All Articles of MONOROOM.info

បទ​យក​ការណ៍​«សប្បាយ​​ដូច​នៅ​ស្រុក​ខ្មែរ» របស់​ទូរទស្សន៍​បារាំង

បទ​យក​ការណ៍​«សប្បាយ​​ដូច​នៅ​ស្រុក​ខ្មែរ» របស់​ទូរទស្សន៍​បារាំង

នៅកម្ពុជា មិន​មែន​មាន​តែ​របប​ខ្មែរ​ក្រហម ឬ​ជា​ប្រទេស​ក្រី​ក្រ​ជាង​គេ ដែល​ល្បី​ល្បាញ តែ​ខាង​ការ​ជួញ​ដូរ​មនុស្ស អំពើ​ពុក​រលួយ ឬ​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​ប្រទេស​កម្ពុជា នៅ​មាន​វប្បធម៌​ដ៏​ល្អ​ល្អះ ធម្មជាតិ​ដ៏​ត្រកាល និង​ស្នាម​ញញឹម​ប្រឹមប្រិយ របស់​ពលរដ្ឋ​ខ្មែរ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​បរទេស​កាន់​តែ​ច្រើន​ឡើងៗ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​សារ​ជា​ថ្មី​ នៃ​ប្រជា​ជាតិ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។

សម្រាប់ជនជាតិបារាំង ប្រទេស​តូច​ដែល​ពោរ​ពេញ ដោយ​សម្រស់​មួយ​នេះ នៅ​តែ​ជា​អនុស្សាវរីយ៍​ដក់​ជាប់​ក្នុង​ចិត្ត តាំង​ពី​សម័យ​អាណា​និគម​និយម​មក​ម្លេះ។ ដោយ​សារ​តែ​ការ​ស្រឡាញ់​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​ជន​ជាតិ​បារាំង​ទាំង​នេះ​ហើយ ទើប​ក្នុង​ពេល​បច្ចុប្បន្ន មាន​ជន​ជាតិ​បារាំង​មិន​តិច​ជាង​៦០០០​នាក់​ឡើយ បាន​ចូល​មក​បោះ​ទី​តាំង ប្រមូល​ទាំង​គ្រួសារ​មក​រស់​នៅ [...]

ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ស្ទឹង​មាន​ជ័យ ដោយ​សារ​ផ្ទុះ​ហ្គាស

ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ស្ទឹង​មាន​ជ័យ ដោយ​សារ​ផ្ទុះ​ហ្គាស

នៅវេលាម៉ោង២រសៀល ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ខ្នង ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ អស់​ស្ទើ​តែ​ទាំង​ស្រុង។ មូល​ហេតុ ដែល​បណ្តាល​ឱ្យ​មាន​អគ្គី​ភ័យ​នេះ ត្រូវ​បាន​អ្នក​ជិត​ខាង​អះអាង​ថា គឺ​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គាស។

អ្នកស្រី យ៉ាន ប្រជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​នេះ មាន​ឈ្មោះ​ អ៊ីម ជា​កម្មករ​ធ្វើ​ការ​រោង​ចក្រ​នៅ​ស្ទឹង​មាន​ជ័យ។ អ្នកស្រី​បាន​ថ្លែង​បន្ត​ថា អគ្គីភ័យ​ឆេះ​របស់​របរ​ស្ទើរ​តែ​ទាំង​អស់ ក្នុង​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ។

ជាសំណាងល្អ ដែលអគ្គីភ័យនេះ មិនបានរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបានបង្កឱ្យមានមនុស្សរបួស ឬស្លាប់។ យ៉ាងណាម៉ិញ អគ្គីភ័យនេះបានរន្ធត់ទៅវិញទាំងស្រុងហើយ នៅវេលាម៉ោងជាងបី [...]

ស្ដេចខ្មែរ​ធ្លាប់​ប្រទាន​«មេដាយ​សហ​មេត្រី» ឲ្យ​មន្ត្រី​យួន​២១​នាក់​រឿង​​ព្រំដែន

ស្ដេចខ្មែរ​ធ្លាប់​ប្រទាន​«មេដាយ​សហ​មេត្រី» ឲ្យ​មន្ត្រី​យួន​២១​នាក់​រឿង​​ព្រំដែន

ការផ្ដល់មេដាយឲ្យមន្ត្រីជាន់ខ្ពស់ផងគ្នា ទៅវិញទៅមក បាន​បង្ហាញ​ពី​សភាព​ចាក់​ទឹក​មិន​លេច នៃ​សម្ព័ន្ធ​មេត្រី​ភាព រវាង​ប្រទេស​បង​ប្អូន​ម្មឺន​ឆ្នាំ​ទាំង​ពីរ កម្ពុជា-វៀតណាម។ បើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បី​រូប ក្នុង​នោះ​មាន​ពីរ​នាក់​ជា​ប្អូន​ស្រី​បង្កើត របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន  បាន​ទទួល​មេដាយ​«ស្នេហា​ជាតិ»​ជា​កិត្តិយស​ ពី​ប្រទេស​វៀតណាម កាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​កុម្មុយនីស​វៀតណាម ក៏​ធ្លាប់​ទទួល​មេដាយ​«សហ​មេត្រី»​ជា​ច្រើន​ថ្នាក់ ពី​ព្រះ​មហាក្សត្រ​កម្ពុជា​ដែរ។

នៅក្នុង​ព្រះ​រាជក្រិត្យ​មួយ ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​រាជកិច្ច តាំង​ពី​ឆ្នាំ២០០៥ បាន​បង្ហាញ​ថា មន្ត្រី​ជាន់​ខ្ពស់ និង​ថ្នាក់​មធ្យម​វៀតណាម​ចំនួន​២១រូប ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ ព្រះ​នរោត្ដម សីហមុនី ទ្រង់​ប្រោស​ប្រទាន​ ផ្ដល់​មេដាយ​«សហ​មេត្រី»​ជូន។ [...]

ចាន់ សូវ៉េត សរសេរ​ផ្ដាំផ្ញើរ​អ្វី​ជា​ចុង​ក្រោយ នៅ​លើ​ហ្វេសប៊ុក?

ចាន់ សូវ៉េត សរសេរ​ផ្ដាំផ្ញើរ​អ្វី​ជា​ចុង​ក្រោយ នៅ​លើ​ហ្វេសប៊ុក?

បើគេរំលឹកពីលោក កាល​ពី​លោក​នៅ​មាន​ជីវិត​នោះ គេ​ច្បាស់​ជា​ស្គាល់​ភ្លាម ថា​ជា​វីរជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប ដែល​តែង​ជួយ​ទៅ​ដល់​អ្នក​ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ ដោយ​មិន​ខ្លាច​នឿយ​ហត់ និង​មិន​ខ្លាច​ខ្លួន​រង​ទុក្ខ។ ប៉ុន្តែ​ចំពោះ​ជីវិត​ឯកជន​របស់​លោក​វិញ​ គេ​បាន​ដឹង​តិច​តួច​បំផុត។ ហើយ​បើ​និយាយ​ពី​ជីវិត​នៅ​លើ​ហ្វេសប៊ុក​ទៅ​ទៀត​នោះ លោក ចាន់ សូវ៉េត ក៏​កាន់​តែ​មិន​មែន​ជា​តារា​ល្បី ប្រចាំ​លើបណ្ដាញ​សង្គម ដែល​ជា​ចំណូល​ចិត្ត​ របស់​មនុស្ស​សម័យ​ឥឡូវ​នោះ​ដែរ។

ទោះជាយ៉ាងណា​ក៏​ដោយ លោក​បាន​ប្រើ​ប្រាស់​បណ្ដាញ​​សង្គម ដើម្បី​ចែក​រំលែក​នូវ​មតិ​យោបល់ ការ​វិភាគ ឬ​ការ​ត្រិះ​រិះ​ពិចារណា ក្នុង​នាម​លោក​ជា​មន្ត្រី​ការពារ​សិទ្ធិ ទៅ​ដល់​ប្រិយមិត្ត​ដ៏​ស្ដួច​ស្ដើង ដែល​មាន​ចំនួន​ប្រមាណ​ជា​ជាង​១៥០​នាក់។ អាចនិយាយ​បាន​ថា មិត្ត​ភ័ក្រ​របស់​លោក នៅ​លើ​គណនី​របស់​លោក​មាន​ចំនួន​តិច​មែន [...]

ព្រះអគ្គិ​ឆេះ​ផ្ទះ​ពលរដ្ឋ​ច្រើន​សិប​ខ្នង​នៅ​បឹង​ឈូក សង្ស័យ​មាន​គម្រោង​ដុត

បើគិតមកទល់យប់ ​ម៉ោង​​១៩​និង​​៤៥​នាទី​ល្ងាច​​ថ្ងៃ​ទី​​២០ ខែធ្នូ​ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ​អគ្គីភ័យដែលបាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ​នៅ​សហគមន៍​បឹង​ឈូក ខាង​ត្បូង​ស្នងការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បាន​​រលត់​ទាំង​ស្រង់​។

​របាយការណ៍​ភ្លាមៗ ​ពី​ខាង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គីភ័យ​​នេះ បាន​បណ្ដាល​​ឲ្យ​​ខូច​ខាត​​ផ្ទះ​​ចំនួន​ ៣៣​ខ្នង​​ និង​បាន​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​១៦ គ្រឿង។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់ រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​អគ្គីភ័យ​នេះ​ទេ។

សម្រាប់ប្រជាសហគមន៍ នៅតំបន់នោះវិញ បាននិយាយថា អគ្គីភ័យឆាបឆេះបានឆាបឆេះ​អស់លំនៅដ្ឋាន​ជាង​៤០ខ្នង។ គ្រោះអគ្គីភ័យនេះ ត្រូវក្រុមប្រជាសហគមន៍សង្ស័យថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...