All Articles of MONOROOM.info

សុក សំអឿន៖ ចង់​បំបាត់​អំពើ​ពុក​រលួយ លុះ​ត្រា​អ្នក​សូក​គ្មាន​«ទោស»

សុក សំអឿន៖ ចង់​បំបាត់​អំពើ​ពុក​រលួយ លុះ​ត្រា​អ្នក​សូក​គ្មាន​«ទោស»

ទោះមានច្បាប់ប្រឆាំង អំពើពុករលួយក៏ដោយ ក៏មិនមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ ឬកាន់បន្ថយ នូវអំពើពុករលួយ នៅ​កម្ពុជាបានដែរ។ ហេតុអ្វីទៅ? លោកមេធាវី សុក សំអឿន បានធ្វើការពន្យល់ថា ដើម្បីឲ្យច្បាប់នេះ មានប្រសិទ្ធិភាព ក្នុងការ​អនុវត្ត និងអាចទប់ស្កាត់ ឬបញ្ឈប់អំពើពុករលួយបាន ល្គឹកណា «អ្នកសូកនឹងមិនមានទោស ដូចអ្នកស៊ី»។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីសិក្ខាសាលា ស្តីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការ​ប្រឆាំង អំពើពុករលួយ» នាវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែឧសភានេះ លោកមេធាវីបានបកស្រាយទៀតថា៖ «បើសិន​ជាយើងតឹងតែង ជាមួយអ្នកសូក មិនអាចចោទអ្នកស៊ីបានទេ។ បើចោទអ្នកស៊ីជាប់ ទាល់តែអ្នកសូក ជាប់គុកមុនចឹងទេ? (...) ច្បាប់នេះ បើចង់ឲ្យចាប់អ្នកស៊ីមានប្រសិទ្ធិភាព ប្រហែលជាត្រូវដាក់និយមន័យលើកលែង ចំពោះអ្នកសូក។»

លោកបានលើកជាឧទាហរណ៍ថា ការសូកត្រូវបានគេបង្ខំ [...]

«សំណល់​ចុង​ក្រោយ នៃ​ព្រៃ​ឡង់ ឈាន​ទៅ​បាត់​រូប​ទាំង​ស្រុង»

«សំណល់​ចុង​ក្រោយ នៃ​ព្រៃ​ឡង់ ឈាន​ទៅ​បាត់​រូប​ទាំង​ស្រុង»

តើនរណាទៅ ជាជនមានអំណាច ដែលមិនញញើតនឹងមន្ត្រីសមត្ថកិច្ច និងស្ថិតនៅពីក្រោយ នៃការបន្តបំផ្លិចបំផ្លាញ ធន​ធាន​ធម្មជាតិ ក្នុងតំបន់ព្រៃឡង់? តើសំដីរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងពេលកន្លងមក ក្នុងការប្ដេជ្ញាចិត្ត ទប់​ស្កាត់បទល្មើសព្រៃឈើ គ្រាន់តែបង្ហើរចេញ ដើម្បីឲ្យផ្អើលចាប«ស្រុក» ទុកចាប«ព្រៃ» ឬយ៉ាងណា?

ទាំងនេះហើយ ជាកង្វល់«ទុក្ខត្រួតលើទុក្ខ» របស់ក្រុមប្រជាសហគមន៍ ដែលមកពីតំបន់ព្រៃឡង់ ថ្លែងទៅក្នុង​សិក្ខាសិលា​មួយ ដែលរៀបចំឡើង ដោយវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សហការជាមួយ សហគមន៍ អង្គការ​សង្គម​ស៊ីវិលមួយចំនួនទៀត កាលពីថ្ងៃទី២៦ ខែឧសភានេះ។ តំណាងសហកមព្រៃឡង់ ដែលមកចូលរួម ក្នុងសិក្ខាសាលានេះ មកពីបួនខេត្ត រួមមានក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ដែលសុទ្ធតែជាប្រជាពលរដ្ឋ រស់នៅជុំវិញ តំបន់ព្រៃឡង់។ នេះជាការអះអាង របស់លោក សេង សុខហេង អ្នកសម្របស្រួលកម្មវិធី។

លោក សុខហេង [...]

សេព​គ្រឿង​ញៀន​ចាស់​ដៃ ដល់​ពេល​ចាប់​ខ្លួន ទើប​យំ​ស្តាយ​ក្រោយ

សេព​គ្រឿង​ញៀន​ចាស់​ដៃ ដល់​ពេល​ចាប់​ខ្លួន ទើប​យំ​ស្តាយ​ក្រោយ

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០១៥ នៅត្រង់ចំណុចក្រោមស្ពានអាកាស​ច្បារអំពៅ ក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលឃាត់ខ្លូនបានបុរស់ម្នាក់ និង​វត្ថុ​តាង​មួយចំនួនទៀត នៅទីតាំងប្រព្រឹត្ត។ លោកអនុសេនីយ៍ឯក ម៉ៅ ស៊ីវន បានបញ្ជាក់ថា ក្រុមអ្នកចែកចាយ គ្រឿង​ញៀន​មួយនេះ មានគ្នាច្រើន តែសមត្ថកិច្ចមានដីការ ចាប់ខ្លូនតែម្នាក់ ដែលមានឈ្មោះ ជា សីហា អាយុ៣៣ ឆ្នាំ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយការស៊ើបអង្កេតយូរថ្ងៃមកហើយ ទើបចាប់បាននៅទីតាំងនេះ។

តាមចម្លើយសារភាព របស់ជនជាប់ចោទ ជា សីហា និយាយជាមួយអ្នកសារព័ត៌មាន នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់​អង្រែលើថា ខ្លួនពិតជាបានចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាប្រភេទម៉ាទឹកកក ដែលប្រើអស់រយៈពេល ជិតពីរ​ឆ្នាំ​មកហើយ។ ជនជាប់ចោទ បានឲ្យដឹងទៀតថា ការចែកចាយទាំងនេះ គឺគេមិនដែលទៅទិញទេ គឺគ្រាន់តែទូរស័ព្ទ​ទៅ​ប្រាប់​នោះ [...]

ការ​ប្រើ​ហិង្សា​ឲ្យ​របួសមនុស្ស នៅ​ប៉ោយប៉ែត មាន​អាថ៌កំបាំង​អ្វី?

ការ​ប្រើ​ហិង្សា​ឲ្យ​របួសមនុស្ស នៅ​ប៉ោយប៉ែត មាន​អាថ៌កំបាំង​អ្វី?

ការប៉ះទង្គិច រហូតមានមនុស្សរបួស នៅត្រង់ចំណុចផ្លួវជាតិលេខ៥ មុខការិយាល័យគយ និងរដ្ឋាករច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែតនេះ បានកើតឡើង ព្រោះតែកម្មករអូសរទេះទាំងអស់ ទាមទារ​ឲ្យ​បញ្ចុះតម្លៃ ពន្ធលើទំនិញ ដឹកតាមរទេះពីប្រទេសថៃ ចូលមកកម្ពុជា។ ការបះទង្គិចគ្នាដ៏ហិង្សានេះ បានរំលឹក​ឲ្យឃើញ​ឡើង​វិញ ពីព្រឹត្តិការណ៍ដ៏ជូរចត់ នៃការបង្ក្រាបយ៉ាងរង្គាល នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្សស្លាប់ របួស បាត់ខ្លួន និងចាប់ខ្លួនជាច្រើននាក់។

នៅចំពោះការតវ៉ា របស់ក្រុមកម្មករ ប្រមាណជា១៥០នាក់ នៅក្រុងប៉ោយប៉ែតនេះ ត្រូវបានប្រភព ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើងថា បណ្ដាលមកពីលោក ឈួន ហៃ ប្រធានការិយាល័យគយច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត មិនបាន​ចេញ​​មក​ជួបកម្មករភ្លាមៗ  ដើម្បីស្វែងរកដំណោះស្រាយ ទាក់ទង​នឹងការសុំមិនបង់ពន្ធគយ លើទំនិញដឹក​អូស​តាមរទេះនោះ​។ ការមិនចេញ [...]

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ឯករាជ្យ​ទេ​ឬ? (vdo)

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ឯករាជ្យ​ទេ​ឬ? (vdo)

នាវិមានរដ្ឋសភា ក្នុងថ្ងៃទី២៦ ខែឧសភានេះ ក្នុងសិក្ខាសាលាស្តីពី«ការស្វែងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការ​ប្រឆាំង អំពើពុករលួយ» លោក ជិន យឿន អគ្គលេខាធិការរង នៃព្រឹទ្ធិសភា បានលើកជាសំនួរមួយ ពាក់ព័ន្ធដល់​មន្រ្តី​របស់​អង្គភាព ប្រឆាំងអំពើពុករលួយផ្ទាល់ ដែលមានទំនាក់ទំនង ជិតស្និតនឹងថ្នាក់ដឹកនាំកំពូល នៃរដ្ឋាភិបាល​កម្ពុជា។ សំនួរ​នេះ បានដុតកម្ដៅលោក ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ឲ្យឆេះឡើង។

លោក ឱម យឹនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយកម្ពុជា បានប្រតិកម្មភ្លាមៗថា បើចង់ដឹងថា អង្គភាពប្រឆាំង អំពើ​ពុករលួយឯករាជ្យ ឬមិនឯករាជ្យ ត្រូវមើលលើច្បាប់។ តើការអនុវត្តសព្វថ្ងៃ ខុសច្បាប់ត្រង់ណា? ខុសមាត្រាណា?

លោក យិនទៀង បានបញ្ជាក់ថា៖ «នេះមិនមែនជាច្បាប់បុគ្គល របស់ឯកឧត្តមថា អ្នកនោះជិតស្និតថ្នាក់ដឹកនាំ ធ្វើម៉ិច​ឯករាជ្យ? អាហ្នឹងច្បាប់ របស់ឯកឧត្តមផ្ទាល់ខ្លួនតើ! [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...