ពលរដ្ឋរអ៊ូថា ក្រុមហ៊ុនអគ្គិសនីឯកជនពីរ យកតម្លៃថ្លៃជាងការកំណត់
ពលរដ្ឋបានសម្ដែងការក្ដៅក្រហាយ ចំពោះក្រុមហ៊ុនអគ្គិសនីឯកជនចំនួនពីរ ទីមួយឈ្មោះ មូល ទិត្យ មួយទៀតឈ្មោះ ទ្រី ឡេង ជាអ្នកគ្រប់គ្រង ធ្វើអាជីវកម្ម និងតបណ្តាញភ្លើង សម្រាប់ប្រើប្រាស់នៅឃុំឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។ អ្នកស្រី នូ ណាវី ជាអ្នកភូមិព្រែកក្តី ឃុំស្រុកខេត្តខាងលើ បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរយកតម្លៃភ្លើងពីពលរដ្ឋខុសគ្នា ធ្វើឲ្យអ្នកភូមិអ្នកស្រីទាំងអស់មិនសុខចិត្ត ហើយចង់ឲ្យមានការបញ្ចុះតម្លៃ ជាពិសេសរាល់សេវាកម្មផ្សេងៗ កុំគិតថ្លែឈ្នួល។
លោក ឯម ឈឿន ដែលជាអ្នកភូមិនេះដែរ បានឲ្យដឹងថា ក្រុមហ៊ុន មូល ទិត្យ គិតថ្លៃ១០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចំណែកឯក្រុមហ៊ុន ទ្រី ឡេង គិតថ្លៃ១០៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដូចគ្នា។ មិនតែប៉ុណ្ណោះ អ្នកភូមិរូបនេះបានបញ្ជាក់ថា រាល់ការដាច់ខ្សែរ ឬបញ្ហាផ្សេងៗ នៅក្នុងការប្រើប្រាស់ ក្រុមហ៊ុនបានយកថ្លែជួសជុល ពី៥០០០រៀល ទៅ២០០០០រៀលម្តង។ លោកថា [...]