសទាំងពីរ ជិះម៉ូតូម៉ាកសង់ឌ្រីមស៊េរី២០១៥ ពាក់ស្លាក់លេខភ្នំពេញ 1CS-2562។ អ្នកទាំងពីនាក់ ម្នាក់ជាអ្នកបើកម៉ូតូ ម្នាក់ជាអ្នកធ្វើសកម្មភាពឆក់ នៅពេលកំពុងបើកម៉ូតូទាំងពីរគ្រឿង ក្នុងទិសដៅស្របគ្នា នៅចំណុចទល់មុខលាលាបឋមសិក្សា ចំរើនរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខប្រាំ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តែអ្វីគ្រប់យ៉ាងមិនបាន ដូចដែលក្រុមចោរបានប៉ងទុកនោះទេ ព្រោះវាបានរលាយទៅវិញ ដោយសារម៉ូតូរបស់ក្រុមខ្លូនភ្លាត់ដួល នៅក្បែរផ្នែកខាងក្រោមរ៉ឺមកជនរងគ្រោះ បង្ករឲ្យមានកាភ្ញាក់ផ្អើល រហូតចាប់បានជនល្មើសម្នាក់។
ជនរងគ្រោះ អ្នកស្រី សេង ឈុន្នី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គាត់ត្រឡប់មកពីភ្ជាប់ពាក្យកូនគេ វិលទៅផ្ទះវិញ ស្រាប់តែមានរឿងបែបនេះ នៅកណ្ដាលផ្លូវ។ ស្តី្ររងគ្រោះបញ្ជាក់ទៀតថា គាត់បានទាញកាបូបនោះ ជាមួយចោរប្រតាយប្រតប់គ្នា។ ពេលនោះ គាត់បានស្រែកឡើងថា៖ «ជួយ !!! ចោរឆក់កាបូប» ពេលនោះ គ្នាវាបានបើកម៉ូតូបម្រុងរត់ តែម៉ូតូដួល ទើបបានប៉ូលីសចាប់បាន។
យុវជនម្នាក់ក្នុងចំណោមពីរនាក់ ដែលសម្ថកិច្ចចាប់បាននោះ មានឈ្មោះ ឆ្លូញ បាននិយាយថា ពួកគេមានគ្នាពីរនាក់ ហើយបច្ចុប្បន្នរស់នៅភូមិផ្សារលិច សង្កាត់ព្រែកភ្នៅ ខណ្ឌសែនសុខ រាធានីភ្នំពេញ។ ចោរម្នាក់នេះ ឲ្យដឹងថា សព្វថ្ងៃគេនៅរៀនថ្នាក់វិទ្យាល័យ តែមិនបានដឹងថាវិទ្យាល័យណានោះទេ។
លោក ហ៊ឹង ថុន ជាសម្ថកិច្ចសណ្តាប់ធ្នាប់ ប្រចាំការនៅ សង្កាត់ស្វាយប៉ាក បានឲ្យដឹងថា លោកមកទាន់ពេលដែលម៉ូតូជនល្មើស ដួលនៅពីក្រោមកង់បី ជិះដោយជនរងគ្រោះ។ លោកបានរាយការណ៍ជាបន្ទាន់ ទៅភ្នាក់ងារលោក រួចចាប់បានជនល្មើស។ លោកបញ្ជាក់ថា ម៉ូតូជនល្មើស បានយកទៅរក្សាទុកនៅប៉ុស្ត៏ស្វាយប៉ាក ដើម្បីធ្វើកាដោះស្រាយ។
អ្នករួមដំណើរជាមួយជនរងគ្រោះម្នាក់ អ្នកស្រី ធី បានប្រាប់ទស្សនាវដ្ដីដែរថា នៅក្នុងទីតាំង ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ នេះសម្បូរការឆក់ប្លន់ណាស់ មិនថាថ្ងៃ ឬយប់នោះទេ។ អ្នកស្រីថា នៅក្បែរផ្ទះអ្នកស្រី បានបាត់ម៉ូតូអស់ពីរគ្រឿងនៅពេលយប់ ដោយសារចោរលួច អ្នកស្រីនិងអ្នកភូមិមានការបារម្ភខ្លាំងណាស់ ពីសុត្តិភាពទាំងអស់នេះ។ អ្នកស្រីបានសុំឲ្យមន្ត្រី ដែលជាប់ពាក់ព័ន្ធមេត្តា ជួយកាពារនិងពង្រឹងសុវត្តិភាព នៅតាមភូមិឃុំផង។ អ្នកស្រីលើឡើងថា៖ «អ្នកភូមិដេកអត់បានទេឥឡូវ ព្រោះចោររុករានពេក ពីមួយយប់ទៅមួយយប់»៕