All Articles of MONOROOM.info

អង្គរ័ក្ស ថោង សារ៉ាត់ ទាំង៤ អាច​នឹង​ត្រូវ​ដោះ​លែងទៀត?

អង្គរ័ក្ស ថោង សារ៉ាត់ ទាំង៤ អាច​នឹង​ត្រូវ​ដោះ​លែងទៀត?

ជនជាប់ចោទដែលជាអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ សៀង វាសនា ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ ហៅមកសារសួរបន្ថែម កាលពីព្រឹកថ្ងៃចន្ទទី៩ ខែកុម្ភៈ ម្សិលម៉ិញ ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោក អ៊ឹង ម៉េងជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ត្បូងពេជ្រ​ និង​ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមក។ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី លោក លី សុខឡេង ​បាន​កោះ​ហៅ ជនជាប់ចោទ​រូបនេះមក​សាកសួរបន្ថែមទៀត បន្ទាប់ពីសមត្ថកិច្ច​សង្ស័យ​ថាជាជនដៃ​ដល់​ ក្នុងឃាតកម្មមួយដ៏​កក្រើកនេះ ដែលបានកើតនៅ​មុខ​ហាង​លក់​ផ្លែឈើ​ឡោតិចសេង ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

បន្ទាប់ពីបញ្ចប់ការសាកសួររបស់ចៅក្រម ទៅលើជនជាប់ចោទរួច លោក គា អ៊ាវ មេធាវី​ការពារក្តីឲ្យ​ឈ្មោះ សៀង វាសនា បាន​ប្រាប់​ថា លោក​ចៅក្រម​ស៊ើបសួរ​បាន​សួរលោក សៀង វាសនា ឡើង​វិញ​ពី​ដើម​ដល់​ចប់ [...]

ការ​ពិនិត្យ​រដ្ឋបាល​វត្ត​សាមគ្គីរង្សី ជា​ការ​ប៉ង​ចាប់​ព្រះ​សង្ឃ​ប្រឆាំង?

ការ​ពិនិត្យ​រដ្ឋបាល​វត្ត​សាមគ្គីរង្សី ជា​ការ​ប៉ង​ចាប់​ព្រះ​សង្ឃ​ប្រឆាំង?

លោក សឺន ជុំសុធន សមាជិក​មួយ​រូប នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.​អាំង​ហ្វូ​ថា ការ​ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​វត្ត​សាមគ្គីរង្សី​នេះ ប្រាកដ​ជា​មាន​កើត​ហេតុ​ភេទ​អ្វី​មិន​ល្អ​នោះ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ ដោយ​លោក​សំអាង​ថា មុន​ថ្ងៃ​ចុះ​ធ្វើ​រដ្ឋបាល​មួយ​ថ្ងៃ ស្រាប់​តែ​ឃើញ​មាន​ការ​​ពង្រាយ​​កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ ​មិន​តិច​ជាង​១០០​នាក់​ទេ មក​ព័ទ្ធ​ជុំ​ជិត​វត្ត។ លោក​បន្ត​ថា យ៉ាង​នេះ​​ក្តី កម្លាំង​ទាំង​នោះ​មិន​បាន​រំខាន ឬ​រារាំង​ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ​ដែល​ចូល​ក្នុង​វត្ត​នោះ​ឡើយ។

លោកបញ្ជាក់ថា៖ «ដូចជាខុសពីធម្មតា ការមកធ្វើរដ្ឋបាលក្នុងវត្តសាមគ្គីរង្សីលើកនេះ ហេតុអ្វីអាជ្ញាធរចាំ​បាច់​ដាក់កម្លាំងព័ទ្ធវត្តយ៉ាងដូច្នេះ។ កម្លាំងនេះច្រើនហួសពីការស្មាន និងមិនទំនងសម្រាប់ការងារ​ចុះ​រដ្ឋបាល របស់​សាលារាជធានីភ្នំពេញនោះឡើយ។ [...]

ឡើង​​លើ​ដំបូល​ព្រះ​វិហារ បង្អើល​គេ​ឯង​ដូច​ចង់​សម្លាប់​ខ្លួន

ឡើង​​លើ​ដំបូល​ព្រះ​វិហារ បង្អើល​គេ​ឯង​ដូច​ចង់​សម្លាប់​ខ្លួន

តែ​ទី​បំផុត​ទៅ បុរស​យើង​បាន​ធ្វើ​ឲ្យ​ទាំង​ប្រជាជន ទាំង​អាជ្ញាធរ​ដែល​ចុះ​ទៅ​ដល់​ទី​កន្លែង ទប់​សំណើច​មិន​បាន ព្រោះ​គាត់​ត្រូវ​ការ​កន្លែង​«ស្ងាត់» មាន​«សេវា»​ទូរស័ព្ទ​ខ្លាំង ដើម្បី​និយាយ​ទូរស័ព្ទ ជា​មួយ​ភរិយា​របស់​គាត់។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​វេលា​ម៉ោង​៥ល្ងាច ថ្ងៃសៅរ៍​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ចំងាយ​ពីរង្វង់​មូល​ប៉ោយប៉ែត ប្រមាណ​ជា​១៥០០ម៉ែត្រ។ បុរស​ម្នាក់ ដែល​ដំបូង​ឡើយ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ បាន​ឡើង​ទៅ​លើ​ដំបូល​ព្រះវិហារ ដែល​កំពុង​សាងសង់ ហើយ​បាន​នៅ​បន្ត​ឈរ​នៅ​លើ​នោះ រហូត​ដល់​រសៀល​ថ្ងៃ​អាទិត្យស្អែកឡើង ទើប​បាន​ចុះមក​វិញ។ អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ រួម​ទាំង​កម្លាំង​របស់​សមត្ថកិច្ច​ផង សុទ្ធ​តែ​បាន​សន្និដ្ឋាន​ថា បុរស​ម្នាក់​នេះ​ខូច​ចិត្ត ព្រោះ​រឿង​ស្នេហា ហើយ​ចង់​សម្លាប់​ខ្លួន។

[...]
បញ្ចូល​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​បក្ស ជា​រឿង​«​ស្រប​ច្បាប់»

បញ្ចូល​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​បក្ស ជា​រឿង​«​ស្រប​ច្បាប់»

ប្រធានក្រុមការងារកំណែទម្រង់ ការបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានបង្ហាញប្រាប់អ្នកសារព័ត៌មានថា ការបញ្ចូលកងប្រដាប់អាវុធ ទៅក្នុងគណបក្សជាសមាជិកថ្មី នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងដោយស្របច្បាប់ និងគាំពារដោយមាត្រា១៥ នៃច្បាប់គណបក្សនយោបាយ។

ការថ្លែងរបស់ប្រធានក្រុមការងារ មកពីគណបក្សកាន់អំណាចនេះ បានធ្វើឡើងបន្ទាប់ពីមានការសម្រេច បញ្ចូលសមាជិកថ្មី៣០៦រូប ជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញ របស់គណបក្សកាលពីពេលថ្មីៗនេះ។ ក្នុងការបញ្ចូលនោះ យ៉ាងហោចណាស់ ៨០រូប ជាកងប្រដាប់អាវុធរួមមានលោក ជួន សុវណ្ណ, លោក រ័ត្ន ស្រ៊ាង, លោក ហ៊ីង ប៊ុនហៀង, លោក ម៉ក់ ជីតូ, លោក គៀត ច័ន្ទថារិទ្ធ, លោក ទា វិញ, លោក ឈុំ សុជាតិ, លោក ស្រី ឌឹក, ហ៊ុយ ពិសិដ្ឋ ជាដើម។

លោក ប៊ិន ឈិន បានថ្លែងទៀតថា៖ «កុំឲ្យរៀបចំសាខាបក្ស [...]

សាកល​វិទ្យាល័យ​កម្ពុជា បក​ស្រាយ​រូប​«ផ្កាយ» នៅ​លើ​ត្រា​របស់​ខ្លួន

សាកល​វិទ្យាល័យ​កម្ពុជា បក​ស្រាយ​រូប​«ផ្កាយ» នៅ​លើ​ត្រា​របស់​ខ្លួន

គ្រាន់​តែ​មាន និមិ្មត​សញ្ញា​«ផ្កាយ»​មួយ ដែល​មាន​សណ្ឋាន​ស្រដៀង ទៅ​នឹង​ទង់​ជាតិ​វៀតណាម បាន​ជំរុញ​ឲ្យ​ម្ចាស់​ទំព័រ និង​ប្រិយមិត្ត​ហ្វេសប៊ុក​មួយ​ចំនួន រិះគន់​សាកល​វិទ្យាល័យ​កម្ពុជា ដែល​មាន​រូប​សញ្ញា​«ផ្កាយ»​នៅ​ក្នុង​ត្រា ថា​ជា​សាលា​«យូន»។ ការ​រិះ​គន់​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ដង ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​បន្ទាប់​មក ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន យក​ទៅ​ផ្សាយ​បន្ត​ផង។

ប៉ុន្តែយ៉ាងហោចណាស់ ក៏ជាការរិះគន់មួយ ដែលត្រូវបានសាកលវិទ្យាល័យមួយនេះ យកចិត្តទុកដាក់​រហូត​ដល់​ចេញសេចក្ដីថ្លែងការណ៍បកស្រាយនោះដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចុះផ្សាយ​លើគេហទំព័រ​របស់សាកលវិទ្យាល័យ កាលពីថ្ងៃទី៨ ខែកុម្ភៈនេះ បានឲ្យដឹងថា ការសម្រចដាក់រូបសញ្ញា «ផ្កាយ» នៅក្នុងត្រា​ប្រើប្រាស់ ដោយសារសាកលវិទ្យាល័យមួយនេះយល់ថា វាតំណាងឲ្យភាពល្អប្រសើ ឫឆ្នើមនៃវិស័យ​សិក្សា​ធិការ។

សាកលវិទ្យាល័យកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...