សង្ឃបីអង្គដែលគេបង្ខំចាប់ផ្សឹកនៅឧត្តរមានជ័យ ស្វែងរកយុត្តិធម៌
ករណីនៃការចាប់ព្រះសង្ឃបីអង្គ គង់នៅវត្តធម្មសណ្តោសពុទ្ធវិន័យ ខេត្តឧត្តរមានជ័យ កំពុងធ្វើឱ្យមហាជននានាចាប់អារម្មណ៍ និងធ្វើការតាមដានជាខ្លាំង។ ចាប់អារម្មណ៍ ដោយសារតែមានការចាប់ផ្សឹកនេះ មិនបានបញ្ជាក់ពីមូលហេតុឱ្យច្បាស់លាស់ នៃកំហុសរបស់ព្រះសង្ឃទាំងបី ថាព្រះអង្គមានកំហុសធ្ងន់ធ្ងរយ៉ាងណា រហូតបណ្តាលឱ្យមានការចាប់ផ្សឹកដូចនេះឡើយ។ មួយវិញទៀត ការចាប់ផ្សឹកនេះ ធ្វើឡើងដោយប្រធានធម្មការខេត្ត ដែលមានភេទជាគ្រហស្ត មិនមានសិទ្ធក្នុងការចាប់ផ្សឹកព្រះសង្ឃឡើយ។
ភិក្ខុសង្ឃបីអង្គដែលត្រូវបានលោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យចាប់ផ្សឹកនោះ គឺព្រះតេជគុណ អ៊ុំ វិចិត្រ ចៅអធិការស្តីទីវត្តធម្មយុទ្ធ ព្រះតេជគុណ ឡា ហួរ គ្រូសូត្រឆ្វេងស្តីទី គង់ក្នុងវត្តធម្មយុទ្ធ និងព្រះតេជគុណ ឃុន ឆេង [...]