ទារិកា​ចំម្លែក​កើត​មក​ខ្លួន​មួយ​ក្បាល​ពីរ រស់​បាន​តែ​មួយ​ម៉ោង

ការភ្ញាក់ផ្អើលពីធម្មជាតិចម្លែកមួយ បានកើតឡើង នៅវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ស្វាយរៀង ដែលស្ត្រីម្នាក់ប្រសូតបុត្រ បានទារិកាមួយមានក្បាល២ ខ្លួន១ ដៃ២ ជើង២។ ប៉ុន្តែអកុសល ទារិកា​នេះ​រស់បានតែមួយម៉ោងប៉ុណ្ណោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក. សោភ័ណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 12, 2014
  • ប្រធានបទ: ធម្មជាតិចម្លែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីជាម្ដាយ ដែល​បង្កើត​បាន​កូន​ចម្លែក​នេះ មាន​ឈ្មោះ តូច វឿន អាយុ ២៨ឆ្នាំ ជា​ភរិយា​របស់​លោក ពេជ្រ សំអុន អាយុ​៣០ឆ្នាំ។ អ្នក​ទាំង​ពីរ​រូប ជា​កសិករ​នៅ​ភូមិ​ប្រាសាទ ឃុំ​សំបួរ ស្រុក​រមាស​ហែក ខេត្ដ​ស្វាយរៀង។ កូន​នេះ ជា​កូន​ដំបូង​របស់​អ្នកស្រី នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ជា​មួយ​នឹង​ស្វាមី អស់​រយៈ​ពេល​ជិត​២ឆ្នាំ​មក​នេះ។

លោក ពេជ្យ សំអុន ជា​ស្វាមី​បាន​រៀប​រាប់​ថា ដំបូង​ប្រពន្ធ​របស់​គាត់​សម្រាល​កូន​នេះ​មិន​រួច​ទេ នៅ​ឯ​ស្រុក​រមាស​ហែក រហូត​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទើប​គ្រូ​ពេទ្យ​សម្រេច​ចិត្ត​វះ​កាត់។ លោក​បន្ត​ថា ពេល​វះ​កាត់​ហើយ​ភ្លាមៗ កូន​របស់​លោក​មាន​សុខភាព​ល្អ​ធម្មតា​ទេ មាន​ទម្ងន់​២,៩០គីឡូក្រាម។

បុរសជា​ឪពុក​ទារិកា​ខាង​លើ និយាយ​ទាំង​ហួស​ចិត្ត ដោយ​មិន​នឹក​ស្មាន​ថា​កូន​របស់​ខ្លួន កើត​មក​មាន​រូបរាង​ខុស​ពី​ក្មេង​ដ៏ទៃ​ដូច្នេះ​សោះ ហើយ​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​បំផុត​នោះ គឺ​កូន​ដំបូង​របស់​លោក​នេះ មក​ចាប់​ប្រភព​មាន​ជីវិត បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ទារិកា​ក្បាល​ពីរខ្លួនមួយ បានស្លាប់ទៅវិញ បន្ទាប់ពីកើត​បាន​មួយ​ម៉ោង។

លោក សំអុន បានថ្លែងទៀតថា លោកអាណិតប្រពន្ធលោកខ្លាំងណាស់ ដែលស្រឡាញ់កូន និងខំប្រឹងសំរាល​ចេញមកហើយ ទោះជាកូនមានរូបរាងយ៉ាងនេះក៏ដោយ តែបែរជាកូនមិនអាចរស់បាន ហើយស្លាប់ទាំង​មិន​ទាន់បានឃើញពន្លឺព្រះអាទិត្យ បានមួយថ្ងៃផង។

សភាពខុសធម្មជាតិបែបនេះ អាចជាករណីកម្រ តែវាតែងមានកើត ជាច្រើនដងរួចមកហើយ នៅក្នុង​ប្រទេស​ផ្សេង។ កាលពីខែមិនាកន្លងទៅ នៅក្នុងប្រទេសឥណ្ឌា ក៏មានករណីដូចគ្នានេះកើតឡើងដែរ។ ក្រុមអ្នក​វិទ្យាសាស្ត្រ ជាពិសេសក្រុមគ្រូពេទ្យជំនាញ បានធ្វើការបកស្រាយថា គេអាចជួយសង្គ្រោះ​«ទារកនៃ​ធម្មជាតិ​ចម្លែក»នេះបាន នៅមុនពេលដែលទារកចាប់ទម្រង់មកជាមនុស្ស នៅក្នុងផ្ទៃរបស់ម្ដាយ (បានន័យថា នៅ​ក្នុង​អំឡុង៣ទៅ៥ខែដំបូង នៃការពរពោះ)។ ប៉ុន្តែស្ដ្រីជាម្ដាយ ត្រូវមកធ្វើការឆ្លុះអេកូ នៅក្នុងរយៈពេលនោះ ដើម្បី​មើលដឹងពីការវិវត្តន៍ដំបូងរបស់កូនខ្លួន ដែលសម្រាប់នៅជនបទក្នុងប្រទេសកម្ពុជា នៅជាក្ដីស្រមើស្រម័យ​នៅ​ឡើយ។ ចំពោះកូនដែលប្រសូតរួច ចេញមកមានធម្មជាតិបែបនេះ គេអាចធ្វើការវះកាត់បំបែក ដោយអាច​ទុក​ឲ្យរស់បានតែម្នាក់ ប៉ុន្តែម្នាក់ដែលនៅរស់ពីការវះកាត់នេះ ក៏មានសង្ឃឹមដ៏ស្ដួចស្ដើងណាស់ដែរ និងទាមទារ​ឲ្យ​គ្រូពេទ្យ រួមនឹងមន្ទីរពេទ្យ ត្រូវមានជំនាញច្បាស់លាស់មួយ។

ចុះនៅកម្ពុជាយើងវិញ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...