នី ចរិយា៖ សវនាការរបស់សកម្មជនបក្សសង្រ្គោះជាតិ មានការប្រែប្រួល
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ២៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 25, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
និតិវិធីនៃការបើកសវនាការ របស់តុលាការដើម្បីដំណោះស្រាយ អំពីករណីនៃការប្រើអំពើហឹង្សារបស់សកម្មជនទាំង ១១នាក់ ស្និតនឹងគណបក្សសង្គ្រោះជាតិ មានការប្រែប្រួលបន្តិច ពីព្រោះថានៅក្នុងដីកាកោះហៅ ឲ្យចូលមកបំភ្លឺករណីនេះ នៅក្នុងសវនការអង្គសេចក្តី ដើម្បីសម្រេចថាតើសកម្មជនទាំងនោះ បានប្រព្រឹត្តបទល្មើស ឫមិនបានប្រព្រឹត្ត។ នេះជាការលើកឡើង របស់ប្រធានក្រុមស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីតុលាការបានបិទសវនាការ លើការសម្រេចអង្គសេចក្តី របស់សកម្មជនទាំង ១១នាក់នៅព្រឹកថ្ងៃទី ២៥ ខែធ្នូនេះ។
ប៉ុន្តែការអនុវត្តរបស់តុលាការ ទៅលើអង្គសេចក្តីនេះ ត្រូវបានមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ យល់ថាមានលក្ខណៈធូរស្រាល ដោយប្រធានអង្គជំនុំជំរះ បានអនុញ្ញាតឲ្យមេធាវីសកម្មជន ដែលកំពុងនៅជាប់ឃុំចំនួន៥នាក់ ជជែកអំពីនិតិវិធីដើម្បីស្នើសុំឲ្យនៅក្រៅឃុំទៅវិញ។
លោកបានបន្ថែមទៀតថា តុលាកាបានឲ្យមេធាវីការពារក្តី របស់សកម្មជនប្រាំរូប មានលោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង លោកទេព ណារិន លោកស៊ុំ វុទ្ធី និងយុវជនរបស់គណៈបក្សសង្រ្គោះជាតិមួយរូបទៀត ដាក់លិខិតសុំឲ្យកូនក្តីរបស់ខ្លួន នៅក្រៅឃុំសារជាថ្មី នៅក្នុងសវនាការ មុនពេលបើកសាវនកា។ លោកថា រយៈពេលមួយព្រឹកនេះ ពេញតុលាកាមិនបានជំរះលើអង្គសេចក្តីនោះទេ ដោយគ្រាន់តែសួរដេញដោលទៅលើការសុំនៅក្រៅឃុំ អស់មួយព្រឹកបាត់ទៅហើយ ដូច្នេះតុលាកាមិនទាន់ជំរះថាតើសកម្មជនទាំង ១១រូបត្រូវមានទោស ឫមិនមានទោសនៅឡើយទេ នាព្រឹកនេះ។
លោក នាង សាឃុន សកម្មជនគណៈបក្សសង្រ្គោះជាតិ ពីក្នុងចំណោមសកម្មជនទាំង ១១នាក់ ដែលត្រូវបានតុលាកាចោទប្រកាន់នោះ បាននិយាយថា អង្គហេតុរបស់តុលាកាត្រូវបានបញ្ចប់ការសាកសួរហើយ ហើយម្យ៉ាងទៀតនៅទីលានប្រជាធិបតេយ្យបច្ចុប្បន្ន ក៍មានសភាពស្ងប់ស្ងាត់ហើយដែរ គួរណាតែតុលាកាអនុញ្ញាតឲ្យពួកគាត់ទាំងប្រាំនាក់ បាននៅក្រៅឃុំ ដើម្បីឲ្យពួកគាត់បានជួបប្រពន្ធកូន និងម្តាយឪពុករបស់គាត់វិញ។
សកម្មជនគណៈបក្សសង្រ្គោះជាតិ បាននិយាយថា ប្រសិនបើតុលាកាកម្ពុជា ធ្វើការស្ថិតនៅក្រោមវិជីវៈរបស់ខ្លួន ជាតុលាកាដើម្បីបម្រើឲ្យប្រជាពលរដ្ឋរបស់ខ្លួនពិតប្រាកដ លោកជឿជាក់ថា តុលាកានឹងផ្តល់យុត្តិធម៌ឲ្យរូបលោក និងសកម្មជនដទៃទៀត ដែលកំពុងជាប់ការចោទប្រកាន់របស់តុលាកា។ លោកបានបញ្ជាក់យ៉ាងដូច្នេះទៀតថា លោក និងសកម្មជនដែលកំពុងជាប់ចោទ ពីបទប្រើអំពើហឹង្សានេះ គឺមិនពិតដូចជាតុលាការបានចោទនោះទេ ហើយលោកសង្ឃឹមថា តុលាកានឹងលើកលែងការចោទប្រកាន់ទាំងឡាយ មកលើរូបលោកនិងសកម្មជនដទៃទៀត។
សូមបញ្ជាក់ថា ក្នុងចំណោមសកម្មជន ១១នាក់ មាន ៥នាក់ កំពុងស្ថិតក្នុងការឃុំខ្លួនរបស់តុលាការនៅពន្ធនាគារព្រៃស រួមមានបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា សកម្មជនបក្ស លោក អ៊ុក ពេជ្រ សំណាង លោក ទេព ណារិន លោក កែ ឃីម និងលោក ស៊ុំ ពុទ្ធី។ ចំណែកសកម្មជន ៦នាក់ផ្សេងទៀត ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន មានឈ្មោះ សាន គឹមហេង នាង សុឃុន ឃិន ជំរឿន សាន សីហៈ អាន បឋម និង អឿ ណារិទ្ធិ។
សម្រាប់លោក នី ចរិយា នៅតែបង្ហាញពីក្ដីសង្ឃឹមច្រើន ទៅលើការសម្រេចសាលក្រមរបស់តុលាការ ដោយលោកយោងទៅតាមការអនុញ្ញាតរបស់តុលាការ ឲ្យសួរដេញដោលពីការស្នើសុំនៅក្រៅឃុំ របស់មេធាវីការពារក្តីរបស់អ្នកទាំងប្រាំនោះ៕