All Articles of MONOROOM.info

មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង «ហាលអាវ»​យ៉ាង​ឆាប់​រហ័ស

មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង «ហាលអាវ»​យ៉ាង​ឆាប់​រហ័ស

ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលជាម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ បានវេចបង្វិច វិលចូលមាតុភូមិវិញ តាមទ្វាដ៏តូចមួយ និងយ៉ាងឆាប់រហ័ស ជាទីបំផុត។ ពីចំណោមបីប្រកួត នៅក្នុងជុំទាំងបី នៃវគ្គជម្រុះក្នុងពូល ក្រុមអាល្លឺម៉ងរកបានជ័យជំនះ តែមួយប្រកួតប៉ុណ្ណោះ។ ជ័យជំនះតែមួយ នោះទៀតសោធ ក៏ត្រូវបានឈ្នះ ទាំងប្រផិតប្រផើយ​ ខណៈសូម្បីក្រុម កូរ៉េខាងត្បូង ដែលមិនសូវមានឈ្មោះល្បី នៅក្នុងប្រវត្តិបាល់ទាត់ពិភលោក ក៏អាចយកឈ្នះក្រុម អាល្លឺម៉ង់ ដោយគ្រាប់បាល់ ដល់ទៅ ២-០ នោះដែរ។

ហេតុអ្វី? សារព័ត៌មានអាល្លឺម៉ង់ជាច្រើន បានវិលមកវិភាគ ជុំវិញបរាជ័យ ជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំនេះ របស់ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ ដោយបានដាក់កំហុសបួនចំណុច ទៅលើក្រុមជម្រើសជាតិខ្លួន ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកជម្រាបជូន ដូចតទៅ៖

១) ជំងឺរបស់ម្ចាស់ពាន (ឬខ្មែរយើង ហៅថា ជំងឺតួឯក)

គ្រូដឹកនាំក្រុមអាល្លឺម៉ង់ [...]

បាល់ទាត់​ពិភពលោក៖ បារាំង-​អាហ្សង់ទីន​ខ្វល់​តែ​ពី ម៉េស៊ី

បាល់ទាត់​ពិភពលោក៖ បារាំង-​អាហ្សង់ទីន​ខ្វល់​តែ​ពី ម៉េស៊ី

កាលពីម្សិលម៉ិញ មួយថ្ងៃមុនជំនួប ក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់បារាំង និងអាហ្សង់ទីន សារព័ត៌មានឯកទេសកីឡាដ៏ធំ របស់បារាំង ឈ្មោះ «L'Equipe» បានបង្ហាញនៅទំព័រមុខរបស់ខ្លួន នូវរូបថត របស់កំពូលកីឡាករអាហ្សង់ទីន លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលព័ទ្ធជុំជិត ដោយកីឡាករបារាំង ដល់ទៅ៥នាក់។ នៅពីលើរូបថតរបស់កីឡាករទាំងនេះ សារព័ត៌មានបារាំង​បាន​សរសេរ​អក្សរធំៗថា៖ «No Pasara (មានសេចក្ដីថា កីឡាករ ម៉េស៊ី នឹងឆ្លងមិនផុតទេ)»។

ជាសារខ្លីមួយ ដែលសារព័ត៌មានបានពន្យល់ថា ក្រុមកីឡាករបារាំងបានរកឃើញ ពីយុទ្ធសាស្ត្រដើម្បីទប់ទល់ នឹងកីឡាករដ៏ល្បីឈ្មោះ របស់ប្រទេសអាហ្សង់ទីន។ មកទល់នឹងពេលនេះ កីឡាករ លីយ៉ូនែល ទើបរកបានគ្រាប់បាល់ តែមួយគ្រាប់ប៉ុណ្ណោះ នៅក្នុងការប្រកួត ទលនឹងក្រុម នីហ្សេរីយ៉ា។ ប៉ុន្តែគ្រាប់បាល់មួយនេះ អាចជាគ្រាប់បាល់ដំបូង របស់កំពូលកីឡាករ ដើម្បីដាស់ឲ្យក្រុមជម្រើ់សជាតិ អាហ្សង់ទីន ទាំងមូល [...]

បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​បំបាក់​អង់គ្លេស យក​លេខ១

បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​បំបាក់​អង់គ្លេស យក​លេខ១

ប្រកួតបីដង ទទួលបានជ័យជំនះបីដង និងដណ្ដើមបាន ចំណាត់ថ្នាក់ លេខ១ នៃពូល G នៅក្នុងវគ្គជម្រុះតាមពូល។ នេះ ជាលទ្ធផលចុងក្រោយ របស់ក្រុម បីសាចក្រហម ប៊ែលហ្សិក បន្ទាប់ពីបានប្រកួតឈ្នះ លើក្រុម អង់គ្លេស ក្នុងយប់ថ្ងៃព្រហ្បត្តិនេះ ដោយគ្រាប់បាល់ ១-០ នៅនាទីទី ៥១ រកបានដោយកីឡាករ «Adnan Januzaj»។

យ៉ាងណា ក្រុម អង់គ្លេស មិនបានឲ្យកីឡាករល្បីៗរបស់ខ្លួន ដូចយ៉ាងខ្សែប្រយុទ្ធដ៏ចំណាន គឺកីឡាករ ហារី ឃេន (Harry Kane) ចូលប្រកួតទល់នឹងក្រុម ប៊ែលហ្សិក ក្នុងយប់នេះទេ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អង់គ្លេស និងក្រុម ប៊ែលហ្សិក៖