សង្គមស៊ីវិល បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​សំណង់​ទំនប់​ដន សាហុង របស់​ឡាវ

តាមការអះអាងរបស់មន្រ្តីសង្គមស៊ីវិល នឹងមានផលប៉ះពាល់ជាច្រើន ប្រសិនបើឡាវនៅតែបន្តគម្រោង​សាងសង់​ទំនប់វារីអគ្គិសនី ដន សាហុង ដោយមិនមានការសិក្សា និងការពិគ្រោះយោបល់ អោយបានច្បាស់លាស់ជាមុន។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការអះអាងរបស់មន្រ្តីសង្គមស៊ីវិល នឹងមានផលប៉ះពាល់ជាច្រើន ប្រសិនបើឡាវនៅតែបន្តគម្រោង​សាងសង់​ទំនប់វារីអគ្គិសនី ដន សាហុង ដោយមិនមានការសិក្សា និងការពិគ្រោះយោបល់ អោយបានច្បាស់លាស់ជាមុន។


លោក តឹក សុវណ្ណារ៉ា និងយុក សេងឡុង មន្ត្រីសង្គមស៊ីវិលជំនាញខាងជលផល។ (រូបថត MONOROOM.info/ទិត្យ)

ធនធានធម្មជាតិ - អង្គការសង្គមស៊ីវិល ជាសមាជិកនៃសម្ព័ន្ធទន្លេមេគង្គកម្ពុជា បានលើកឡើងពីការ​ព្រួយបារម្ភ​ជា​ច្រើន​បន្ទាប់ពីរដ្ឋាភិបាលឡាវ បានប្រកាសនូវសេចក្តីសម្រេចរបស់ខ្លួន ក្នុងការសាងសង់ទំនប់ដនសាហុង នៅលើ​ដងទន្លេមេ នៃទន្លេមេគង្គ ដោយមិនបានដាក់បញ្ចូលគម្រោងនេះ ក្នុងនីតិវិធីពិគ្រោះយោបល់ ក្នុងក្របខ័ណ្ឌ​នៃ​គណៈកម្មការទន្លេមេគង្គឡើយ។

ថ្លែងនៅក្នុងកម្មវិធីសន្និសិទសាព័ត៌មាន កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ម្សិលមិញនេះ ប្រធានគ្រប់គ្រង​កម្មវិធី​សម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល លោក យុក សេងឡុង បានអោយដឹងថា ដនសាហុង គឺជាទំនប់មួយដែល​ស្ថិតនៅក្នុងទន្លេមេ ហេតុដូចនេះត្រូវតែតម្រូវអោយមានការពិគ្រោះយោបល់ និងសិក្សារួមគ្នាជាមួយសិន ដែលកន្លង​មកឡាវគិតថា មិនចាំបាច់ព្រោះវាស្ថិតនៅក្នុងដៃទន្លេ។

លោកពន្យល់យ៉ាងដូច្នេះទៀតថា ប្រសិនបើទន្លេមេគងមានបញ្ហា ទន្លេសាបដែលប្រជាជនជាង១.៥លាន ដែល​ពឹង​អាស្រ័យទៅលើធនធានទន្លេសាប នឹងត្រូវប៉ះពាល់ដោយផ្ទាល់ដែរ។ ដែលបញ្ហាផលប៉ះពាល់នោះ វានឹងបង្កបញ្ហា​ជាច្រើនពាក់ព័ន្ធនឹងអាហារូបត្ថម្ភរបស់ប្រជាជន សុខភាព កត្តាជីវៈចម្រុះ ជាពិសេសនោះ គឺការធ្វើចរាចរណ៍នៃ​ការ​ចល័តទីរបស់ត្រី។

ជាការឆ្លើយតបទៅនឹងក្តីព្រួយបារម្ភនេះ ប្រធានគ្រប់គ្រងកម្មវិធីសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល បានបញ្ជាក់​ថា «អញ្ចឹងហើយបានជាអង្គកាសង្គមស៊ីវិល ធ្វើការពាំនាំក្តីព្រួយបារម្ភ ក៏ដូចជាស្នើសុំទៅដល់រដ្ឋាភិបាលដែល​ពាក់​ព័ន្ធទាំងបួន​ប្រទេស ថៃ កម្ពុជា ឡាវ និងវៀតណាម សូមអោយអោយមានការគិតពីចារណា ត្រូវផ្អាកការសាងសង់​ទំនប់ ដន សាហុងនេះជាបន្ទាន់ ត្រូវមានការសិក្សា ការពិគ្រោះយោបល់អោយបានទូលំទូលាយ ហើយនិងត្រូវអោយ​មានការផ្សព្វផ្សាយ​ព័ត៌ជាសាធារណៈ កុំអោយមានការលាក់បាំង និងរិតត្បិត»។

បន្ថែមលើការស្នើសុំអោយផ្អាកការសាងសង់ទំនប់ ដន សាហុង នេះ លោក តឹក សុវណ្ណារ៉ា នាយកប្រតិបត្តិវេទិកា​នៃ​អង្គការមិនមែនរដ្ឋាភិបាលនៃកម្ពុជា (NGO Forum) បានអោយដឹងថាដោយសារតែរបាយការណ៍ EIA ឬបស់ឡាវ មានលក្ខណៈខ្វះខាតច្រើនដែលមិនអាចទទួលយកបាន ជា EIA ស្តង់ដាមួយបាន។ ម្យ៉ាងផលប៉ះពាល់ព្រំដែន ឡាវ មិនបានវាយតម្លៃទៅលើធនធានជលផល នៅក្នុងព្រៃទាំងបីនោះទេ។ ជាពិសេសចំណុចមួយទៀតនោះ គឺគាត់​មិន​បានធ្វើការពិគ្រោះយោបល់ជាមុន។

គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ដន សាហុង របស់ក្រុមហ៊ុន Mega First Corporation Berhad វិស្វកម្ម និងសំណង់​ម៉ាឡេស៊ីស្ថិតនៅលើព្រែក ហ៊ូ សាហុង នៃខេត្តចំប៉ាសាក់នៃប្រទេសឡាវ ហើយមានកម្លាំង២៨០មេកាវ៉ាត និងចំងាយ​១.៥គីឡូម៉ែតពីប្រទេសកម្ពុជា។ ច្រក ហ៊ូ សាហុង នេះជាច្រកមួយដ៏សំខាន់ដែលស្ថិតក្នុងទន្លេមេ និងជាច្រកដែល​ត្រី​ ត្រូវធ្វើការចល័តទីពីក្រោមឡើងទៅ និងលើចុះក្រោម៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៤ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...