សេង សូណា ចង់ថតដោះអាវនិងថតរឿងកូនជ្រូក ផ្គើនអ្នករិះគន់?
ជាថ្មីម្តងទៀតតារាសាច់សខ្ចី និងមានដើមទ្រូងមូលក្លំ គួរជាទីចាប់អារម្មណ៏របស់យុវវ័យមួយចំនួន គ្រោងចង់បង្ហាញក្បាច់ថ្មីរបស់ខ្លួន ដោយមានបំណងចង់ថតដោះអាវ និងជាពិសេសមិនសូវមានតារាណាហ៊ានលើកឡើងនោះ គឺបំណងចង់ថតរឿងសិច (ឬភាពយន្ដកូនជ្រូក) សំរាប់បង្អួតជាតិសាសន៍ដទៃ។
នាងសេង សូណា ក្នុងឈុតខ្លីបង្ហាញសាច់ នៅមាត់សមុទ្រ។ (រូបថត ហ្វេសប៊ុក)
តារា - បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រិយមិត្តប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចំពោះការបង្ហាញដើមទ្រូងដ៏ស៊ិចស៊ីរបស់តារាសេង សូណា ឥលូវនេះតារាដែលមានដើមទ្រូងមូលក្លំរូបនេះ បានបង្កភាពភ្ញាក់ផ្អើលម្តងទៀត តាមរយៈការសរសេរសារនៅលើទំទ័ររបស់ខ្លួន បង្កឲ្យក្រុមអ្នកដែលធ្លាប់រិះគន់រូបនាងកន្លងមក ប្រតិកម្មជាថ្មីម្ដងទៀត ថាជាការសរសេរបែបបញ្ចើចបញ្ចើដែលគ្មានន័យ។
អមទៅដោយរូបភាពដែលបង្ហាញពីភាពស៊ិចស៊ី នៃដើមទ្រូងដ៏មូលក្លំរបស់ខ្លួន ក្នុងគណនីហ្វេសប៊ុកមួយ ដែលមានដាក់ឈ្មោះថា Seng Sona នោះ ម្ចាស់គណនីនេះបានសរសេរជា ភាសាខ្មែរក្នុងន័យបង្ហាញ ពីមោទនភាពចំពោះខ្លួនឯងថា៖ «ឆ្នាំនេះថតពាក់អាវ គេថាខ្ញុំសិចស៊ី ឆ្នាំក្រោយថតដោះអាវហើយ ថតរឿងសិចឲ្យទូទាំងពិភពលោក បានដឹងថាខ្មែរក៏មិនចាញ់បរទេសដែរ..ហាស ហាស ហាស..»។
កន្លងមកតារាសម្តែង សេង សូណា មិនដែលត្រូវបានមហាជន ក៏ដូចជាអ្នកតាមដាន ពិភពសិល្បៈស្គាល់នោះទេ ហើយក៏បានចាកចេញចោលពិភពនេះម្ដងហើយ ជាមួយនឹងបញ្ហាបេះដូងកាត់មិនចេញ។ ប៉ុន្តែ ការវិលត្រឡប់ចូលមកក្នុងពិភពសិល្បៈលើកនេះ បន្ទាប់ពីនាង បានបញ្ចេញ ភាពសិចស៊ីដោយបង្ហោះរូបភាពនៅលើទំព័រហ្វេសប៊ុកជាច្រើនលើកមក កញ្ញា សេង សូណា ត្រូវបានអ្នកតាមដាន សង្គមសិល្បៈនិង អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ស្គាល់យ៉ាងច្បាស់ ថាជាតារាដែលចូលចិត្តបង្អូតដើមទ្រូងប្រចាំឆ្នាំ ២០១៤ រហូតដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដាក់ឈ្មោះឲ្យនាងថា ជានិម្មិតសញ្ញាតារាសិចនោះថែមទៀត។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានប្រតិកម្មចំពោះការចំហរឡេវ បង្ហាញកូនភ្នំរបស់តារាមួយចំនួន ជាពិសេសតារាដែលមានចិត្តល្អចំហរសុដន្ដ ដូចនាង សេង សូណា នេះយ៉ាងដូច្នេះថា៖ «ប្រសិនជាការតុបតែងខ្លួន របស់តារានោះហួសហេតុពេក វាមិនមែនជាការលើកតំលៃខ្លូនឯងទេ បែរជាបង្កើនកេរិ៍្តខ្មាស និងអ្នករិះគន់ជាបន្តបន្ទាប់ទៅវិញ»។ លោកបានបន្ថែមថា ក្រសួងអាចនឹងហៅតារាទាំងនោះ មកធ្វើការណែនាំ ដើម្បីអោយពួកគេស្គាល់ថាខ្លួនគេជានរណា?
ដូច្នេះ តើពីពេលនេះតទៅ តារាបញ្ចេញសាច់ដើម្បីល្បីឈ្មោះ នាង សេង សូណា អាចនឹងធ្វើមែនទែន ក្នុងការឈានទៅដោះអាវស្រាតសារ៉ុង និងថតភាពយន្ដកូនជ្រូក ឬយ៉ាងណា? មានតែអនាគតនាពេលខាងមុខទេ ទើបគេអាចដឹងបាន៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១៣ មីនា ២០១៤