ត្រៀមស្រាតទាំងអស់គ្នា បើឈ្នះក្នុងការប្រកួត «Copa America»
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 16, 2015
- ប្រធានបទ: ស្រាតគាំទ្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ជម្រើសជាតិ វេណេហ្សុយអេឡា ដែលបានចូលទៅទាត់ដណ្ដើមពានរង្វាន់ ប្រចាំទ្វីបអាមេរិកខាងត្បូងក្នុងឆ្នាំនេះ ពិតជាអាចជឿជាក់បាន ទៅលើស្ត្រីអ្នកគាំទ្រស្អាតៗ ដែលមានសាច់ ដ៏ទ្រលុកទ្រលន់ទាំងនេះ។ នាងៗចំនួន៨នាក់ ដែលសុទ្ធសឹងជាពិធីការិនី របស់កម្មវិធីទូរទស្សន៍មួយហៅថា «Desnudando la Noticia (បកប្រែជាខេមរភាសា "នៅពេលដែលដំណឹង ត្រូវបានបកអាក្រាត")» បានសម្រេចចិត្តដាច់ចិត្តដាកកាយ គាំទ្រក្រុមបាល់ទាត់ជម្រើសជាតិ របស់ប្រទេសខ្លួន ដោយប្រើវិធីដ៏ពិសេសមួយ។
នោះគឺនាងៗ នឹងស្រាតអបអរសាទរ ក្រុមកីឡាករ ប្រសិនបើពួកគេរកជ័យជំនះបាន នៅក្នុងការប្រកួត ប្រចាំទ្វីបអាមេរិក ក្នុងឆ្នាំនេះ ដែលបានចាប់ផ្ដើមការប្រកួត កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន នៅក្នុងប្រទេសឈីលី (ទ្វីបអាមេរិកខាងត្បូង)។
នៅក្នុងវីដេអូមួយ ដែលបានបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប (Youtube) កាលពីអាទិត្យមុន ពួកនាងៗដែលសុទ្ធតែមានជំនាញ ជានារីបង្ហាញម៉ូដ និងជាបវរកញ្ញានោះ បានអះអាងថា នៅវគ្គណាក៏ដោយ ដែលក្រុមជម្រើសជាតិវេណេហ្សុយអេឡា បានឈ្នះឆ្លងទៅទាត់ នៅវគ្គបន្ទាប់នោះ ពួកនាងនឹងស្រាត ខ្លួនទទេស្អាត ឈរនៅទីប្រជុំជនណា ដែលសំខាន់ និងសម្បូរអ្នកស្គាល់បំផុត នៅក្នុងប្រទេស។
សកម្មភាពរបស់ពួកនាង មិនត្រឹមតែដើម្បីបាល់ទាត់ប៉ុណ្ណោះទេ តែពួកនាងៗ ដែលកន្លងមកធ្លាប់បង្ហាញខ្លួន យ៉ាង«ស៊ិចស៊ី» នៅក្នុងកម្មវិធី ផ្សាយ«ដំណឹង»នោះ បានពន្យល់ទៀតថា ពួកនាងចង់ផ្ដល់«អំណាច» ទៅឲ្យស្ត្រី និងចង់ឲ្យអ្នកផង បញ្ជៀសការរើសអើង ទៅនឹងរឿងស្រាត។ ហើយបើអាច ពួកនាងសូមជំរុញ ឲ្យស្ត្រីទាំងឡាយអាចធ្វើតាម ដូចពួកនាងអញ្ចឹងដែរ។
សារព័ត៌មានអង់គ្លេស «Daily Mail» បានរំលឹកថា ម្នាក់ពីក្នុងចំណោមពួកនាង គឺនាង យ៉ូវី ប៉ាឡារ៍ (Yuvi Pallares) បានធ្វើឲ្យគេត្រឡប់ មកនិយាយពីនាងឡើងវិញ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទ ក្នុងពេលកន្លងមក ទាក់ទងនឹងការ«ស្រាត»របស់នាង ជាមួយនឹងកីឡាករ គ្រីស្ទៀនណូ រ៉ូណាល់ដូ (Cristiano Ronaldo)៕