All Articles of MONOROOM.info

ចន ច័ន្ទលក្ខិណា៖ ចាក់​បញ្ចាំង​ភាពយន្ដ​ថៃ​ឡើង​វិញ អាច​សម្លាប់​ភាពយន្ដ​ខ្មែរ

ចន ច័ន្ទលក្ខិណា៖ ចាក់​បញ្ចាំង​ភាពយន្ដ​ថៃ​ឡើង​វិញ អាច​សម្លាប់​ភាពយន្ដ​ខ្មែរ

អស់រយៈពេលជាង១០ឆ្នាំ​មក​ហើយ ដែល​ខ្សែ​ភាពយន្ត​របស់​ថៃ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចាក់​បញ្ចាំង នៅ​លើ​ស្ថានីយ​ទូរទស្សន៍​នានា ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​ស្ថានីយ​ទូរទស្សន៍ ប៉ុស្ដិ៍​លេខ​៥ បាន​ចាប់​ផ្ដើម​ចាក់បញ្ចាំង​ឡើង​វិញ ហើយ​ស្ថានីយ៍​ទូរទស្សន៍​មួយ​ចំនួន​ទៀត ក៏​នឹង​ត្រៀម​ចាក់​បញ្ចាំង​ដូចគ្នា​ដែរ។ ចំពោះ​ការ​ផ្តល់​សិទ្ធិ ឱ្យ​ចាក់​បញ្ចាំង​នូវ​ភាពយន្ត​ថៃ​ឡើង​វិញ​នេះ បង្ក​ឲ្យ​មាន​ទាំង​ប្រតិកម្ម​គាំទ្រ រួម​ជា​មួយ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​តារា​សិល្បៈ​មួយ​ចំនួន​ផង។

ក្នុងទំព័រហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​ជា​តារា​សម្តែងខ្មែរជើងចាស់មួយរូបនោះ អ្នក​នាង​បានសរសេរសារជាច្រើន បង្ហោះជាសាធារណៈ ប្រកាស​សុំ​ឱ្យ​បន្តការផ្អាក មិនឱ្យចាក់ផ្សាយភាពយន្តថៃ នៅ​លើកញ្ចកទូរទស្សន៍ក្នុងប្រទេសកម្ពុជា។

អ្នកនាងបានសរសេរថា៖ [...]

The Voice Cambodia៖ ណុប បាយ៉ារិទ្ធ មាន​សមត្ថភាព​ខ្ពស់​ជាង​គ្រូ​ឯ​ទៀត?

The Voice Cambodia៖ ណុប បាយ៉ារិទ្ធ មាន​សមត្ថភាព​ខ្ពស់​ជាង​គ្រូ​ឯ​ទៀត?

ក្នុង​ចំណោម​គណៈកម្មការ​ទាំង​៤រូប របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ថ្នាក់​ពិភពលោក ឌឹវយ្ស៍ ដែល​សុទ្ធ​ជា​តារា​ចម្រៀង​ល្បី របស់​ផលិតកម្ម​ហង្សមាសនោះ ទស្សនិកជន​ជា​ច្រើន បាន​សរសើរ​លោក ណុប បាយ៉ារិទ្ធ ថា​លោក​មាន​សមត្ថភាព និង​មាន​ភាព​ចាស់ទុំ​ជាង​គេ ព្រម​ជាមួយ​នឹង​ការ​ណែនាំ​កែ​លម្អ និង​ការ​ផ្តល់​គន្លឹះ​ល្អៗ ទៅ​ដល់​បេក្ខជន ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​ផ្សេងៗ ព្រម​ទាំង​ការ​ដាក់​ពិន្ទុ​នោះ​ផង។

ទស្សនិកជន​ទាំង​នោះ​បាន​លើក​ឡើង​ថា ប្រៀបធៀប​ជា​មួយ​កូន​ក្រុម​របស់​គ្រូ​បង្វឹក​ដ៏ទៃ​ទៀត កូន​ក្រុម​របស់​លោក ណុប បាយ៉ារិទ្ធ បើមើល​ពី​របៀប​រៀបចំ​ការ​ស្លៀកពាក់ ការ​តុបតែង​ខ្លួន​មើល​ទៅ ស្អាត​បាត និង​សម​ជា​អ្នក​ចម្រៀង​អាជីព ដែលធ្វើឲ្យគេអត់ទ្រាំមិនសរសើរមិនបាន។ ពួក​គេ​សរសើរថា ការដែលកូនក្រុមល្អ​ឥត​ខ្ចោះដូច្នេះ ក៏ព្រោះតែគ្រូបង្វឹកដែរ។ រីឯការដាក់ពិន្ទុឱ្យបេក្ខជន​នីមួយៗ​វិញ ទាំងកូនក្រុមរបស់លោក [...]

កុមារ​គ្មាន​មុខ​មួយ​រូប នឹង​ត្រូវ​ឆ្លង​កាត់​ការ​វះកាត់ នៅ​អូស្ត្រាលី

កុមារ​គ្មាន​មុខ​មួយ​រូប នឹង​ត្រូវ​ឆ្លង​កាត់​ការ​វះកាត់ នៅ​អូស្ត្រាលី

ជីវិតរបស់កុមារជាតិ​ម៉ារុក​ដ៏​កំសត់ អាច​នឹង​មាន​ការ​ប្រែប្រួល នៅ​ពេល​ដែល​កុមារ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​វះកាត់ នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជំនាញ​មួយ នៃ​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី។ ដំបូងឡើយ គឺ​មិត្តភ័ក្រ​មួយ​រូប​របស់​ឪពុក​កុមារ​ទេ ដែល​បាន​​សុំ​ជំនួយ​ នៅ​តាម​បណ្ដាញ​សង្គម ដោយ​បាន​ចុះ​ផ្សាយ​រូប​ថត​មួយ​សន្លឹក របស់​កុមារ នៅ​លើ​ទំព័រ​ហ្វេសប៊ុក ហើយ​បាន​រក​ឃើញ​ចម្លើយ ស្រប​តាម​ការ​ដង្ហោយ​ហៅ​មែន។

នោះ​គឺ​ស្ត្រី​ជាតិ​អូស្ត្រាលី​មួយ​រូប អ្នកស្រី ហ្វាទីម៉ា បារ៉ាកា (Fatima Baraka) ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ម៉ារុក បាន​ស្រយ៉ុង​ចិត្ត​ជាមួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​នេះ និង​ជា​ពិសេស​ អ្នកស្រីធ្លាប់​បាន​ធំ​ដឹង​ក្ដី​នៅ​ក្នុង​ភូមិ​មួយ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ ពី​ភូមិ​របស់​កុមារ​រស់នៅ​។

អ្នកស្រីចិត្តធម៌បានធ្វើដំណើរ មកប្រទេសម៉ារ៉ុក ដើម្បីមើលកុមារដោយផ្ទាល់ភ្នែក [...]

ឥណ្ឌា៖ ឆ្កែ​កំសត់ ធ្លាក់​លើ​កៅស៊ូ​ក្រាល​ថ្នល់​កំពុង​ក្ដៅ តែ​មិន​ស្លាប់ (vdo)

លោកអ្នកដែលប៉ះកៅស៊ូក្រាលថ្នល់ ដែល​កំពុង​ចំហុយ​ក្ដៅ​ឬ​ទេ? បើ​លោក​អ្នក​មិន​ដែល​ប៉ះ​វា ប្រហែល​ជា​មិន​ដឹង ថា​នឹង​មាន​អារម្មណ៍​បែប​ណា​ទេ ហើយ​លោក​អ្នក​ក៏​មិន​ចង់​សាកល្បង​ដែរ។ ប៉ុន្តែ​ឆ្កែ​មួយ​ក្បាល ក្នុង​រដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌា បាន​ធ្លាក់​ដោយ​ចៃដន្យ ទៅ​លើ​កៅស៊ូ​ក្រាល​ថ្នល់ ដែល​នៅ​រាវ​ក្ដៅ តែ​វា​បាន​ខំ​បម្រៈ​ងើប​ចេញ​មកវិញ ដោយ​ខ្លួន​ឯង​ភ្លាមៗ ហើយ​រោម​វា បាន​ជួយ​បញ្ឈៀស​កៅស៊ូ​ក្ដៅ មិន​អាច​បញ្ចេញ​ឥទ្ធិពល​ខ្លាំង ធ្វើ​ឲ្យ​វា​ឆេះ​រលាក​ខ្លួន។

បុរសអ្នកដំណើរម្នាក់ បាន​ឃើញ​សុនខ​ដ៏​កំសត់ ដេក​ស្ងៀម​លើ​ដី​លែង​កម្រើក ដោយ​សារ​តែ​កៅស៊ូ​ដែល​រុំ​ព័ទ្ធ​ខ្លួនវា តែ​វា​នៅបើកភ្នែកម៉ក់ៗនៅឡើយ។ បុរសម្នាក់នោះ ក៏បានហៅទៅសមាគម ជួយសត្វគ្មានកំណត់ ហៅ​ជា​ភាសា​អង់គ្លេស​ថា Animal Aid Unlimited ក្នុងក្រុង អ៊ូដៃពួរ (Udaipur) ដើម្បីជួយសង្គ្រោះជីវិតសត្វ។

នៅក្នុងវីដេអូ [...]

«ការ​ប្រាក់​ប្រលាក់​ឈាម» បើ​តាម​ពលរដ្ឋ​រងគ្រោះ​នឹង​ចំការ​អំពៅ លីយ៉ុងផាត់

«ការ​ប្រាក់​ប្រលាក់​ឈាម» បើ​តាម​ពលរដ្ឋ​រងគ្រោះ​នឹង​ចំការ​អំពៅ លីយ៉ុងផាត់

ក្រដាសប្រាក់ដុល្លាខ្មោច ប្រលាក់ទៅដោយល័ក្ខក្រហម ដែលតំណាងឱ្យឈាម ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ពីការ​អភិវឌ្ឍន៍​ចំការអំពៅ របស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ត្រូវបានប្រជាពលរដ្ឋ​បាចនៅ​ពី​មុខ​ធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ ដែលក្រុមអ្នកតវ៉ាទាំងនោះលើកឡើងថា អស់​ជា​ច្រើន​ឆ្នាំ​មកហើយ ដែល​ធនាគារនេះ ទទួល​បាន​ផល​ចំណេញ​ពី​ញើស​ឈាម និង​ទឹក​ភ្នែក​របស់​ពួក​គាត់។

លោក ចេង សុភាព ជាតំណាងប្រជាពលរដ្ឋ មក​ពី​ស្រុក​ឱរ៉ាល់ បានលើកឡើងថា ដោយ​សារ​តែ​ធនាគារ​មួយ​នេះ បាន​ផ្តល់​កម្ចី​ឱ្យ​ក្រុមហ៊ុន លីយ៉ុងផាត់ ទើប​ក្រុមហ៊ុន​នេះ មាន​ទុន​យក​ទៅ​ឈូសឆាយ រំលោភ​យក​ដី​ប្រជាជន​ដោយ​គ្មាន​មេត្តា។ បើ​ទោះ​បី​លោក​មមាញឹក ក្នុងធ្វើស្រែចំការយ៉ាងណាក៏ដោយ ក៏តំណាង​អ្នករង​គ្រោះ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ប្រជាពលរដ្ឋនឹងមកធ្វើការតវ៉ារហូត លុះត្រាធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ ព្រម​សងនូវសំណង ដែល​ទទួលបានការប្រាក់ ពីផ្តល់កំចីឱ្យក្រុមហ៊ុនលីយ៉ុងផាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...