ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ ស្លាប់​ជិត​៦០០​នាក់ និង​រូបភាព​ដ៏​រន្ធត់ (ភាគ១)

ក្រុមអ្នកជួយសង្គ្រោះ បានស្វះស្វែងរត់ប្រណាំងនឹងពេលវេលា នៅថ្ងៃសៅរ៍ទី២២ខែមិថុនានេះ ក្នុងក្ដីសង្ឃឹមថានឹងអាចជួយសង្គ្រោះបណ្ដាជនប្រមាណជា ១០ពាន់នាក់ផ្សេងទៀត នៅផ្នែកខាងជើងនៃប្រទេសឥណ្ឌា ឲ្យររួចរស់មានជីវិតពីធាតុអាកាសម៉ូសុងដ៏អាក្រក់ ដែលបានបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់។ មនុស្សប្រមាណជា៦០០នាក់ ត្រូវបានគេរកឃើញថាបានរងគ្រោះដល់ជីវិត។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: June 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកជួយសង្គ្រោះ បានស្វះស្វែងរត់ប្រណាំងនឹងពេលវេលា នៅថ្ងៃសៅរ៍ទី២២ខែមិថុនានេះ ក្នុងក្ដីសង្ឃឹមថានឹងអាច​ជួយសង្គ្រោះបណ្ដាជនប្រមាណជា ១០ពាន់នាក់ផ្សេងទៀត នៅផ្នែកខាងជើងនៃប្រទេសឥណ្ឌា ឲ្យររួចរស់មានជីវិត​ពី​ធាតុអាកាសម៉ូសុងដ៏អាក្រក់ ដែលបានបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់។ មនុស្សប្រមាណជា៦០០នាក់ ត្រូវ​បាន​គេរកឃើញថាបានរងគ្រោះដល់ជីវិត។


ប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងទៀត នៃភូមិកេដាណាត ត្រូវរងនូវការរអិលដីបាក់ធ្លាក់ពីលើ។ (រូបថត AP)

សាកសពអណ្ដែតតាមទន្លេហ្គង់ជាច្រើន ត្រូវបានពួកអ្នកជួយសង្គ្រោះស្រង់ពីទឹក ខណៈជនរងគ្រោះប្រមាណ​ជា​៦៣ពាន់នាក់ ដែលភាគច្រើនជាអ្នកទេសចរណ៍ និងជាអ្នកដំណើរត្រូវបានកាត់ផ្ដាច់ពីការជួយសង្គ្រោះ និងបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំង យ៉ាងជោគជាំនៅក្នុងរដ្ឋអ៊ុត្រារ៉ាក្លេន (Uttarakhand) នៃតំបន់ជួរភ្នំហិម៉ាល័យ។ នេះបើ​តាមការប្រកាសឲ្យដឹង របស់អាជ្ញាធរ។

ចរន្ដទឹកហូរដ៏សន្ធោសន្ធៅ បានគួចបោកយកទៅជាមួយ នូវស្ពាន ផ្លូវ ផ្ទះសម្បែង អាគារធំៗ និងសូម្បីតែភូមិដ្ឋាន​ទាំង​មូលនោះផង។ ការបំផ្លិចបំផ្លាញនេះ ជាហេតុនាំឲ្យមានការកាត់ផ្ដាច់ ផ្លូវគមនាគមន៍ទាំងឡាយ ឆ្ពោះទៅតំបន់ខ្ពស់ៗ ដែលសម្បូរទៅដោយប្រាសាទបូរាណៗ នៃសាសនាហិណ្ឌូ។

មន្ត្រីក្រសួងមហាផ្ទៃប្រចាំរដ្ឋ លោក អ៊ុម ប្រាកាស្ស (Om Prakash) បានថ្លែងទៅកាន់អ្នកកាសែតថា «សាកសពចំនួន​៥៧៥នាក់ត្រូវបានរកឃើញ ប៉ុន្តែតុល្យភាពនឹងនៅតែបន្តកើនឡើង។ យើងគិតថា មនុស្សជាង៦២៧៩០នាក់ ត្រូវ​បាន​កាត់ផ្ដាច់។ ក្រុមគ្រូពេទ្យ និងអ្នកទទួលខុសត្រូវផ្សេងទៀត កំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅភ្នំកេដាណាត (Kedarnath) កន្លែងដែលមានប្រាសាទហិណ្ឌូជាច្រើន ដើម្បីទៅទទួលសាកសព។»

ឧទ្ធម្ភាគចក្រចំនួនជាង១០គ្រឿង និងកម្លាំងកងទ័ពជាងរាប់សិបពាន់នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីយុទ្ធនាការជួយ​សង្គ្រោះ បន្ទាប់ពីភ្លៀងបានបង្អុរចុះ ប្រមាណជាមួយសប្ដាហ៍មកហើយនោះ។ រូបភាពនៅតាមកញ្ចក់ទូរទស្សន៍បាន​បង្ហាញពីអ្នកលោតឆ័ត្រយោង ឬអ្នកសម្រូតចុះតាមខ្សែរពួរជាច្រើននាក់ បានលោតចុះពីឧទ្ធម្ភាគចក្រ ដើម្បីចុះប្រតិបត្តិ​ក្នុងយុទ្ធនាការនេះ។

គេរំពឹងថា នឹងមានភ្លៀងធ្លាក់បង្អុរចុះមកទៀត នៅក្នុងរដ្ឋនេះ និងនៅផ្នែកកណ្ដាលនៃប្រទេសឥណ្ឌា។ សារព័ត៌មានក្នុង​ស្រុកមួយ បានរាយការណ៍ថា អ្នកជួយសង្គ្រោះមានពេលតែ៤៨ម៉ោងប៉ុណ្ណោះ សម្រាប់ធ្វើកិច្ចការរបស់ពួកគេ នៅមុន​ការមកដល់នៃធាតុអាកាសដ៏អាក្រក់ ក្នុងថ្ងៃអាទិត្យទី២៣ខែមិថុនានេះ៕

សូមទស្សនារូបភាព (ប្រភព AP) និងវីដេអូដ៏រន្ធត់ៗ ដូចខាងក្រោម៖

វីដេអូ៖

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...