ក្រុមក្មេងស្ទាវជិះឡាន ទៅវាយក្រុមក្មេងមួួយទៀត នៅមុខវត្តលង្កា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 22, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅម៉ោង ១០និង២០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ នៅចំណុចមុខវត្តលង្កា ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានក្មេងស្ទាវពីរក្រុម បានវាយតប់គ្នាប្រតាយប្រតប់ បណ្តាលឲ្យមានអ្នករបួស និងខូចខាតរបស់មួយចំនួន។
អ្នកឃើញហេតុការណ៍នេះ បានរៀបរាប់ថា ដំបូងក្មេងស្ទាវមួយក្រុមជិះរថយន្ត ទំនើបម៉ាក RANG ROVER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ២AA-១៥៧៥ មានគ្នាប្រមាណ៨នាក់ បានធ្វើដំណើរមកដល់ ហើយបានចុះវាយ និងគប់ដុំថ្ម មកលើក្មេងមួយក្រុមទៀត ដែលកំពុងអង្កុយលេង មុខវត្តលង្កា បណ្តាលឲ្យរងរបួស ជាច្រើនកន្លែង។ ភ្លាមៗនោះ ក្រុមអ្នកជិះជិះឡានទំនើប បន្តវាយម៉ូតូ របស់ក្រុមអ្នកអង្កុយលេង លើសួនមុខវត្តលង្កានោះទៀត ដោយប្រើដំបងវាយកូនហ្កោល។
ហេតុការណ៍វាយតប់គ្នានេះ បានធ្វើឲ្យខូចខាតសម្ភារៈ មួយចំនួនក្នុងនោះ មានម៉ូតូ Scoopy ពណ៌សមួយគ្រឿង បាក់ក្បាំងខាងឆ្វេងខាងមុខ និងពីរគ្រឿងផ្សេងទៀតម៉ាក Nex និងម៉ាក Finano ខូចខាតដូចគ្នា។ ក្រុមក្មេង ដែលរងគ្រោះ ពីការវាយតប់ បានប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលមន្រ្តីប៉ូលិសទៅដល់ ក្រុមអ្នកជិះឡាន និងម៉ូតូមកវាយក្រុមខ្លូន បានរត់គេចខ្លូនគ្មានសល់។ ក្រោយពីពេលកើតហេតុ មន្ត្រីនគរបាល បាននាំក្រុមក្មេង ដែលជាអ្នករងគ្រោះទាំងនោះ ទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលបឹងកេងកងទី១ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕