បញ្ច្រក​ថ្នាំ​រួច​ចាប់​រំលោភ​យុវតី​ជប៉ុន​ម្នាក់​ទៀត ដោយ​មគ្គុទេស​ទេសចរណ៍​ឥណ្ឌា

យុវតីជនជាតិជប៉ុនវ័យ២០ឆ្នាំមួយរូប បានដាក់ពាក្យបណ្ដឹង ទៅកាន់នគរបាលក្រុង ចៃពួរ (Jaipur) ភាគខាងជើងនៃប្រទេសឥណ្ឌា ប្រឆាំងនឹងជនជាតិឥណ្ឌាម្នាក់ ដែលពាក់ផ្លាកជាមគ្គុទេសទេសចរណ៍ តែបានបោកប្រាសនាង យកទៅបញ្ច្រកថ្នាំស្រវឹង មុននឹងរំលោភនាងយ៉ាងព្រៃផ្សៃ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កុម្ភៈ ២០១៤
  • កែប្រែចុងក្រោយ: February 11, 2015
  • ប្រធានបទ: រំលោភ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជា​រឿង​ដ៏​រន្ធត់​មួយ​ថ្មី​ទៀត ដែល​បាន​កើត​ឡើង​ដដែលៗ នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ យុវតី​ជប៉ុន​អាយុ​២០​ឆ្នាំ​មួយ​រូប បាន​ដាក់​ពាក្យ​បណ្ដឹង កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ ទៅ​កាន់​អាជ្ញាធរ​នៃ​ក្រុង ចៃពួរ ដែល​ស្ថិត​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស ចោទ​ប្រកាន់​មគ្គុទេស​ទេសចរណ៍​ម្នាក់ ពី​បទ​បាន​បញ្ច្រក​ថ្នាំ​ស្រវឹង និង​រំលោភ​នាង កាល​ពី​ថ្ងៃ​អាទិត្យ​មុន​មួយ​ថ្ងៃ នៅ​ក្នុង​កន្លែង​ស្ងាត់​កំបាំង​ពី​គេ​មួយ។ ស្ត្រី​វ័យ​ក្មេង​បាន​និយាយ​ថា បុរស​នោះ​បាន​ណែនាំ​ឲ្យ​នាង​ជិះ​ម៉ូតូ ដើរ​លេង​ជុំ​វិញ​ទីក្រុង​ជា​មួយ មុន​នឹង​យក​នាង​ទៅ​រំលោភ។

អធិការនគរបាលប្រចាំទីក្រុង លោក ដារ៉ាម ឆង់ចាំង (Dharam Chand Jain) បានថ្លែងប្រាប់ឲ្យដឹងថា បុរសនេះ​បង្ហាញខ្លួន ក្នុងនាមជាមគ្គុទេសទេសចរណ៍ ហើយបានជួបស្ត្រីជប៉ុន នៅក្បែរសណ្ឋាគារដែលនាងស្នាក់នៅ។ លោកបាននិយាយបន្តថា៖ «ពួកគេទាំងពីរ បានធ្វើដំណើរតាមម៉ូតូ ទៅកាន់ច្រើនកន្លែង នៅពេញមួយថ្ងៃ។ ជន​សង្ស័យបាននិយាយថា នឹងយកនារីជប៉ុន ត្រឡប់ទៅសណ្ឋាគារវិញ។ តែវាបែរជាមិនអញ្ចឺងទេ ព្រោះជនសង្ស័យ​បាននាំងនាង ទៅកាន់កន្លែងដាច់ពីគេមួយ ដើម្បីចាប់នាងរំលោភ។»

នាយនគរបាលបានបន្តថា បុរសនោះបានរត់គេចខ្លួន នៅពេលមានមនុស្សក្បែរនោះ បានមកដល់។ ពួកគេបាន​ឮ​សម្លេងស្រែករបស់នារីជប៉ុន។ «ក្នុងពាក្យបណ្ដឹង នាងជាទេសចរណ៍ជប៉ុន បានអះអាងថា ជនសង្ស័យ​បាន​ឲ្យ​នាងញ៉ាំចំណី ដែលទំនងជាមានថ្នាំស្រវឹងលាយជាមួយ» លោក ដារ៉ាម បានបញ្ជាក់ទៀតថា ការជួសឈាម​នារី​ជប៉ុនពិនិត្យ ក៏ត្រូវបានធ្វើដែរ។

ការចាប់រំលោភសេពសន្ធវៈ ទៅលើជនបរទេស បានកើតឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសឥណ្ឌា ដែលមាន​ចំនួន​ប្រជាជនច្រើនជាងគេទីពីរ (បន្ទាប់ពីប្រទេសចិន) ក្នុងពិភពលោក។ កាលពីខែមករាមុននេះ ទេសចរណ៍​ជប៉ុន​អាយុ២២ឆ្នាំមួយរូប ក៏ទើបនឹងទទួលរងនូវការចាប់ពង្រត់ បង្ខាំងខ្លួន ការធ្វើទារុណកម្មផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​មនុស្សប្រុស៦នាក់។ នាងបានត្រូវបុរសទាំងនោះ បង្ខាំងខ្លួនអស់រយៈពេលជិត១ខែ មុននឹងនាង​បាន​រំដោះ​ខ្លួន​រួច ទាំងប្រផិតប្រផើយ។ ហើយនេះ គេមិនទាន់រាប់ករណីជាច្រើនទៀត ដែលមានស្ត្រីរងគ្រោះជា​ជនជាតិ​ដាណឺម៉ាក ស្វីស... ដែលសុទ្ធសឹងជាទេសចរណ៍ ដែលចូលមកលេងប្រទេសឥណ្ឌានោះផង។

ទង្វើនេះ បានធ្វើឲ្យវិស័យទេសចរណ៍របស់ឥណ្ឌា រងផលប៉ះពាល់យ៉ាងខ្លាំង។ នាយកប្រតិបត្តិ​សមាគម​ក្រុមហ៊ុន​ទេសចរណ៍ឥណ្ឌា លោក ហ្គួរ កានជីឡាល (Gour Kanjilal) បានប្រតិកម្មឡើងថា៖ «បើយោង​ទៅលើ​រឿង​ទាំង​អស់នេះ អ្នករងគ្រោះខ្លាំងជាងគេ គឺវិស័យទេសចរណ៍។ (...) យើងបានបញ្ជាក់ប្រាប់អ្នកទេសចរណ៍ជាមុនហើយ ថាមិនត្រូវយល់ព្រមទទួលជំនួយ ឬចំណីអាហារ... ពីជនមិនស្គាល់មុខនោះឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...