អញ្ចឹងទេតើ បានជាប្រឡងចេះតែធ្លាក់! (vdo)
- ដោយ: ដ. កែវ ដោយ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 17, 2015
- ប្រធានបទ: សំណើច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាឈុតឆាក លួចថត របស់ក្រុមផលិតកម្ម Gag Network ដែលចូលចិត្តស្វែងរករឿងប្លែកៗ មកកំដរចំណីអារម្មណ៍ របស់ប្រិយមិត្ត។ ប៉ុន្តែឈុតឆាក ដែលរៀបចំឡើងនេះ បានធ្វើឡើង នៅក្នុងវិទ្យាល័យមួយកន្លែង ដែលកូនសិស្ស ត្រូវឆ្លងកាត់ការប្រលងមួយ។
រឿងដែលកូនសិស្ស ជាយុវជនទាំងនោះ សុខចិត្តមិនមើលក្រដាស និងមិនខ្វល់នឹងបំពេញ នូវអ្វីដែលត្រូវឲ្យបំពេញនោះ ព្រោះដោយសារនៅពីមុខរបស់ពួកគេ មានអ្នកគ្រូវស្រស់ស្អាតម្នាក់ ស្លៀកពាក់បញ្ចេញគល់សុដន្ដ យ៉ាងស៊ិចស៊ី។
ស្លៀកពាក់បញ្ចេញសាច់ យ៉ាងទ្រលុកទ្រលន់ប៉ុណ្ណឹងហើយ នៅមិនគ្រប់គ្រាន់ទេ តែអ្នកគ្រូយើង បានទាំងយកដៃ មកស្ទាបអង្អែល ពីលើកូនភ្នំទាំងគូនេះ ថែមទៀត។ វែងឆ្ងាយ និងស៊ីជម្រៅជាងនេះ នាងបានងើបឈរឡើង បង្ហាញកំប៉េះគូទដ៏ផូផង់ ដាក់កូនសិស្ស... ជំរុញឲ្យពួកគេ មិនមាននរណាម្នាក់ ដែលអាចផ្ចង់អារម្មណ៍ ក្នុងការប្រឡងនោះសោះឡើយ។
អាចមានរឿងពិត បែបនេះឬទេ? សូមចូលរួមឆ្លើយ នៅខាងក្រោមនេះ៕