បទ​យក​ការណ៍​«សប្បាយ​​ដូច​នៅ​ស្រុក​ខ្មែរ» របស់​ទូរទស្សន៍​បារាំង

ជារៀងរាល់ចុងសប្ដាហ៍ នៅថ្ងៃសៅរ៍ ទូរទស្សន៍បារាំងប៉ុស្ដ៍លេខមួយ តែងនាំយកមកបង្ហាញជូន នូវ​បទ​យក​ការណ៍​ខ្នាត​ខ្លី​មួយ ពីអ្វីដែលល្អ និងប្លែកៗក្នុងពិភពលោក។ សម្រាប់កម្មវិធីនៅចុងសប្ដាហ៍នេះ បានចាប់អារម្មណ៍ពីប្រទេសកម្ពុជា។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 21, 2014
  • ប្រធានបទ: ផែនដី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅកម្ពុជា មិន​មែន​មាន​តែ​របប​ខ្មែរ​ក្រហម ឬ​ជា​ប្រទេស​ក្រី​ក្រ​ជាង​គេ ដែល​ល្បី​ល្បាញ តែ​ខាង​ការ​ជួញ​ដូរ​មនុស្ស អំពើ​ពុក​រលួយ ឬ​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​ប្រទេស​កម្ពុជា នៅ​មាន​វប្បធម៌​ដ៏​ល្អ​ល្អះ ធម្មជាតិ​ដ៏​ត្រកាល និង​ស្នាម​ញញឹម​ប្រឹមប្រិយ របស់​ពលរដ្ឋ​ខ្មែរ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​បរទេស​កាន់​តែ​ច្រើន​ឡើងៗ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​សារ​ជា​ថ្មី​ នៃ​ប្រជា​ជាតិ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។

សម្រាប់ជនជាតិបារាំង ប្រទេស​តូច​ដែល​ពោរ​ពេញ ដោយ​សម្រស់​មួយ​នេះ នៅ​តែ​ជា​អនុស្សាវរីយ៍​ដក់​ជាប់​ក្នុង​ចិត្ត តាំង​ពី​សម័យ​អាណា​និគម​និយម​មក​ម្លេះ។ ដោយ​សារ​តែ​ការ​ស្រឡាញ់​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​ជន​ជាតិ​បារាំង​ទាំង​នេះ​ហើយ ទើប​ក្នុង​ពេល​បច្ចុប្បន្ន មាន​ជន​ជាតិ​បារាំង​មិន​តិច​ជាង​៦០០០​នាក់​ឡើយ បាន​ចូល​មក​បោះ​ទី​តាំង ប្រមូល​ទាំង​គ្រួសារ​មក​រស់​នៅ ក្នុង​ប្រទេស​ដែល​កំពុង​ងើប​ចេញ​មក​វិញ ពី​ស្រមោល​អន្ធកាល​នៃ​អតីតកាល កាល​ពី​២០​-៣០​ឆ្នាំ​មុន។

នោះជាអ្វីដែលចង់រៀបរាប់ នៅក្នុងបទយកការណ៍ «សប្បាយដូចនៅស្រុកខ្មែរ» របស់ទូរទស្សន៍បារាំងប៉ុស្ដ៍​លេខ១ (TF1) ដែលមាន​ពិធីការិនី ជាអ្នកសារព័ត៌មានជើងចាស់ដ៏ល្បីល្បាញបារាំង​ អ្នកស្រី ក្លែរ៍ សាហ្សាល់ (Claire Chazal) ជាអ្នក​បង្ហាញ​នោះផង។

លោក ហ្គ្រេហ្គ័រ ហ្គារាំង (Grégoire Garin) និងអ្នកស្រី អេមីលី ហ្គារាំង (Emilie Garin) បានចូលមករស់នៅ​ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកអាជីវកម្មសណ្ឋាគារទាំងប្រាំ និងចិញ្ចឹមបង្រៀនកូនទាំងប្រាំរបស់ពួកគាត់ ឲ្យ​បានធំធាត់។ រីឯលោក សូណា (Sonna,) ដែលជាជនជាតិបារាំងដើមកំណើតខ្មែរ បានចាកចេញពីប្រទេស​កម្ពុជា តាំងពីលោកមានអាយុ១៧ឆ្នាំ។ ប៉ុន្តែនៅ៤០ឆ្នាំក្រោយមក លោកបានវិលត្រឡប់ទៅវិញ ជាមួយនឹង​ភរិយា និងកូនស្រីរបស់លោក ខណៈអតីតវិស្វករខាងទូរគមនាគមបារាំង លោក អាវេន ឌឺឡាវ៉ាល (Awen Delaval) បានជ្រើសរើសបឹងត្រពាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកផ្កាឈូកដែលោកចូលចិត្ត (...)៕

សូមតាមដានបទយកការណ៍៖

» ដើម្បីទស្សនាបទយកការណ៍ទាំងរូបភាពទាំងសម្លេង សូចចុចលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...