ធាតុអាកាសម៉ូសុងនៅឥណ្ឌា៖ ស្លាប់ជិត៦០០នាក់ និងរូបភាពដ៏រន្ធត់ (ភាគ២)
ធាតុអាកាសដ៏អាក្រក់ ដែលត្រៀមនឹងមកដល់ក្នុងថ្ងៃអាទិត្យទី២៣ខែមិថុនានេះ បានរន្ថើនការជួយសង្គ្រោះទៅដល់បណ្ដាជនជាង២២ពាន់នាក់ ដែលនៅជាប់គាំងក្នុងរដ្ឋ អ៊ុតារ៉ាក្លេន (Uttarakhand) តំបន់ភ្នំហិម៉ាល័យផ្នែកខាងជើងនៃប្រទេសឥណ្ឌា។
នៅក្រោយបន្ទាប់ពីការរអិលបាក់ធ្លាក់ដីភ្នំ នៅភូមិមួយនៃជ្រលងហិមាល័យ៉ា។ (រូបថត nytimes.com)
ឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងបានស្វះស្វែងធ្វើការសង្គ្រោះ និងដឹកជញ្ជូនបណ្ដាជនឲ្យចេញពីតំបន់គ្រោះថ្នាក់។ តែមិនគ្រប់គ្រាន់ឡើយ ដោយសារតែឧទ្ធម្ភាគចក្រនីមួយៗអាចទទួលមនុស្សបានត្រឹមតែមួយចំនួនតួចប៉ុណ្ណោះ។ ដូច្នេះ កងទ័ពត្រូវបង្ខំចិត្តដើម្បីឈូសឆាយផ្លូវមួយទៀត នៅថ្ងៃសៅរ៍នេះ ដើម្បីធ្វើដំណើរទៅកាន់ភូមិ កេដាណាដ (Kedarnath) ដែលស្ថិតក្នុងតំបន់ដែលរងការប៉ះពាល់ជាងគេ ដោយទឹកជំនន់តាំងពីជាងមួយសប្ដាហ៍មកហើយ។
រហូតមកដល់ថ្ងៃសៅរ៍ បណ្ដាជនប្រមាណជាជាង៨០ពាន់នាក់ ត្រូវបានជម្លៀសចេញ។ នៅរសៀលថ្ងៃសៅរ៍ យ៉ាងហោចណាស់បណ្ដាជនជាង៧០០០នាក់បានត្រូវដឹកជញ្ជូនដោយកងកម្លាំងកងទ័ព និងតាមឧទ្ធម្ភាគចក្រឯកជនមួយចំនួន រហូតដល់ទីក្រុងដែរហាដុន (Derhadun) ដែលជាទីក្រុងនៃរដ្ឋអ៊ុតារ៉ាក្លេន។
ខាងក្រោមនេះ ជារូបភាព និងវីដេអូដ៏សោកសៅ រន្ធត់ នៃព្រឹត្តិការណ៍វិនាសកម្មប្រចាំសតវត្សន៍នេះ៖
វិ
វីដេអូ៖
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ