All Articles of MONOROOM.info

ប្អូនស្រី ហ៊ុន សែន ទទួល​មេដាយ​«ស្នេហា​ជាតិ»​ពី​យួន ក្នុង​នាម​«ចារនារី»

ប្អូនស្រី ហ៊ុន សែន ទទួល​មេដាយ​«ស្នេហា​ជាតិ»​ពី​យួន ក្នុង​នាម​«ចារនារី»

​ស្ត្រី​កម្ពុជា​បី​នាក់​ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​វៀតណាម ជ្រើស​រើស​ឲ្យ​ទទួល​​មេដាយ​«ស្នេហា​ជាតិ» ក្នុង​​នោះ មាន​​បង​ប្អូន​ស្រី​ត្រកូល​«ហ៊ុន»​ពីរ​​នាក់​ គឺ​​លោក​ស្រី ហ៊ុន ស៊ីណាត និង​លោក​ស្រី ហ៊ុន សេងនី ដែល​​អ្នក​​ទាំង​ពីរ​ជា​​ប្អូន​ស្រី​​បង្កើត​​របស់​​លោក​ ហ៊ុន សែន។ ចំណែក​​ស្រី​ម្នាក់​ទៀត​ ដែល​បាន​មក​អម​ស្ត្រី​ទាំង​ពីរ​ខាង​លើ​នោះ គឺ​មន្ត្រី​​ជាន់​ខ្ពស់​​ក្រសួង​ការពារ​ជាតិ​​កម្ពុ​ជា ​អ្នកស្រី ហង់ បុរី។ ពិធី​​ប្រគល់​​មេដាយ​​លំដាប់​​ទី​៣ ​របស់​​វៀតណាម ដែល​​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី​នេះ ​ត្រូវ​​បាន​រៀបចំ​ឡើងជា​លក្ខណៈ​«ឯកជន» ​កាល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ ​នៅ​ក្នុង​​បរិវេណ​ស្ថានទូត​​វៀតណាម នា​រាជធានី​ភ្នំពេញ។

ស្ត្រី​ខ្មែរ​ទាំង​បី​រូប​នេះ ទទួលបានកិត្តិយសដូច្នេះ ព្រោះ​ពួក​គាត់​​ជា​អ្នកមាន​ស្នាដៃ​ក្នុងចារកម្មយោធា និង​ជា​អ្នក​ស្នេហាជាតិ​កម្ពុជា។ នេះបើតាម [...]

ទារិកា​ចំម្លែក​កើត​មក​ខ្លួន​មួយ​ក្បាល​ពីរ រស់​បាន​តែ​មួយ​ម៉ោង

ទារិកា​ចំម្លែក​កើត​មក​ខ្លួន​មួយ​ក្បាល​ពីរ រស់​បាន​តែ​មួយ​ម៉ោង

ស្ត្រីជាម្ដាយ ដែល​បង្កើត​បាន​កូន​ចម្លែក​នេះ មាន​ឈ្មោះ តូច វឿន អាយុ ២៨ឆ្នាំ ជា​ភរិយា​របស់​លោក ពេជ្រ សំអុន អាយុ​៣០ឆ្នាំ។ អ្នក​ទាំង​ពីរ​រូប ជា​កសិករ​នៅ​ភូមិ​ប្រាសាទ ឃុំ​សំបួរ ស្រុក​រមាស​ហែក ខេត្ដ​ស្វាយរៀង។ កូន​នេះ ជា​កូន​ដំបូង​របស់​អ្នកស្រី នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ជា​មួយ​នឹង​ស្វាមី អស់​រយៈ​ពេល​ជិត​២ឆ្នាំ​មក​នេះ។

លោក ពេជ្យ សំអុន ជា​ស្វាមី​បាន​រៀប​រាប់​ថា ដំបូង​ប្រពន្ធ​របស់​គាត់​សម្រាល​កូន​នេះ​មិន​រួច​ទេ នៅ​ឯ​ស្រុក​រមាស​ហែក រហូត​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទើប​គ្រូ​ពេទ្យ​សម្រេច​ចិត្ត​វះ​កាត់។ លោក​បន្ត​ថា ពេល​វះ​កាត់​ហើយ​ភ្លាមៗ កូន​របស់​លោក​មាន​សុខភាព​ល្អ​ធម្មតា​ទេ មាន​ទម្ងន់​២,៩០គីឡូក្រាម។

បុរសជា​ឪពុក​ទារិកា​ខាង​លើ និយាយ​ទាំង​ហួស​ចិត្ត ដោយ​មិន​នឹក​ស្មាន​ថា​កូន​របស់​ខ្លួន កើត​មក​មាន​រូបរាង​ខុស​ពី​ក្មេង​ដ៏ទៃ​ដូច្នេះ​សោះ ហើយ​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​បំផុត​នោះ [...]

ឈាង វុន ថា​នឹង​ហៅ ខៀវ កាញារីទ្ធ មក​សួរ​រឿង​ផ្សាយ​គ្រឿង​ស្រវឹង (vdo)

មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាជាតិ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន នឹង​អញ្ជើញ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មក​បំភ្លឺ​ជុំ​វិញ​បញ្ហា​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅ​តាម​ទូរទស្សន៍ និង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ។

សន្និសីទព័ត៌មាន នា​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ម្សិល​ម៉ិញ​នេះ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស នៃ​រដ្ឋសភា​ជាតិ បាន​លើក​ឡើង​ថា លោក ខៀវ កាញារីទ្ធ គួរ​ពិចារណា​ឡើង​វិញ ពី​ការ​អនុញ្ញាតិ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​ជា​វិទ្យុ និង​ទូរទស្សន៍ ជា​ដើម​នោះ។

យ៉ាងណាក៏ដោយ ការហៅរដ្ឋមន្ត្រីក្រសួងព័ត៌មានមកសួរនាំនេះ នៅមិនទាន់ បញ្ជាក់ពេលវេលា​ច្បាស់​លាស់​នោះទេ [...]

«លំនៅ​ដ្ឋាន​របស់​ខ្ញុំ ជា​បច្ឆា​ដុត​ខ្មោច!»

«លំនៅ​ដ្ឋាន​របស់​ខ្ញុំ ជា​បច្ឆា​ដុត​ខ្មោច!»

នៅព្រះរាជាណាចក្រទីពីរនេះ មាន​រឿង​ប្លែក​ចម្លែក​ជា​ច្រើន បាន​កើត​ឡើង។ គេ​​មិន​ចាំ​បាច់ ទៅ​មើល​ពលរដ្ឋ​ដែល​រស់​នៅ តំបន់​ទី​ដាច់​ស្រយ៉ាល​នោះ​ផង​ទេ ព្រោះ​បើ​សូម្បី​ពលរដ្ឋ​ជា​ច្រើន​នាក់ នៅ​កណ្ដាល​រាជធានី ក៏​មាន​ករណី​«ចម្លែក»​ដ៏​ច្រើន​សម្បូរ​ហូរ​ហៀរ នៅក្បែរនឹងចុងច្រមុះដែរ។ បើ​មាន​ពលរដ្ឋ​ខ្លះ រស់​នៅ​ជាប់​ជា​ប្រចាំ នៅ​លើ​ចិញ្ចើម​ខ្នល់ ឬ​ក្នុង​គេហដ្ឋាន​ដែល​លិច​លង់​នៅ​ក្នុង​ទឹក​ជំនន់ សឹង​តែ​ខួប​ប្រាំង​ខួប​វស្សា​នោះ តែ​នៅ​ពេល​នេះ ទស្សនាវដ្ដី​សូម​យក​ករណី​មួយ​ទៀត បញ្ជាក់​ថា ពលរដ្ឋ​ខ្លះ​ទៀត បាន​យក​ទី​បច្ឆា​ដុត​សាក​សព មក​ធ្វើ​ជា​លំនៅដ្ឋាន​របស់​ខ្លួន។

ទីបច្ឆាដុតសពនោះ ស្ថិត​ក្នុង​វត្ត នួន​មណ្នី​រាម ហៅ​វត្ត «ខណ្ឌ» ស្ថិត​នៅ​ភូមិ​អំពិល សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដែល​បាន​ក្លាយ​ជា​ជម្រក របស់​ពលរដ្ឋ​ប្រមាណ​ជា​ប្រាំពីរ​គ្រួសារ។ រស់​នៅ​ជា​មួយ​សភាព​ងងឹត​ក្នុង​បច្ឆា លោក​យាយ ស ឡៃ [...]

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថា​នឹង​ចុះ​ត្រជាក់​ខ្លាំង​ពេញ​មួយ​អាទិត្យ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថា​នឹង​ចុះ​ត្រជាក់​ខ្លាំង​ពេញ​មួយ​អាទិត្យ

សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ចុះ​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន កម្ពុជា​កំពុង​ទទួល​រង​ឥទ្ឋិពល​ពី​ខ្យល់​មូសុង ឦសាន្ត និង​ជ្រលង​សម្ពាធ​ខ្ពស់ ស៊ីបេរី ហើយ​បង្កើត​ឲ្យ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង មក​លើ​តំបន់​ភាគ​ខាង​ជើង នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ស្ថានភាព​អាកាស​ធាតុ​ក្នុង​ប្រទេស​នេះ ចុះ​ត្រជាក់ ក្នុង​រយៈពេល​មួយ​សប្តាហ៏ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤​ទៅ។

សេចក្តីប្រកាសនោះ បាន​រៀប​រាប់​ឲ្យ​ដឹង​ទៀត ពី​កម្រិត​នៃ​ការ​ចុះ​ត្រជាក់​នៅ​តំបន់​មួយ​ចំនួន ក្នុង​ប្រទេស តំបន់​ខ្ពង់​រាប​មាន​សីតុណ្ហភាព​អប្បរមា ពី​១៥​ទៅ​១៧​អង្សាសេ សីតុណ្ហភាព​អតិបរមា ពី​២៥ទៅ​២៧អង្សាសេ។ សេចក្តី​ប្រកាស​នេះ ជា​ដំណឹង​ព្យាករណ៍មួយ​មុន​ហេតុការណ៍​មក​ដល់ ហើយ​វា​អាច​ឲ្យ​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​ខ្ពង់​រាប​ខាង​ជើង បាន​ត្រៀម​លក្ខណៈ​ជា​មុន៕

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...