All Articles of MONOROOM.info

អូស្ត្រាលី៖ រួម​គ្នា​«លើក»​រថភ្លើង ដើម្បី​សង្គ្រោះ​មនុស្ស​ម្នាក់ (vdo)

អូស្ត្រាលី៖ រួម​គ្នា​«លើក»​រថភ្លើង ដើម្បី​សង្គ្រោះ​មនុស្ស​ម្នាក់ (vdo)

ជាព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់ ហើយបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅនេះ នៅក្នុងស្ថានីយ​រថភ្លើង​រត់​លើ​ដី នៃទីក្រុងផើដ (Perth) ភាគខាងលិចនៃប្រទេសអូស្ត្រាលី។ បុរសម្នាក់ជាអ្នកដំណើរ ដែលត្រូវបានរថភ្លើង​គាប​ជាប់​ត្រង់ភ្លៅ បានរួចខ្លួនមកវិញដោយសារកម្លាំងរួមគ្នា រវាងក្រុមមនុស្សជាច្រើន ចាប់លើករថភ្លើងនោះឡើង។


ជនរងគ្រោះជាប់ជើង និងក្រុមមនុស្សលើករថភ្លើង។ (រូបថត twitter)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ពីនេះពីនោះ - លោក ដេវិដ ហ៊ិន (David Hynes) [...]

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

ការ​ទាត់​បញ្ចូល​ទី​ដ៏​កំពូល​របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (vdo)

នៅចំពោះការទាត់បញ្ចូលទី ដែលទាត់ដោយកីឡាករអន្តរជាតិ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (Cristiano Ronaldo) តើ​អ្នក​ចាំទីណាមួយ ដែលថាមិនព្រឺរោមនោះ? តែនៅក្នុងវីដេអូនេះ អ្នកនឹងយល់ ពីថ្វីជើងដ៏អស្ចារ្យមួយទៀត របស់កីឡាករ​មកពីប្រទេសព័រទុយហ្គាលរូបនេះ ... តែជាកីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ម្នាក់ផ្សេងទៀត!!!


រូបផ្តិតពីវីដេអូ បង្ហាញពីកីឡាករអន្តរជាតិដ៏ល្បី គ្រីស្ទៀណាដូ រ៉ូណាល់ដូ។

ពីនេះពីនោះ - បើនិយាយពីការទាត់បញ្ចូលទី កំពូលកីឡាករបាល់ទាត់ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ធ្លាប់សម្រេចថ្វីជើង របស់ខ្លួន ដោយទាត់ទម្លាយសំណាញ់របស់គូរប្រកួត រាប់រយគ្រាប់រួចមកហើយ។ ប៉ុន្តែនៅលើកនេះ តារាសម្ដែង 3D នៃកីឡាករអន្តរជាតិ របស់ប្រទេសព័រទុយហ្គាល់ម្នាក់នេះ [...]

អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​«គ្មាន» និង​«អន់» !

អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​«គ្មាន» និង​«អន់» !

ទស្សនៈ - អ្វីដែលជាការពិតនោះ នរណាៗក៏ដឹងដែរថា ទាំងលោក សម រង្ស៊ី និងទាំងលោក កឹម សុខា សុទ្ធសឹង​ជា​បញ្ញាជនដែលមានសញ្ញាប័ត្រខ្ពស់ៗ។ ពួកលោកនៅពេលនេះ អាចទទួលបានការគាំទ្រ ដែលមានចំនួនកាន់តែច្រើន​ឡើងៗ ពីពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងពីប្រទេសធំៗមួយចំនួននោះថែមទៀត។ លោក សម រង្ស៊ី ផ្ទាល់ អាចត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញខាងសេដ្ឋកិច្ចមួយរូប ដែលនឹងធ្វើឲ្យប្រទេសជាតិងើប​ស្ទុះលឿនទៅ​មុខ ប្រសិនណាជាលោកមានអំណាចនៅក្នុងដៃ។

ប៉ុន្តែមុននឹងគុណសម្បត្តិខាងលើ ត្រូវបានយកមកអនុវត្តន៍ដោយប្រសិទ្ធិភាពនោះ គណបក្សប្រឆាំងត្រូវឆ្លងកាត់​ដំណាក់កាលសំខាន់ៗជាច្រើន និងត្រូវត្រៀមខ្លួនឲ្យបានពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរកការកាន់អំណាចមួយ ប្រកបដោយឧត្ដមភាព និរន្ដភាព និងគ្មានការបង្ហូឈាម។ ហើយដំណាក់កាលដែលសំខាន់នោះ គឺការគាំទ្រពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ [...]

បទ​យក​ការណ៍៖ ក្លារ៉ា និង​​កុមារ​កម្ពុជា (vdo)

បទ​យក​ការណ៍៖ ក្លារ៉ា និង​​កុមារ​កម្ពុជា (vdo)

ជាប្រវត្តិនៃការស្រឡាញ់ពេញចិត្ត និងជាសេចក្ដីស្នេហា ដែលបានកើតឡើងរវាងគូរស្វាមីភរិយា ជាជនជាតិបារាំង ហ្សីល-សង់ដ្រា (Gilles - Sandra) និងកុមារកម្ពុជា។ ដំបូងឡើយ ពួកគេមានក្លារ៉ា (Clara) ដែលជាកូនចិញ្ចឹម​របស់​ពួកគេទាំង​ពីរ។  តែក្រោយមក បន្តិចម្ដងៗ សមាគមមួយបានកើតជារូបរាង ដើម្បីជួយទៅដល់កុមារតូចៗទាំងនោះ ដែលធ្វើអោយ​សព្វថ្ងៃនេះ «ផ្ទះក្លារ៉ា» មានកុមារ៤៣នាក់ កំពុងរស់នៅជុំគ្នា យ៉ាងសប្បាយរីករាយ ប្រៀបបាន​នឹង​គ្រួសារតែមួយ។


បន្ទប់ដំណេកមួយ សម្រាប់កុមារ នៅក្នុងផ្ទះក្លារ៉ា។

ជាបទយកការណ៍ សម្រេចស្នាដៃជារូបរាង ដោយលោក ស្តេហ្វាន កាស៊ីណូ (Stéphane Cascino) និងប្រ៊ីស ហ្គីប៊ែរ (Brice Guilbert)។ បទយកការណ៍នេះ ត្រូវបានចាក់ផ្សាយ នៅក្នុងទូរទស្សន៍បារាំង ប៉ុស្ដិ៍លេខមួយ [...]

ចាប់​ខ្លួន​ស្ត្រី​២​នាក់ ពី​បទ​លក់​ទារក​១​ខួប ថ្លៃ​១៥០០​ដុល្លា​នៅ​​វៀតណាម

ចាប់​ខ្លួន​ស្ត្រី​២​នាក់ ពី​បទ​លក់​ទារក​១​ខួប ថ្លៃ​១៥០០​ដុល្លា​នៅ​​វៀតណាម

ស្ត្រីពីរនាក់ ក្នុងនោះម្នាក់ ជានាយិការមជ្ឈមណ្ឌលកុមារកំព្រា ត្រូវបានឃាត់ខ្លួនដោយនគរបាលវៀតណាម ពីបទ​ជួញដូរទារកម្នាក់អាយុ១ឆ្នាំ។


ស្ត្រីសង្ស័យទាំងពីរនាក់។ (រូបថតការសែតវៀតណាម)

ជួញដូរទារក - ស្ត្រីនាយិការមជ្ឈមណ្ឌលកុមារកំព្រា ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ត្រូវបានជាប់សង្ស័យ​ពីបទជួញដូរ កុមារអាយុ១ឆ្នាំមួយរូប ដែលត្រូវបានយកមកខ្លួនចិញ្ចឹម។ ជាពិសេសទៅទៀត មជ្ឈមណ្ឌលកុមារកំព្រា​ដែលស្ថិតក្នុងវត្តបូឌី (Bo De) មានឈ្មោះបោះសម្លេងយ៉ាងល្បី នៅក្នុងការចិញ្ចឹមបីបាច់ កុមារដែលត្រូវបានបោះ​បង់​ចោល ក្នុងនោះមានទាំងកុមារពិការអវយវៈ កូនភឿក និងពិការភ្នែកជាដើម។

អ្នកស្រីនាយិកា ង្វៀន ធីថាញ់ ត្រឹង (Nguyen Thi Thanh Trang) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...