ភេវរកម្មនៅ​ប៊ូស្តុន៖ សាកសព​ជន​សង្ស័យ​ទី​មួយ គ្មាន​ផ្នូរ​បញ្ចុះ

នៅថ្ងៃសៅរ៍ទី៤ខែឧសភានេះ អ្នកទទួលខុសត្រូវមួយរូប នៃក្រុមហ៊ុនរៀបចំបុណ្យសព កំពុងរងនូវការខ្វាយខ្វល់យ៉ាងខ្លាំង នឹងរកទីកន្លែងកប់សាកសពរបស់ជនសង្ស័យម្នាក់ ទាក់ទងអំពើភេវរកម្មបំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅក្នុងកីឡារត់ម៉ារ៉ាតុន នៃទីក្រុងប៊ូស្តុន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃសៅរ៍ទី៤ខែឧសភានេះ អ្នកទទួលខុសត្រូវមួយរូប នៃក្រុមហ៊ុនរៀបចំបុណ្យសព កំពុងរងនូវការខ្វាយខ្វល់យ៉ាងខ្លាំង នឹងរកទីកន្លែងកប់សាកសពរបស់ជនសង្ស័យម្នាក់  ទាក់ទងអំពើភេវរកម្មបំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅក្នុងកីឡារត់ម៉ារ៉ាតុន នៃទីក្រុងប៊ូស្តុន។


តាមើឡាន ត្សាណី ជនសង្ស័យទីមួយ ដែលបានស្លាប់តាំងពីថ្ងៃទី១៩ខែមេសាកន្លងមក។

តាមើឡាន ត្សាណី (Tamerlan Tsarnaev) អាយុ២៦ឆ្នាំ បានស្លាប់នៅក្នុងការបាញ់តបតរ ជាមួយនឹងនគរបាលកាល​ពី​ថ្ងៃ​ទី១៩ខែមេសា វេលាម៉ោង១និង៣៥នាទីទាបភ្លឺ ពោលគឺបួនថ្ងៃបន្ទាប់ពីថ្ងៃបំផ្ទុះគ្រាប់បែកនៅប៊ូស្តុន ដែលធ្វើឲ្យ​មនុស្សស្លាប់​ពីរនាក់ និងជាង២៦០នាក់ផ្សេងទៀតរងរបួស។ នៅក្នុងសំបុត្រមរណភាពរបស់ជននេះ អាជ្ញាធរបានបញ្ជាក់​ពីមូលហេតុ​នៃ​ការស្លាប់ ដោយសារមុខរបួសនឹងគ្រាប់កាំភ្លើង ព្រមទាំងការប៉ះទង្គិចខ្លាំងនៅនឹងក្បាល និងផ្នែកខាងលើនៃដងខ្លួន។

នគរបាលធ្លាប់បានរំលឹកឡើងវិញបន្តិច ពីហេតុការណ៍បាញ់ប្រហារនៅយប់នោះថា តាមើឡាន បានបាញ់អស់គ្រាប់ ហើយបន្ទាប់មក ជននេះត្រូវបានប្អូនខ្លួន ដែលជាជនសង្ស័យម្នាក់ទៀត អាយុ១៩ឆ្នាំ បើករថយន្ដកិនពីលើ ហើយថែមទាំង​អូសទៅជាមួយជាច្រើនម៉ែត្រទៀត មុននឹងជនសង្ស័យទីពីរនេះរត់គេចខ្លួនបាន។ ជនសង្ស័យជាប្អូននេះ ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃដដែល​ បន្ទាប់ពីបានចូលទៅលាក់ខ្លួនជាច្រើនម៉ោង នៅក្នុងទូកមួយចតនៅក្នុងបរិវេណផ្ទះ របស់អ្នករស់​នៅ​ក្នុងសង្កាត់នោះ។

គ្រួសារត្សាណី បានចាត់ចែងតាមវិធីរបស់ផងខ្លួន នៅថ្ងៃសុក្រកន្លងមក ដើម្បីរៀបចំបុណ្យសពឲ្យ តាមើឡាន ខណៈពេល​ដែលក្រុមអ្នកស៊ើបអង្កេត នៅតែដើររុករកនៅក្នុងព្រៃមួយក្បែរសកលវិទ្យាល័យ ដែលជនសង្ស័យទីពីរ ជ័កហារ ត្សាណី (Dzhokhar  Tsarnaev)  ឧស្សាហ៍ទៅ។ អ្នកតំណាងម្នាក់ពីខាងអាជ្ញាធរបានបដិសេធ មិនបញ្ជាក់ពីកម្មវត្ថុនៃការុករកនេះ​ថាយ៉ាងណាឡើយ តែបានអះអាងពីសន្តិសុខសាធារណៈ នឹងមិនស្ថិតក្នុងគ្រោះថ្នាក់ទេ។

សាកសពរបស់តាមើឡាន ត្រូវបានប្រគល់ទៅអោយគ្រួសារសព ដោយគ្រូពេទ្យយុត្តិធម៌នៃរដ្ឋម៉ាស្សាឈូសេត កាលពី​ថ្ងៃព្រហស្បត្តិ៍ ហើយត្រូវបានដឹកបន្ទាប់មក ទៅកាន់មន្ទីរៀបចំបុណ្យសព នៃផ្នែកខាងជើងនៃទីក្រុង អាថលបូរូជ (Attleborough) មុននឹងបានបញ្ជូន ទៅកាន់មន្ទីររៀបចំបុណ្យសពមួយទៀត របស់លោកភីធើ ស្តេហ្វាន (Peter Stefan) ដែលត្រៀមពិធីធ្វើបុណ្យសពនេះ ទៅតាមសាសនាអ៊ីស្លាម។

នៅក្រោមសម្ពាធនៃបាតុករប្រមាណជាជាង១០នាក់ ដែលបានធ្វើការតវ៉ានៅមុខគ្រឹស្ថានផងនោះ លោកភីធើ ស្តេហ្វាន នាយកមន្ទីររៀបចំបុណ្យសពនេះ បានសម្ដែងការខ្វាយខ្វល់ថា «បញ្ហារបស់ខ្ញុំឥឡូវនេះ គឺត្រូវរកកន្លែងកប់សាកសព។ តែមនុស្សជាច្រើន មិនចង់ធ្វើវាទេ ព្រោះពួកគេមិនចង់លូកដៃចូល រវល់នឹងរឿងនេះ៕»

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...