All Articles of MONOROOM.info

តារា​«ធ្មេញ​ដែក» ក្នុង​ភាពយន្ដ​«០០៧» បាន​លា​ចាក​លោក ក្នុង​អាយុ​៧៤​ឆ្នាំ (vdo)

តារា​«ធ្មេញ​ដែក» ក្នុង​ភាពយន្ដ​«០០៧» បាន​លា​ចាក​លោក ក្នុង​អាយុ​៧៤​ឆ្នាំ (vdo)

ពិភពភាពយន្ដ បានស្គាល់តារាភាពយន្ដរូបនេះ តាមរយៈទម្រង់មុខរបស់លោក ដែលមានលក្ខណៈ​ដូច​«ត្រី​ឆ្លាម» ហើយអាចឲ្យគេសម្គាល់បាន តាមរយៈការសម្ដែង ជាតួចិត្តអាក្រក់ជាច្រើន។ តួអង្គដែលបានធ្វើ​ឲ្យ​លោក​ល្បី​ខ្លាំង រហូតជាប់ចំណាត់ថ្នាក់ពិភពលោកនោះ នៅក្នុងការសម្ដែងជាតួ«ធ្មេញដែក» ក្នុងភាពយន្ដ​ហូលីវូដ ០០៧។ លោកមានឈ្មោះថា រីឆាដ ឃែល (Richard Kiel)។

លោក ឃែល បានលាចាកលោក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្នុងអាយុ៧៤ឆ្នាំ ក្នុងមន្ទីរពេទ្យ ស៊ាំង​អាញ៉ែស (Saint-Agnes) នៃទីក្រុង ហ្វ្រេណូ (Fresno) ផ្នែកកណ្ដាលនៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។

មានកំណើតនៅក្នុងក្រុង ឌីទ្រ័រ (Detroit) រដ្ឋមឈឺហ្គែន (Michigan) តារាភាពយន្ដ រីឆាដ ឃែល មាន​កំពស់​ខ្ពស់ដាច់គេ រហូតដល់ទៅ ២,១៨ម៉ែត្រ។ ដោយសារតែហេតុនេះហើយ ទើបសមិទ្ធិករភាពយន្ដជាច្រើន តែង​តែនឹក​ឃើញ​ដល់លោក នៅពេលដែលគេចង់រកតួសម្ដែងណាមួយ ដែលមានលក្ខណៈពិសេស ឬយកមក​ធ្វើជាតួចិត្តអាក្រក់ [...]

ផ្ទះ​ថ្ពក់​ខ្លួន​នឹង​ជញ្ជាំង​ភ្នំ បែរ​មុខ​ទៅ​រក​សមុទ្រ

ផ្ទះ​ថ្ពក់​ខ្លួន​នឹង​ជញ្ជាំង​ភ្នំ បែរ​មុខ​ទៅ​រក​សមុទ្រ

ផ្សាយ​«វីដេអូ​ពី​កូន​ស្លាប់» ដើម្បី​រំលឹក​អ្នក​បើកបរ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ (vdo)

ផ្សាយ​«វីដេអូ​ពី​កូន​ស្លាប់» ដើម្បី​រំលឹក​អ្នក​បើកបរ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ (vdo)

ហេតុការណ៍គ្រោះថ្នាក់បានកើតឡើង នៅឆ្នាំ២០១៣ ក្នុងតំបន់ ន័រហ្វុក (Norfolk) ភាគខាងកើតនៃ​ចក្រភព​អង់គ្លេស។ នៅពេលនោះ ដេវិដ ហូម (David Holmes) អាយុ៣៨ឆ្នាំ បានចាកចេញពីចំណតយានយន្ដមួយ ដោយបានដាក់កាម៉េរ៉ាមួយបង្កប់ នៅជាប់ក្នុងមួកការពាររបស់ខ្លួន ដើម្បីថតពីល្បឿនដែលខ្លួនបានប្រើ ក្នុង​ការបើកបរ។

ក្នុងល្បឿន១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដេវិដ ហូម បានជល់ជាមួយរថយន្ដ ដែលបើកក្នុងទិសផ្ទុយគ្នា តែ​បាន​បត់ចេញមកខាងស្ដាំដៃ។ ជាមួយនឹងល្បឿនដ៏លឿនហួសនេះ អ្នកបើកបរម៉ូតូជាតិអង់គ្លេសរូបនេះ មិន​អាច​មាន​ឱកាសដើម្បីគេចចេញ ឬចាប់ហ្វ្រាំងទាន់ ដើម្បីបញ្ជៀសគ្រោះថ្នាក់បានឡើយ។ អ្នកបើករថយន្ដ​មិន​​មាន​គ្រោះថ្នាក់អ្វីទេ តែ ដេវិដ ហូម អ្នកបើកម៉ូតូ បានស្លាប់ភ្លាមនៅនឹងកន្លែង។

អ្នកស្រី ប្រេនដា ហូម (Brenda Holmes)​ ម្ដាយរបស់ ដេវិដ បានសម្រេចចិត្តផ្សាយជាសាធារណៈ នូវខ្សែ​វីដេអូ​នេះ ដើម្បីរំលឹកទៅដល់អ្នកបើកបរទាំងឡាយ ដែលចូលចិត្តបើកបរ [...]

ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ដោយ​ប្រើ​បច្ចេក​វិទ្យា 4D (vdo)

ការបង្ហាញម៉ូដជាទូទៅ ត្រូវបានម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដប្រារព្ធធ្វើ ដើម្បីសង្កតធ្ងន់ទៅលើតែសោភ័ណភាព និងគំនិតឆ្នៃប្រឌិត របស់សម្លៀកបំពាក់ ឬបង្ហាញពីអ្វីដែលម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដចង់បានប៉ុណ្ណោះ។ ប៉ុន្តែ​កាលពីយប់ថ្ងៃចន្ទទី៨ ខែកញ្ញានេះ យីហោសម្លៀកបំពាក់ រ៉ាល់ ឡូរ៉ង់ (Ralph Lauren) ដ៏ល្បីឈ្មោះ​របស់​អាមេរិក បានបង្ហាញនូវកម្មវិធីដ៏ប្លែកចម្លែក«អស្ចារ្យ» នូវការបង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួន នៅកណ្ដាល​ឧទ្យានធំ នៃទីក្រុងញ៉ូយក។ នោះគឺបញ្ចូលបច្ចេកវិទ្យា 4D មកធ្វើជាក្រឡាដើរ និងតុបតែងឆាកឲ្យនារីៗ​បង្ហាញម៉ូដ បង្កើតជាទស្សនីយភាពដ៏គួរឲ្យស្ងប់ស្ងែង។

នារីបង្ហាញម៉ូដដ៏ស្អាតសង្ហា បានស្លៀកសម្លៀកបំពាក់ដែលទើបនឹងត្រូវបានឆ្នៃម៉ូដថ្មី ហើយបានចេញ​មក​ដើរ​ក្នុងឆាក ចេញចូលជាមួយនឹងរូបភាព ដែលត្រូវបានគេបញ្ចាំងឡើងទៅលើផ្ទាំងសំពត់ស។ រូបភាព​ទាំង​នោះ សុទ្ធតែជាទីកន្លែងដ៏សំខាន់ៗ នៅទីក្រុងញ៉ូយក និងតំបន់មួយចំនួនទៀត [...]

ធ្លាប់​មាន​មនុស្ស​ស្រី​«ស្រាត» រត់​កាត់​ការ​ប្រកួត​ឬ​ទេ? មាន! (vdo)

អ្នកស្នេហាកីឡាទាំងឡាយ តែងឃើញជាញឹកញយ នូវមនុស្សប្រុសម្នាក់ ពីរនាក់ ឬពេលខ្លះទាំងហ្វូង បាន​រត់កាត់ទីលានប្រកួតបាល់ទាត់ ឬបាល់អោបជាដើម។ អ្នកខ្លះពីក្នុងចំណោមនោះ ថែមទាំងបាន«ស្រាត» រួច​រត់ចូលក្នុងការប្រកួត នៅក្រោមក្រសែរភ្នែកមនុស្សរាប់សិបនោះទៀត។ មនុស្សទាំងនោះ មានភាគច្រើនជា​បុរស។ តែពេលនេះ អ្នករត់កាត់ស្រាតខោអាវនោះ មានមនុស្សស្រីម្ដង ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅ​ក្នុងការប្រកួតបាល់អោបមួយ រវាងក្រុមជម្រើសជាតិ ញ៉ូហ្សេឡេន និងក្រុមអាហ្សង់ទីន កាលពីចុង​សប្ដាហ៍​មុន។

នាង រូស គូប៉ា (Rose Kupa) អាយុ២៥ឆ្នាំ បានដោះខោអាវចេញពីខ្លួន លោតពីកន្លែងអង្គុយរបស់ខ្លួន ហើយ​បានរត់កាត់ទីលានប្រកួតបាល់អោប ដោយបានឆ្លៀតទះកំប៉េះគូថកីឡាករម្នាក់ បានមួយដៃ មុននឹងនាង​ត្រូវ​បានភ្នាក់ងារសន្តិសុខ លោតសង្គ្រប់ពីលើ ដើម្បីចាប់ឃាត់ខ្លួននាង។

បន្ទាប់ពីហេតុការណ៍នោះហើយ នារីក្លាហានត្រូវបានគេដោះលែងវិញ ដោយមិនមានការផាកពិន័យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...