បក្សសង្គ្រោះជាតិ ធ្វើ​បាតុកម្ម​ជា​ថ្មី​ដាក់​ញត្តិ​ទៅ​អ.ស.ប និង​សហគមន៍​អ៊ឺរ៉ុប

នេះលើកទីពីរ ក្នុងរយៈពេលមិនដល់មួយខែផង ដែលគណបក្សសង្គ្រោះជាតិបានប្រមូលផ្តុំគ្នា រក្សាគោលជំហររបស់​ខ្លួន​ក្នុងការទាមទារ ឲ្យមានការផ្លាស់ប្តូរ និងជំរុញឲ្យ គ.ជ.ប ព្រមទទួលយកតាមអនុសាសន៍ របស់អង្គការ​សហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល។ គណបក្សប្រឆាំងដែលទើបនឹងបង្កើតថ្មី ក៏បានទាមទារផងដែរ សុំឲ្យមេបក្ស​របស់ខ្លួន លោក សម រង្ស៊ី ដែលនិរទ្ទេសខ្លួក្នុងប្រទេសបារាំងសព្វថ្ងៃ បានត្រឡប់មកកម្ពុជាវិញនៅមុនថ្ងៃបោះឆ្នោត នា​ពេលខាងមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះលើកទីពីរ ក្នុងរយៈពេលមិនដល់មួយខែផង ដែលគណបក្សសង្គ្រោះជាតិបានប្រមូលផ្តុំគ្នា រក្សាគោលជំហររបស់​ខ្លួន​ក្នុងការទាមទារ ឲ្យមានការផ្លាស់ប្តូរ និងជំរុញឲ្យ គ.ជ.ប ព្រមទទួលយកតាមអនុសាសន៍ របស់អង្គការ​សហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល។ គណបក្សប្រឆាំងដែលទើបនឹងបង្កើតថ្មី ក៏បានទាមទារផងដែរ សុំឲ្យមេបក្ស​របស់ខ្លួន លោក សម រង្ស៊ី ដែលនិរទ្ទេសខ្លួនក្នុងប្រទេសបារាំងសព្វថ្ងៃ បានត្រឡប់មកកម្ពុជាវិញនៅមុនថ្ងៃបោះឆ្នោត នា​ពេលខាងមុខ។


បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។

នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ សមាជិកប្រមាណរាប់ពាន់នាក់ មកពីរាជធានី ខេត្តក្រុងនានា បានមកចូលរួមក្នុងការ​ប្រមូលផ្តុំធ្វើបាតុកម្មនេះ ហើយពួកគេនឹងធ្វើការបញ្ជូនញត្តិដោយបង្វែរពីរដ្ឋាភិបាល និងពីគ.ជ.ប ទៅការិយាល័យឧត្តម​ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធមនុស្ស (UN) និងសហភាពអ៊ឺរ៉ុប(EU) វិញ។ ញត្តិនេះនឹងដាក់ជូនដល់​លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី ដែលកំពុងបំពេញទស្សនកិច្ច មួយសប្តាហ៍ ជាផ្លូវការក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់២៥ ខែឧសភា ឆ្នាំ២០១៣នេះ។

អ្នកនាំពាក្យបក្សសង្គ្រោះជាតិលោក យ៉ែម ប៉ុញ្ញឫទ្ធិ ធ្លាប់បានលើកឡើងថា ការដាក់ញាតិទៅអង្គការសហប្រជាជាតិ ដាក់​ទៅសហគមអ៊ឺរ៉ុប ដើម្បីឲ្យអង្គការអន្តរជាតិទាំងពីរនេះបានដឹង ពីដំណើរការសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ នៅកម្ពុជា។ លោកថា អ្វីដែលចង់បានធ្វើយ៉ាងណា ឲ្យការបោះឆ្នោតនេះមានតម្លាភាព ភាពស្មើគ្នាចំពោះមុខច្បាប់។ ចំពោះការគ្រប់​គ្រងការបោះឆ្នោតនោះ ក៏ត្រូវតែមានការចូលរួមពីសហគមជាតិ និងអន្តរជាតិដែរ ទើបជាលទ្ធផលអាចទទួលយកបាន។

លោក ពេជ្រ វណ្ណៈ ជាប្រជាពលរដ្ឋម្នាក់ មកពីខេត្តព្រៃវែង បានប្រាប់មនោរម្យព័ងអាំងហ្វូថា សម្រាប់អណត្តិទី៥ នៃការ​បោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៣នេះ មានគណបក្សចំនួនប្រាំបីដែលមានឈ្មោះចូលរួម។ លោកបន្តថា ក្នុងនោះមាន​គណបក្សតែមួយប៉ុណ្ណោះ ដែលរងនូវការវាយប្រហារពីបក្សកាន់អំណាច ដូចជាតាមរយៈពាក្យសម្តីជាដើម។ លោកបញ្ជាក់​ថាពិសេសតាមរយៈការថ្លែងសុន្ទរកថា របស់លោក ហ៊ុន សែន មិនថាយប់ ឬថ្ងៃ មិនថាត្រង់ ឬប្រយោល គឺធ្វើតាមស្ទើរ​គ្រប់កន្លែងដែលគាត់ទៅដល់។

បុរសវ័យចំណាស់រូបនេះបន្តថា ថ្មីៗនេះលោក ហ៊ុន សែន ក៏បានគំរាមចាប់ខ្លួនសមាជិកបក្សប្រឆាំងណា ដែលលោក(ហ៊ុន សែន) រកឃើញថា មានការរៀបចំកំលាំងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ លោកចាត់ទុកថា នេះជាការបំបាក់ស្មារតី និងជាការ​បំភិតបំភ័យដល់ប្រជាពលរដ្ឋ។

អ្នកមីង អ៊ុយ សាខន មកពីក្រចេះបានបង្ហាញនូវទស្សនៈថា «យើងជាពលរដ្ខក្រីក្រ នឹងមានអ្វីជាទីអាង? រស់នៅសុខៗ គេ​ចង់បានដីយើង ចោទយើងថារស់នៅលើដីគេ។ ដល់ពេលយើងការតវ៉ាខ្លាំង គេថាយើងប្រឆាំងនឹងអាជ្ញាធរសាធារណៈ ព្រមទាំងចាប់យើងដាក់គុកទៀត។» ដោយសារអ្នកមីងផ្ទាល់មិនមានជំនឿ លើតុលាការកម្ពុជាបច្ចុប្បន្ននេះ អ្នកមីងបានសួរ​ដូច្នេះថា «យើងចង់ផ្លាស់ប្តូរថ្នាក់ដឹកនាំសម្រាប់ថ្ងៃមុខ បើការដឹកនាំនៅតែដូច្នេះនោះ តើកូនចៅនឹងរស់នៅយ៉ាងដូចម្តេច»?

យុវនិស្សិត ទេព ថារ៉ូ មកពីសកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក៏បានចោទជាសំនួរឡើងដែរថា ក្នុងនាម​បក្សដែលគ្មាននអំណាច តើអាចធ្វើអ្វីបានក្រៅពីការធ្វើបាតុកម្ម ដោយអហិង្សានេះ? នេះជាមធ្យោបាយចុងក្រោយ ដែល​អនុញ្ញាតឲ្យអ្នក ឬបក្ស ដែលគ្មានអំណាចបានបញ្ចេញនូវសម្លេងរបស់ពួកគេហើយ។ លោកបញ្ជាក់ថា ការពិតទៅប្រទេស​ដែលមាន«នីតិរដ្ឋ» អំណាចគ្រប់គ្រងប្រទេស ជាអំណាចរបស់រាស្រ្ត មិនមែនជារបស់បក្ស ឬបុគ្គលណាមួយឡើយ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...