ជល់​ម៉ូតូ​គ្នា រវាង​មនុស្ស គ និង​មនុស្ស​ធម្មតា ប្ដូរ​គ្នា​សន្លប់

វាជារឿងចម្លែកណាស់ បើតាមការឲ្យដឹង ពីសាក្សីដែលនៅជុំវិញបានឃើញ ព្រោះគ្រោះថ្នាក់នេះ ម្នាក់សន្លប់នៅពេលបុកគ្នាភ្លាម ចំណែកភាគីម្ខាងទៀត ពេលឃើញភាគីម្ខាងដឹងខ្លួន ក៏ស្រាប់តែសន្លប់ម្តងវិញ។ មនុស្សជាច្រើន ដែលបានឃើញហេតុការណ៍នេះ សុទ្ធតែមានមន្ទិលសង្ស័យទាំងអស់គ្នា តែមិនអាចជួយអ្វីបាន ព្រោះភាគីម្ខាង គ និយាយមិនកើត និងម្ខាងទៀតទៅជាសន្លប់ យកទៅមន្ទីពេទ្យ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១៣ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 14, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដែលបានឃើញ មានការភិតភ័យពីរដំបូង បែរជានាំគ្នា ត្រឡប់មកជាឆ្ងល់ទៅវិញ។ «ឆ្ងល់» អាចបណ្ដាលមក​ពីជន​រងគ្រោះម្ខាង  ជាជនពិកាសម្លេង(គ) ចំណែកភាគីម្ខាងទៀតសន្លប់ បញ្ជូនទៅកាន់មន្ទីពេទ្យ ហើយ«ប្ដូរវេន»គ្នាសន្លប់។ ករណីគ្រោះថ្នាក់ចររាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវ ម៉ៅសេងទុង ទល់មុខផ្សារឃ្លាំងរំសេវ ជិតហាងលក់ទូរស័ព្ទលីដា។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា ដំបូងគេឃើញម៉ូតូធុនវេវ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AK-6155 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅត្រង់ នៅលើផ្លូវធំ ស្រាប់តែមកដល់កន្លែងកើតហេតុ មានម៉ូតូមួយ​គ្រឿង​ទៀត ធុន វេស្ពា មីនី ពណ៍ខៀវគ្មានស្លាកលេខ បើកបរដោយស្រ្តីម្នាក់ ចេញពីផ្លូវតូច មកឡើងផ្លូវធំ បានបុកគ្នា​ពេញ​ទំហឹង។

ភ្លាមៗនោះ បុរសខាងងលើ បានសន្លប់បាត់ស្មារតី តែស្ត្រីភាគីម្ខាងទៀត នៅដើរបានធម្មតា។ តែពេលដែល​បុរស​នោះ​ដឹងខ្លូនវិញ ស្រាប់តែនារីម្ចាស់ម៉ូតូ បានសន្លប់ម្តង ហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីពេទ្យ។ សាក្សីបានបន្តថា សម្ថកិច្ចបានត្រឹមតែជួយធ្វើអន្តរាគមន៍ តែមិនអាចសួរនាំអ្វីបាន ព្រោះបុរសខាងលើពិកាសម្លេង(គ)។

យ៉ាងណាក៏ដោយ សមត្ថកិច្ចបានសម្រេច បញ្ជូនម៉ូតូទាំងពីរគ្រឿង ទៅខណ្ឌទួលគោក ដើម្បីទុកធ្វើការដោះស្រាយ នៅពេលដែលភាគីម្ខាងទៀត ចេញពីមន្ទីរពេទ្យ។ សមត្ថកិច្ចក៏បានបញ្ជូនបុរសពិការ ដែលរងរបួសខាងលើ ទៅកាន់​មន្ទីរពេទ្យដូចគ្នាដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...