ពលរដ្ឋ​រអ៊ូ​ថា ក្រុមហ៊ុន​អគ្គិសនី​ឯកជន​ពីរ យក​តម្លៃ​ថ្លៃ​ជាង​ការ​កំណត់

ពលរដ្ឋឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល បានបានរអ៊ូរទាំ ពីការឡើងថ្លៃអគ្គិសនីរបស់ខ្លួន នៅខណៈដែលអគ្គិសនីកម្ពុជា ដែលកំពុងតបណ្តាញនៅរាជាធានីភ្នំពេញ ដើម្បីឈានទៅបញ្ចុះតម្លៃភ្លើង នៅទូទាំងប្រទេសកម្ពុជា។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៩ កុម្ភៈ២០១៥
  • កែប្រែចុងក្រោយ: February 20, 2015
  • ប្រធានបទ: ចរន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋបានសម្ដែងការក្ដៅក្រហាយ ចំពោះក្រុមហ៊ុនអគ្គិសនីឯកជនចំនួនពីរ ទីមួយឈ្មោះ មូល ទិត្យ មួយ​ទៀត​ឈ្មោះ ទ្រី ឡេង ជាអ្នកគ្រប់គ្រង ធ្វើអាជីវកម្ម និងតបណ្តាញភ្លើង សម្រាប់ប្រើប្រាស់នៅឃុំឃុំព្រែក​តាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។ អ្នកស្រី នូ ណាវី ជាអ្នកភូមិព្រែកក្តី ឃុំស្រុកខេត្តខាងលើ បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរយកតម្លៃភ្លើងពីពលរដ្ឋខុសគ្នា ធ្វើឲ្យអ្នកភូមិអ្នកស្រីទាំងអស់មិនសុខចិត្ត ហើយចង់ឲ្យមាន​ការបញ្ចុះតម្លៃ ជាពិសេសរាល់សេវាកម្មផ្សេងៗ កុំគិតថ្លែឈ្នួល។

លោក ឯម ឈឿន ដែលជាអ្នកភូមិនេះដែរ បានឲ្យដឹងថា ក្រុមហ៊ុន មូល ទិត្យ គិតថ្លៃ១០០០រៀល ក្នុងមួយ​គីឡូវ៉ាត់ម៉ោង ចំណែកឯក្រុមហ៊ុន ទ្រី ឡេង គិតថ្លៃ១០៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដូចគ្នា។ មិនតែប៉ុណ្ណោះ អ្នកភូមិរូបនេះបានបញ្ជាក់ថា រាល់ការដាច់ខ្សែរ ឬបញ្ហាផ្សេងៗ នៅក្នុងការប្រើប្រាស់ ក្រុមហ៊ុនបាន​យកថ្លែ​ជួសជុល ពី៥០០០រៀល ទៅ២០០០០រៀលម្តង។ លោកថា លោកចង់ឲ្យក្រុមហ៊ុនទាំងពីរ យកតម្លែភ្លើង ទាប​ហើយស្មើរគ្នា ទោះជាអ្នកភូមិ តអំពែតូច ឬធំក្តី។

អ្នកភូមិម្នាក់ទៀត លោក ប៉ូ សារិទ្ធ បានឲ្យដឹងពីរកាតអំពែតូចធំនេះថា ក្រុមហ៊ុន មូល ទិត្យ តចរន្ដចាប់ពី ៥អំពែ​ទៅ ១០អំពែ គិតប្រាក់ពី១២ម៉ឺនរៀលទៅ ១៥ម៉ឺនរៀល។ ចំណែកឯក្រុមហ៊ុន ទ្រី ឡេង វិញ តចរន្ដអំពែ​ពី៥ទៅ១០អំពែ គិតក្នុងតម្លៃពី១៥ម៉ឺនរៀលទៅ ២៨ម៉ឺនរៀលទៅវិញ។ លោកបានសំនូមពរថា ចង់ឲ្យ​ក្រុមហ៊ុន​ទាំងពីរសហកាគ្នាយ៉ាងណា ដើម្បីកុំឲ្យមានការខុសគ្នាឆ្ងាយយ៉ាងនេះ ព្រោះពលរដ្ឋចង់មានភ្លើប្រើគ្រប់គ្នា។ តែនៅពេលដែល មានតម្លៃថ្លៃបែបនេះ ហាក់មិចង់ តបណ្តាញទៅវិញ។

ឆ្លើយតប ទៅនឹងការលើកឡើងទាំងប៉ុន្មាន របស់អ្នកភូមិខាងលើនេះ លោក មូល ទិត្យ ជាម្ចាស់ក្រុមហ៊ុន​អគ្គិសនីឯកជន«មូល ទិត្យ» បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្រុមហ៊ុនរបស់លោក មានចេញ​អាជ្ញាប័ណ ពីអគ្គិសនីកម្ពុជាលេខ ១៧៦ ដែលអនុញ្ញាត ឲ្យមានសុពលភាពប្រើប្រាស់ ក្នុងរយៈពេល១២ឆ្នាំ។ លោកបានបដិសេធន៍ថា តាមគោលការណ៍ក្រុមហ៊ុនលោក ក្រុមបុគ្គលិកដែលចុះទៅធ្វើការជួសជុលអ្វីផ្សេងៗ មិនមានគិតលុយពីអ្នកប្រើប្រាស់នោះទេ។ មិនតែប៉ុណ្ណោះ លោកបានសម្រួលបន្ធូរ ដល់អ្នកភូមិដែល​មិន​មាន​ថវិកាបង់ភ្លើង រហូតដល់ថ្ងៃទី១៣ថ្ងៃ គឺជិតពាក់កណ្តាលខែ។

ចំពោះបញ្ហា ដែលអ្នកភូមិសុំឲ្យមានការចុះតម្លៃទាប ហើយស្មើគ្នាជាមួយនឹងក្រុមហ៊ុន ទ្រីឡេង នោះ លោក មូល ទិត្យ មិនបានបញ្ជាក់ឲ្យច្បាស់លាស់នោះទេ។ ដោយឡែក ទស្សនាវដ្ដីមិនអាចទាក់ទង ទៅតំណាង​ក្រុមហ៊ុនអគ្គិសនី ទ្រីឡេង បានទេ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ដោយទូរស័ព្ទ មនអាចទាក់ទងបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...