រូបសំណាកសាសនាវៀតណាម លើកោះកាពិខ្មែរ ត្រូវបានដុតបំផ្លាញ
ដំបូងឡើយ ពលរដ្ឋ និងសង្ឃវៀតណាមមួយចំនួន បាននាំគ្នាទៅរស់នៅ ដោយខុសច្បាប់ លើកោះកាពិ ស្ថិតក្នុងខេត្តកោះកុង ហើយគ្មានអាជ្ញាធរមូលដ្ឋានណា ចេញមកហាមឃាត់ ឬចាត់វិធានការដេញឡើយ។ បន្ទាប់ពីបានរស់នៅ ក្រុមនិគមជនវៀតណាមទាំងនោះ បានបង្កើតជាកន្លែងគោរពបូជា តាមបែបសាសនា ដោយបានសាងសង់ នូវរូបសំណាក «ព្រះនាងគង់ស៊ីអ៊ីម»។
ប្រភពព័ត៌មានពីតំបន់នោះ បានឲ្យដឹងថា ការសាងសង់ កន្លែងគោរពបូជានេះឡើង ជាគំនិតផ្ដួចផ្តើម របស់សមាគមសម្មាធិជនជាតិយួន និងដោយមាន ការចូលរួមផ្សំគំនិត នៃមន្ត្រីអាជ្ញាធរខ្មែរ នៅក្នុងតំបន់នោះផង។ ហើយរូបសំណាក«ព្រះនាងគង់ស៊ីអ៊ីម»នេះ ស្ថិតនៅចំងាយប្រមាណ ជាង២០គីឡូម៉ែត្រ ពីខេត្តកោះកុង ដែលមានកំពល់ ដល់ទៅ៨ម៉ែត្រ និងគ្របដណ្តប់ លើទំហំដី៥ហិកតា ស្ថិតនៅកណ្ដាលកោះកាពិតែម្តង។
ប៉ុន្តែមកទល់ នឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ នេះ រូបសំណាកព្រះនាងគង់ស៊ីអ៊ីម ក៏ត្រូវបាន«ដុត និងបំផ្លាញ»ចោល [...]