ធាតុអាកាសម៉ូសុងនៅឥណ្ឌា៖ ស្លាប់ជិត៦០០នាក់ និងរូបភាពដ៏រន្ធត់ (ភាគ៣)
អាកាសធាតុដ៏អាក្រក់ និងភ្លៀងធ្លាក់យ៉ាងជោគជាំ ត្រូវបានព្យាករណ៍ទុកថានឹងមកដល់ក្នុងថ្ងៃអាទិត្យនេះ ខណៈពេលដែលតុល្យភាពនៃមហន្តរាយ នៅមិនទាន់បញ្ឈប់តួលេខ ដែលចេះតែកើនឡើងនោះនៅឡើយ។ ក្រុមអ្នកជួយសង្គ្រោះ បានដុតដៃដុតជើងរត់ប្រណាំងជាមួយនឹងពេលវេលា ដែលកាន់តែខើចណាស់ទៅហើយ ដើម្បីព្យាយាមជម្លៀសបណ្ដាជនប្រមាណជា២២ពាន់នាក់ចេញពីតំបន់ជាប់គាំង ដោយសារតែរាល់ផ្លូវគមនាគមន៍ ត្រូវបានកាត់ផ្ដាច់អស់នោះ។
លំនៅដ្ឋាន និងរថយន្ដក្រុង លិចលង់ក្រោមទឹកជំនន់ នៅក្បែរស្ទឹង Bhagirathi។ (រូបថត Tsering Topgyal/AP)
ជំនួយឧបត្ថម្ភយ៉ាងសន្ធឹកសន្ធាប់ មានដូចជា ចំណីអាហារ ទឹកស្អាត និងថ្នាំសង្កូវជាដើម ត្រូវបានបញ្ជូនទៅកាន់ជំរុំជាច្រើន នៅក្នុងរដ្ឋ អ៊ុត្រារ៉ាក្លេន (Uttarakhand) ដែលគេបានសាងសង់ឡើង ដើម្បីទទួលជនភៀសខ្លួន។ អាជ្ញាធរកំពុងរៀបចំឲ្យជនភៀសខ្លួន ដែលភាគច្រើនជាអ្នកទេសចរណ៍នោះ អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាន។
កាលពីថ្ងៃសុក្រទី២១ខែមិថុនា បណ្ដាជនប្រមាណជាជាង១០០នាក់ បានប្រមូលគ្នានៅទីក្រុងដែរហាដុន (Derhadun) ដែលជាទីក្រុងនៃរដ្ឋ ដើម្បីបរិហារពីភាពយឺតយ៉ាវនៃការជួយសង្គ្រោះ របស់រដ្ឋាភិបាល ជាពិសេសក្នុងការជម្លៀសបណ្ដាជនជាប់គាំង នៅតាមជ្រលងភ្នំខ្ពស់ៗ។
ខាងក្រោមនេះ ជារូបភាព និងវីដេអូដ៏សោកសៅ រន្ធត់ នៃព្រឹត្តិការណ៍វិនាសកម្មប្រចាំសតវត្សន៍នេះ៖
វីដេអូ ៖
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ